ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកដើរស្រែកហៅកូនស្រី​នៅតែមិនឃើញ…ពេលរកឃើញ​ស្លុត​ចិត្ត​

7 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​ក្មេង​ស្រីម្នាក់​បានលង់ទឹកស្លាប់កាលពីវេលាម៉ោង​៧យប់ថ្ងៃទី​២៨ កក្កដា ឆ្នាំ​​២០១៨ ស្ថិត​នៅឃុំ​ទឹកថ្លា ស្រុកព្រៃនប់​ ។​

ក្មេ​ងស្រីដែលស្លាប់​ឈ្មោះ ខន លីណា អាយុ៨​ឆ្នាំ​ មាន​ឪពុកឈ្មោះ ស៊ន ខន អាយុ៥៥ឆ្នាំ​ រស់​នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ។​

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ឪពុក​និងកូនស្រី​បាន​​ទៅដាក់មងនៅប្រឡាយចុងភូមិ​ខាងជើង ។ ពេល​ឪពុកដើររាយមងក្នុងប្រឡាយ​ទឹក កូនស្រី​អង្គុយលើ​មាត់ប្រឡាយ ក្រោយពីរាយមងហើយ ឪពុក​​រកមើល​កូនស្រី​ក៏បាត់​ ហើយ​ឪពុក​បានដើរស្រែកហៅកូនតែមិន​ឃើញ​ក៏ចុះរាវរកកូនក្នុងទឹក​ប្រឡាយក៏ប្រទះ​ឃើញស្លាប់បាត់​ទៅហើយ ។ ក្រោយ​មកឪពុក​​ក៏​បីសពកូនស្រី​មក​ផ្ទះវិញ ។​ ព័ត៌មានលម្អិតនឹង​មានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>