ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្ត​អញ្ជើញ​បើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ប្រវែង​៥០០​ម៉ែត្រ​បំរើ​អោយ​ប្រជាពលរដ្ឋ​ក្នុង​ចំនួន​៥០០​គ្រួសារ​នឹង​លិច​រូ​បរាង្គ​ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ បន្ទាប់​ពី​លោក យន្ត មីន…

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ប្រវែង​៥០០​ម៉ែត្រ​បំរើ​អោយ​ប្រជាពលរដ្ឋ​ក្នុង​ចំនួន​៥០០​គ្រួសារ​នឹង​លិច​រូ​បរាង្គ​ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ បន្ទាប់​ពី​លោក យន្ត មីន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​នា​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ពី​អភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

 លោក យន្ត មីន បាន​មាន​ប្រសាសន៍​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ដោយគូសបញ្ជាក់​ថា ដោយ​មើលឃើញ​នូវ​ស្ថានភាព​លំបាក​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន និង​ដោយ​មានការ​ជួយ​ជ្រោម
ជ្រែង​ពី​អភិបាល​ក្រុងព្រះសីហនុ ក្នុង​ការ​រៀបចំ​ស្ថាបនា ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ឡើង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន ធ្វើ​ដំណើ​កាន់តែ​មាន​ភាព​ងាយស្រួល​។

ក្នុង​ឱកាស​នោះ ​លោក​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មានលំនៅ​ឋាន​នៅ​អម​សងខាង​ផ្លូវ ចូលរួម​សហការ​ជាមួយ​ក្រុម​វិស្វករ​សាងសង់​ផ្លូវ ដើម្បីឱ្យ​ដំណើរការ​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ធានា​បាន​ទាំង​បរិមាណ និង​គុណភាព​ប្រើប្រាស់​បាន​យូរអង្វែង និង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​យើង​ទាំងអស់​គ្នា​។

លោក កាន់ ឡឹ​ង ចៅសង្កាត់​លេខ​៣ មាន​ប្រសាសន៍​ថា ក្នុង​នាម​ប្រជាពលរដ្ឋ នៅ​ក្នុង​សង្កាត់​លេខ​៣ សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ពិសេស​អភិបាលខេត្ត​ព្រះ​សីហ​នុ តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ក្នុង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​មូលដ្ឋាន ដូច​ជា​ផ្លូវ អូរ​ប្រឡាយ​រំដោះ​ទឹក ដើម្បី​ប្រែក្លាយ​ពី​ផ្លូវ​ដី​មក​ជា​ផ្លូវ​បេតុង ផ្លូវ​ក្រាល​កៅស៊ូ​វិញ​។

ដោយឡែក​យោង​តាម​ប្រភព​ពី​មន្ត្រី​នៃ​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ លោក ជ្រៀ ថា​រ៉ា​វុ​ធ បាន​គូស​បញ្ចា​ក់ថា ការ​ស្ថាបនា​ផ្លូវ​បេតុង ឆ្អឹង​ដែក​ក្នុងភូមិ​ថ្មី សង្កាត់​លេខ​៣ មួយ​ខ្សែ​នេះ​មាន​បណ្តោយ​៥០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ និង​កម្ពស់​០,១៥​ម៉ែត្រ គ្រោង​សាងសង់​រយៈពេល​៣​ខែ ប្រ​សិន​អាកាសធាតុ​អំណោយផល ប៉ុន្តែ​អាកាសធាតុ​មិន​អំណោយផល អាច​មាន​រយៈពេល​យូ​រ​បន្តិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ