ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​ឱន​មើល​ទូរស័ព្ទ​ស្រាប់តែ​ប៉ះ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​លឿន​រវល់​អោន​មើល​ទូរស័ព្ទ​ឆ្លងផ្លូវ​បំបែក​ជា​បួន ប៉ះ​ជាមួយ​រថយន្តឈ្នួល​ឆ្លងផ្លូវ​ខ្វែងគ្នា​ក៏​ងាក​ចង្កូត​គេច​រថយន្ត បណ្តាល​ឲ្យ​កន្ទុយ​ម៉ូតូ បោក​នឹង​ស្តុ​ប​មុខ​ខាងឆ្វេង​រថយន្ត​បណ្តាល​ឲ្យ​បែក​រង​ការ​ខូចខាត​ដែល​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ នៅ​ផ្លូវ​ប៉ាស្ទ័រ កែង​នឹង​៣៦០ សង្កាត់​បឹង​កេងកង​៣…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​លឿន​រវល់​អោន​មើល​ទូរស័ព្ទ​ឆ្លងផ្លូវ​បំបែក​ជា​បួន ប៉ះ​ជាមួយ​រថយន្តឈ្នួល​ឆ្លងផ្លូវ​ខ្វែងគ្នា​ក៏​ងាក​ចង្កូត​គេច​រថយន្ត បណ្តាល​ឲ្យ​កន្ទុយ​ម៉ូតូ បោក​នឹង​ស្តុ​ប​មុខ​ខាងឆ្វេង​រថយន្ត​បណ្តាល​ឲ្យ​បែក​រង​ការ​ខូចខាត​ដែល​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ នៅ​ផ្លូវ​ប៉ាស្ទ័រ កែង​នឹង​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ម៉ូតូ​បង្ក​ជា​ប្រភេទ​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1GS- 6181 បើក​ដោយ​បុរស​ម្នាក់​ដឹក​ភ្ញៀវ​បរទេស​ប្រុស​ម្នាក់ ។ ចំណែក​រថយន្ត​រង​គ្រោះជា​ប្រភេទ​រថយន្តឈ្នួល​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q -3047 ដឹក​ភ្ញៀវ​ជា​កម្មករ​សំណង់​ស្រី​ប្រុស ចាស់​ក្មេង ពេញ​រថយន្ត ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គេ​ឃើញ​រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ដឹក​ភ្ញៀវ​ចេញពី​ស្តា​ត​អូ​ឡាំ​ពិ​ក​គោលបំណង​ទៅ​ខេត្តព្រៃវែង ហើយ​ឆ្លងកាត់​ផ្លូវ​នោះ​ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ជា​ផ្លូវបំបែក​ជា​បួន​ភ្លាម​នោះ​រថយន្ត​បាន​ឆ្លង​៣៦០ ដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​បង្ក​បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​៣៦០ បើក​ជែង​គេឯង​ឆ្លងផ្លូវ​ប៉ាស្ទ័រ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយសារ តែ​រវល់​មើល​ទូរស័ព្ទ​ក៏​ប៉ះ​គ្នា​ជាមួយ​រថយន្តឈ្នួល ហើយ​ម៉ូតូ​បង្ក​បាន​ងាក​ចង្កូត​គេច​ទៅ​ខាងឆ្វេង បណ្តាល​ឲ្យ​កន្ទុយ​ម៉ូតូ​បង្ក​បោក​នឹង​ក្បាល​រថយន្ត​បណ្តាល​បែក​ស្តុ​ប​មុខ​ផ្នែក​ខាងឆ្វេង​រថយន្ត​រង​ការ​ខូចខាត ចំណែក​ម៉ូតូ​បង្ក​ក្រពឹត​ផ្នែក​ខាងក្រោយ ផ្នែក​ខាងឆ្វេង​ដូច​គ្នា វិល​មួយ​ជុំ​ត្រឡប់​ក្បាល​មក​ក្រោយ តែ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ ។

ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ គឺ​ភាគី​ទាំង​២​បាន​ចុះ​មក​ចរចា​គ្នា​ដោយ​ខាង​រថយន្ត​សុំ​ស្មើ​តែ​ខាង​បង្ក​មិន​ព្រម ហើយ​ថែម​ទាំង​ទាមទារ​ខាង​រថយន្ត​ឲ្យ​សងការ​ខូចខាត​មក​ខ្លួន​ទៀត ដោយ​អះអាង​ថា ខាង​រថយន្ត​ជា​អ្នក​បុក​គាត់ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ដែល​បានឃើញ​ហេតុការណ៍​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ដែល​រត់​ម៉ូតូឌុប​នៅ​ចំណុច​នោះ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ ដោយ​ចោទប្រកាន់​ទៅ​ខាង​ម៉ូតូ​ជា​អ្នក​ខុស បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នឹង​ជែង​ខុសផ្លូវ​ចរាចរណ៍​ទៀត​ទៅ​ប៉ះ​ជាមួយ​គេ ហើយ​គេច​នឹង​កៀរ​រថយន្ត​គេ​បណ្តាល​បែក​ហើយ​នៅ​ទារ​គេ​ឲ្យ​សង​ទៀត ហើយ​ខាង​ប្រជាពលរដ្ឋ​គាំទ្រ​ឲ្យ​ខាង​រថយន្ត​ទារ​សំណង​ពីរ​ខាង​ម៉ូតូ​កង់​បី​វិញ ។

ដោយ​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​មូលដ្ឋាន​ភាគី​ខាង​រថយន្ត​ទាំង​២​បាន​បញ្ចប់​រឿងរ៉ាវ ដោយ​ព្រម​ស្មើគ្នា​ដោយ​ជួសជុល​ការ​ខូចខាត​រៀងខ្លួន ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ