សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងលោកជំទាវ អញ្ជើញទៅបោះឆ្នោត
- កំពង់ចាម
ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦រួចហើយនាព្រឹកថ្ងៃទី២៩ កក្កដា…
សម្តេចអគ្គមហាពញាចក្រីហេងសំរិនអញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ០៧៣២ នៅវិទ្យាល័យសម្តេចចក្រីហេងសំរិនអន្លង់ជ្រៃ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។

ចែករំលែកព័តមាននេះ