រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាស់ ប្រព្រឹត្តបទល្មើសនៅចំណុច ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ខណៈជនសង្ស័យបានជិះម៉ូតូដឹកប្រពន្ធចេញពីកន្លែងផឹកស៊ីមួយកន្លែង ហើយបានឃើញនឹងទៅជួយអ្នកស្គាល់គ្នា កំពុងប្រកែកឈ្លោះគ្នាជាមួយភាគីម្ខាងទៀត មានគ្នា០៣នាក់ ក៏មានប្រតាយតប់គ្នា បានឃើញជនសង្ស័យមានសៀតអាវុធខ្លី នៅចង្កេះ០១ដើម ក៏បុរសទាំង០៣នាក់ ស្ទុះទៅចាប់យកអាវុធនោះបាន ទន្ទឹមនោះ ក៏មានសមត្ថកិច្ចមូលដ្ឋានចុះល្បាត បានមកដល់ ហើយក៏ចាប់ឃាត់ជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងធ្វើតេស្តរកសារធាតុញៀនជាលទ្ធផល(វិជ្ជមាន) សមត្ថកិច្ចបានចាត់ការតាមនីតិវិធី ។
ជនសង្ស័យឈ្មោះ មុំ សាវន្ត័ ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរបើកបរ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (មានផ្ទុកនូវសារធាតុញៀន) ។
វត្ថុតាងចាប់យក រួមមាន ៖ អាវុធខ្លីបាញ់គ្រាប់ជ័រ ម៉ាក Glock 17 Gen5 ពណ៌ខ្មៅ បង់អាវុធចំនួន០១ ពណ៍ខ្មៅ, ដំបងរលាស់ចំនួន០១ដើម, ម៉ូតូម៉ាក SUZUKI NEX ពណ៌ខ្មៅ ផ្លាកលេខ ខ ម 1.1168, វិទ្យុទាក់ទងចំនួន០១, ស្រោមកាតចំនួន០១, ខ្សែកាត មានអក្សរកងរាជអាវុធហត្ថ, អត្តសញ្ញាណប័ណ្ណចំនួន០១, ទូរសព្ទដៃម៉ាក iPhone 7 ពណ៌ខ្មៅ, ទូរសព្ទដៃម៉ាក Redmi ពណ៌ផ្ទៃមេឃចំនួន០១, កាបូបពណ៌ដី ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ