ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​តូប​លក់ដូរ​ផ្សារ​ក្រាំងចេក​អស់១៦៨​ខ្នង សំភារ​នៅ​ពេញ​តូប​យក​ចេញមិន​ទាន់

16 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ តូប និង​ស្ដង់​លក់ដូរ​ចំនួន ១៦៨​ខ្នង​នៅ​ផ្សារ​ក្រាំងចេក ស្ថិត​ក្នុង​ឃុំ​ក្រាំងចេក ស្រុក​ដុ​ង្គ ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់ និង រាលដាល​ពេញ​ផ្សារ​ទាំងមូល បើ​ទោះបីជា មានការ​ជួយ​ធ្វើ​អន្ដរាគមន៍​ពី​រថយន្ដ​ពន្លត់​អគ្គី ភ័យ​របស់​ស្នងការដ្ឋាន អង្គភាព​កងពលតូច លេខ​៧០ ក្រសួងមហាផ្ទៃ និង​ឯកជន​យ៉ាង ណា​ក៏​ដោយ ។ អគ្គី​ភ័យ​នេះ​បាន​ឆាបឆេះ​ឡើង​កាលពី វេលា​ម៉ោង​៧​និង​១០​យប់​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ ២០១០ ហើយ​ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ខឹ​ម សា​ម៉ុ​ន អធិការ​គ​របាល​ស្រុក​ឧដុង្គ​ប្រាប់ ឱ្យ​ដឹង​ថា តូប និង​ស្ដង់​លក់ដូរ​ចំនួន​១៦៨​ខ្នង ក្នុង​នោះ​មាន​ស្ដង់​ធំ​ៗ​ទំហំ​៥​ម៉ែត្រ​ខ​៨​ម៉ែត្រ ចំនួន​១២​ខ្នង ផ្ទះថ្ម​មួយ​ខ្នង ក្រៅពី​នេះ គឺ​ស្ដង់ តូច​ៗ​ទំហំ​៣​ម៉ែត្រ​ខ​៥​ម៉ែត្រ ត្រូវ​ឆេះ​អស់ ធ្វើ ឱ្យ​មានការ​រន្ធត់​ចិត្ដ​ពេក​ក្រៃ ។

នៅ​កន្លែង​កើតហេតុ នា​យប់​ថ្ងៃ​ទី​២៨ មេ​សា ២០១០ នេះ មាន​មនុស្ស​រាប់​ម៉ឺន​នាក់ ជា​អ្នក​ភូមិ​រួម​ទាំង​បងប្អូន​សាច់ញាតិ​ខ្លះ​មកពីផ្សារ​ឧដុង្គ ខ្លះ​មកពីផ្សារ​កំពង់ស្ពឺ និង​ខ្លះ​ទៀត មក​ពី​ក្រុងភ្នំពេញ បាន​សំរុក​ទៅ​ចោមរោម មើល​ភ្លើង​ឆេះ និង​ជួយ​ជញ្ជូន​អីវ៉ាន់ ។ ជា មួយ​នេះ រថយន្ដ​ពន្លត់អគ្គីភ័យ​ឯកជន​នៅ ផ្សារ​ក្រាំងចេក​ចំនួន​៤​គ្រឿង ធុន​តូច​ៗ រថ យន្ដ​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល ខេត្ដ​១​គ្រឿង របស់​កងពលតូច​លេខ​៧០​មួ​ួ​យ គ្រឿង និង​របស់​ក្រសួងមហាផ្ទៃ​មួយ​គ្រឿង មក​ពី​ភ្នំពេញ​ត្រូវ​បាន​ចុះ​ជួយ​ធ្វើ​អន្ដរាគមន៍ បាញ់​ទឹក​ពន្លត់​យ៉ាង​ប្រញិបប្រញាប់​បំផុត ប៉ុន្ដែ​មិន​អាច​ពន្លត់​បាន​ភ្លាម​ៗ​នោះ​ទេ ព្រោះ អណ្ដាតភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​ពេញទំហឹង ទៅ​ហើយ រហូត​ប្រើ​ពេល​អស់​ជាង​៣​ម៉ោង ទើប​ភ្លើង​បាន​បាក់បប​ស្ងប់ស្ងាត់ គឺ​ចាប់ផ្ដើម រលត់​នៅ​ម៉ោងជាង​១០​យប់ ។

ស្ដង់​នីមួយ​ៗ​មាន​ស្ដុក​ខោអាវ ក្រណាត់ គ្រឿងទេស សំភារ​ប្រើប្រាស់ គ្រឿង​ឧ​ប ភោគ បរិភោគ ដាក់​លក់​ប្រចាំ​ថ្ងៃ ត្រូវ​បាន ឆេះ​អស់​គ្មាន​សល់ ដោយ​ពុំ​អាច​ជញ្ជូន​ចេញ ឱ្យ​ផុត​ពី​អណ្ដាតភ្លើង​ទាន់​ឡើយ ។ លោក​វរ សេនីយ៍​ត្រី ខឹ​ម សា​ម៉ុ​ន ឱ្យ​ដឹង​ទៀត​ថា ជា ជំហាន​ដំបូង​គេ​សន្និដ្ឋាន​ថា ការ​ឆេះ​នេះ បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ដអគ្គិសនី (​ទុ​ស្សេ ខ្សែភ្លើង​) ដែល​ខ្សែបណ្ដាញ​អគ្គិសនី​ជំពាក់ ស្មុគស្មាញ​កកិត​គ្នា​បែក​ផ្កាភ្លើង​ឆេះ​តែ​ម្ដង ។