ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​វាយ​ប្លន់​ទូរស័ព្ទ នៅ​​ក្រោម​ស្ពាន​ជ្រោយចង្វារ

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣​និង​៥៥​នាទី…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣​និង​៥៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ត្រង់​បន្ទប់​ជួល សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ខុន លុយ ហៅ​អា​ខ្មោច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​ប្លន់​ទូរ​សព្ទ​) ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៣៖៤០​នាទី​អធ្រាត្រ នៅ​ត្រង់​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ នាំ​ខ្លួន​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ