ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ទៅ​ដឹង​ថា ញាតិ​កំពង់​យំសោក​ដែរ​ទេ?

5 ឆ្នាំ មុន

នៅ​ក្នុង​គាថា​ធម្មបទ​លោក​សម្តែង​ថា អ​ចី​រំ វត​យំ កា​យោ​…​វក​លិ​ង្ក​រំ ប្រែ​ថា កាយ​នេះ​មិនយូរ​ប៉ុន្មាន​ឡើយ មាន​វិញ្ញាណ​ទៅ​ប្រាស​ហើយ ជា​កាយ​ដែល​គេ​បោះបង់​ចោល​ឱ្យ​ដេក​សង្កត់​នៅ​លើ​ផែនដី​ដូច​ជា​អង្កត់អុស​រក​ប្រយោជន៍​គ្មាន​ឡើយ ។ តាម​សេចក្តី​នៅ​ក្នុង​ព្រះ​គាថា…

នៅ​ក្នុង​គាថា​ធម្មបទ​លោក​សម្តែង​ថា អ​ចី​រំ វត​យំ កា​យោ​…​វក​លិ​ង្ក​រំ ប្រែ​ថា កាយ​នេះ​មិនយូរ​ប៉ុន្មាន​ឡើយ មាន​វិញ្ញាណ​ទៅ​ប្រាស​ហើយ ជា​កាយ​ដែល​គេ​បោះបង់​ចោល​ឱ្យ​ដេក​សង្កត់​នៅ​លើ​ផែនដី​ដូច​ជា​អង្កត់អុស​រក​ប្រយោជន៍​គ្មាន​ឡើយ ។

តាម​សេចក្តី​នៅ​ក្នុង​ព្រះ​គាថា នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា អ្នក​ដែល​ស្លាប់​ទៅ​មិន​បានដឹង​អ្វី​ទាំងអស់ កាយ​ដែល​កំពុង​តែ​ដេក​នៅ​នឹង​មុខ​យើង​នេះ​ប្រៀប​បាន​នឹង​អង្កត់អុស​រក​ប្រយោជន៍​អ្វី​មិន​បាន អត់​ដឹង អត់​ឮ​អ្វី​ទេ ចំណែក​វិញ្ញាណ​ចេញ​ចាក​កាយ​ទៅ​ចាប់កំណើត​ថ្មី​បាត់​ទៅ​ហើយ ។

បើ​ដូច្នោះ​ប្រយោជន៍​អ្វី​នឹង​ការ​យំសោក​ចំពោះ​អ្នក​ដែល​ស្លាប់​ទៅ​នោះ ។ ទោះជា​បែប​នេះ​ក៏​ដោយ អ្នក​ណា​ទ្រាំ​ទប់ចិត្ត​មិន​យំសោក​ចំពោះ​មនុស្ស​ដែល​ខ្លួន​ធ្លាប់​ស្រលាញ់ ហើយ​ឃ្លាតឆ្ងាយ​មិន​វិល​ត្រឡប់​វិញ បើ​ទោះជា​ដឹង​ថា ការ​យំសោក​នោះ​មិន​បានដឹង​ដល់​អ្នក​ស្លាប់​ក៏​ដោយ តែ​ចិត្តជា​បុថុជ្ជន​គឺ​មិន​អាច​ទ្រាំ​មិន​បង្ហូរទឹកភ្នែក​បាន​ឡើយ ។

ត្រង់​បាលី​សូត្រ​ដារ​ដែល​មាន​គាថា អ​ទា​សិ មេ អ​កា​សិ មេ ញាតិ​មិ​ត្តា​… ការ​យំ​ក្តី ការ​សោកសៅ​ក្តី ការ​ខ្សឹកខ្សួល​ណា​ដទៃ​ក្តី បុគ្គល​មិន​គប្បី​ធ្វើ​ឡើយ ព្រោះ​កិច្ច​មានការ​យំ​ស្រែក​សោកសៅ​ជាដើម​នោះ មិន​បានជា​ប្រយោជន៍​អ្វី​ទៅ​ដល់​ប្រេត​បុគ្គល​(​អ្នក​ស្លាប់​)​ទៅ​កាន់​បរលោក​ឡើយ​។ ញាតិ​ទាំងឡាយ​ដែល​ស្លាប់​ទៅ​នោះ​ក៏​ស្ថិត​នៅ​យ៉ាងនោះ​ដដែល គឺ​ឥត​បានដឹង​បានឮ​អ្វី​ឡើយ ។

ចំណែក​ទក្ខិណាទាន ដែល​បុគ្គល​បានឱ្យ​ហើយ​នេះឯង​ជា​ទាន​ដែល​បាន​តម្កល់​ទុក​ដ៏​ល្អ​ហើយ​ក្នុង​ព្រះសង្ឃ រមែង​សម្រេច​ផល​ដល់​ញាតិ​ទាំងនោះ​អស់​កាល​ជា​យូរអង្វែង តាម​ឋានៈ​គឺ​ទី​ដែល​គួរ​សម្រេច​បាន ។

តាម​ទស្សនៈ​របស់ខ្ញុំ​យល់​ថា ថ្វីបើ​ការ​យំ ឬ​ខ្សឹកខ្សួល​ដទៃ​មិន​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​ស្លាប់​ក៏​ដោយ​ក្តី តែ​ក៏​ជា​ការ​សម្តែង​សេចក្តី​អាឡោះអាល័យ អាណិតអាសូរ​ដល់​មនុស្ស​ដែល​យើង​ធ្លាប់​ស្រឡាញ់​រាប់អាន ឬ​ក៏​ជា​ញាតិ​ជិតខាង​នឹង​គ្នា គឺ​មិន​ខុសឆ្គង​អ្វី​ទេ ។ ប៉ុន្តែ​សូមកុំ​ខូចចិត្ត​រហូត​ដល់​ទៅ​ប្រព្រឹត្ត​អំពើ​ដែល​មិនមែន​ជា​ប្រយោជន៍​សម្រាប់​ជីវិត​របស់​ខ្លួន​ដោយសារ​តែ​ក្តី​វិបត្តិ​ចំពោះ​អ្នក​ស្លាប់​ទៅ​នោះ ។ នេះ​ជា​ប្រការ​មិន​គួរ​ឡើយ ។