ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ស្រី​ស្អាត​៣​នាក់​ឃើញ​ទំនង មានអី​លោត​ចូល​ទន្លេ​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សុ​យ​ស៊ូ​គី​និ​ច​កំពុង​តែ​ដើរ​លេង​ត្រូវ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ហើយ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​រួច​ធាក់​ប្រ​ដួល​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់ និង​២​នាក់​ទៀត​រត់​ចូល​ក្នុង​ទឹកទន្លេ​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​នៅ​ចំណុច​ក្រោយ​ផ្សារ AEON ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សុ​យ​ស៊ូ​គី​និ​ច​កំពុង​តែ​ដើរ​លេង​ត្រូវ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ហើយ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​រួច​ធាក់​ប្រ​ដួល​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់ និង​២​នាក់​ទៀត​រត់​ចូល​ក្នុង​ទឹកទន្លេ​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​នៅ​ចំណុច​ក្រោយ​ផ្សារ AEON ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ស្រី​ៗ​គ្នា​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សុ​យ​ស៊ូ​គី​និ​ច​មិន​ចាំ​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ក្រោយ​ផ្សារ AEON ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ស្រប​ទិស​គ្នា​បាន​ជិះ​មក​ជន​រង​គ្រោះ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច ហើយ​បម្រុង​នឹង​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​ពីក្រោយ​រួច​ធាក់​ប្រ​ដួល​ម៉ូតូ​ទើប​ដួល​ម៉ូតូ​ទាំង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ភ្លាម​ៗ​នោះ​ដែល​សមត្ថកិច្ច​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ​រួច​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​ប៉ុស្តិ៍​ទន្លេបាសាក់​ដើម្បី​សួរនាំ ។

រីឯ​បក្សពួក​២​នាក់​ទៀត​បាន​រត់​ហើយ​លោត​ចូល​ក្នុង​ទន្លេ​បាត់​ស្រមោល​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ចំការមន​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​១​ម៉ោង ប៉ុន្តែ​នៅ​តែ​មិនឃើញ​ជនសង្ស័យ​ទៀត ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​រួចប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ