ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះ! មកដឹងពី​រមណីយ​វប្បធម៌ និង​ធម្មជាតិ​ដែល​សម​ប្បូរ​សត្វ​ស្វា​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ភ្នំ​ស​ន្ទុ​ក​ជា​រមណីយ​វប្បធម៌ និង​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​សត្វ​ស្វា ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​មានការ​កើនឡើង ភ្នំ​ស​ន្ទុ​ក​ស្ថិត​នៅ​ក្បែរ​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ នៅ​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ ភ្នំ​ស​ន្ទុ​ក​ជា​រមណីយ​វប្បធម៌ និង​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​សត្វ​ស្វា ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​មានការ​កើនឡើង ភ្នំ​ស​ន្ទុ​ក​ស្ថិត​នៅ​ក្បែរ​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ នៅ​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

បើ​យើង​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ភ្នំពេញ​ដោយ​រថយន្ត​ចម្ងាយ​ប្រហែល​១៥០​គីឡូម៉ែត្រ នៅ​ខាងស្តាំ​ដៃ យើង​នឹង​ក្លោ​ង​ទ្វារ​វត្ត​មួយ​ដាក់​ឈ្មោះ ថា វត្ត​ចោម​ចុង​គិរី ហើយ​នៅ​ជិត​ក្លោ​ង​ទ្វារ​វត្ត​ចោម​ចុង​គិរី​នេះ ក៏​មាន​ប៉ានូ​ដ៏​ធំ​មួយ​សរសេរ​ដាក់​ថា រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក យើង​បត់​រថយន្ត​ចូល​ទៅ​ប្រហែល​ជាង​២​គីឡូម៉ែត្រ និង​ទៅ​ដល់​ជើងភ្នំ​ស​ន្ទុ​ក ដែល​ភ្នំ​ស​ន្ទុ​ក គឺជា​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​ដែល​មាន​កម្ពស់​១៨០.​ម បណ្តោយ​១៥៥២.​ម ទទឹង​ប្រហែល​១០០០.​ម និង​ខ្នងភ្នំ​ប្រវែង​៥០០.​ម ។

បើ​យើង​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​កំពូលភ្នំ​ដោយ​ថ្មើរជើង​ទៅ​តាម​កាំជណ្តើរ​នោះ គឺ​មាន​ចំនួន​៨០៩​កាំ ក្នុង​នោះ​ទស្សនិកជន​អាច​ជិះ​ម៉ូតូឌុប​ឡើង ឬ​ក៏​បើករថយន្ត​ធន់​តូច​ផ្ទាល់ខ្លួន​ឡើង​ដល់​លើ​កំពូលភ្នំ​ក៏​បាន​នៅ​ពេល​ដែល​ប្រិ​យ៍​មិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​តាម​កាំជណ្តើរ ដែល​អម​សងខាង​ផ្លូវ ដែល​ពោរពេញ​ទៅ​ដោយ​ដើមឈើ​តូច​ធំ ផ្តល់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នោះ ធ្វើ​ឲ្យ​ក្នុង​អារម្មណ៍​របស់​យើង​រាង​ហត់នឿយ​បន្តិច​មែន តែ​ហាក់បីដូចជា បំភ្លេច​ចោល​អស់​នូវ​ទុក្ខ​កង្វល់ និង​ជំងឺ​តម្កាត់​ដែល​មាន​ក្នុង​ខ្លួន​មួយសន្ទុះ​យើង​នឹង​មក​ដល់​កន្លែង​ចាន់​ចែ​រ៉ែ ដែល​ជា​កន្លែង​ទម្លាក់​កាក់​ផ្សង​បួងសួង​សុំ​សេចក្តីសុខ​នោះ ។

ប្រិ​យ៍​មិត្ត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​មក​លេង​កម្សាន្ត​នៅ​ភ្នំ​ស​ន្ទុ​ក​នឹង​បានឃើញ​វត្តមាន សត្វ​ស្វា​ចូល​មក​ស្វាគមន៍​បងប្អូន​ទៅ​តាម​រយៈ​ជាតិ​ជា​សត្វ​ម្យ៉ាង​ដែល​មាន​ច​រិ​ក​ខិលរ​ពិលរ​ពោ​ច ហើយ​បើ​យើង​ដើរ​ឡើង​ដល់​លើ​ភ្នំ​មាន​សត្វ​ស្វា​រាប់រយ​ក្បាល​ឯណោះ សូម​ឲ្យ​ភ្ញៀវ​ដែល​បាន​នាំ​គ្នា​ទៅ​ទស្សនា​កម្សាន្ត​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស​របស់​ហូប​ចុក​តែ​ម្តង​ក្រែង​ល៎​សត្វ​ស្វា​វា​ឆក់​យក​ទៅ​បាត់​។

ពាក់ព័ន្ធ និង​ករណី​សត្វ​ស្វា​លោក មុំ ផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា កាលពី​ជិត​១០​ឆ្នាំ​មុន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បាន​នាំ​យក​សត្វ​ស្វា​ចំនួន​១៧​ក្បាល ទៅ​លែង​នៅ​ភ្នំ​ស​ន្ទុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ចំនួន​សត្វ​ស្វា​មានការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ក្នុង​នោះ​មាន​ទាំង​ស្វា​យក​ទៅ​លែង នឹង​ស្វា​ព្រៃ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ខាង​ជំនាញ​រដ្ឋ​បាន​ព្រៃឈើ​មក​ពី​ក្រសួង​បាន​សហការ​គ្នា​ជាមួយ​ខាង​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ នៅ​ក្នុង​ការ​ចុះ​ស្រង់​ស្ថិតិ​សត្វ​ស្វា​ដែល​មាននៅ​លើ​ភ្នំ​ស​ន្ទុ​ក​សរុប​មាន​ចំនួន​៣៣២​ក្បាល ក្នុង​នោះ​មាន​ស្វា​ឈ្មោល ចំនួន​៩៦​ក្បាល ញី​៨៧​ក្បាល ស្វា​ជំទង់​មាន​៨៥​ក្បាល និង​កូន​ស្វា​តូច​ៗ​ដែល​ឱប​ជាប់​នឹង​មេ​វា​មាន​ចំនួន​៦៤​ក្បាល ។ លោកនាយ​ផ្នែក​ក៏​បាន​សំនូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​លើ​ភ្នំ​ស​ន្ទុ​ក សូម​នាំ​គ្នា​ចូលរួម​អភិរក្ស​ពពួកសត្វ​ឲ្យ​បាន​ល្អ សូមកុំ​ឲ្យ​បាញ់​សម្លាប់​វា ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​បាញ់​សម្លាប់សត្វ​នឹង​ត្រូវ​មានទោស​ចំពោះ​មុខ​ច្បាប់ ។

ចំណែក​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ថា ដោយសារ​តែ​អត្រា​របស់​សត្វ​ស្វា​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​មានការ​កើនឡើង​នេះ​ហើយ គឺជា​ចំណុច​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​មានការ​កើនឡើង​ចំនួន​ជាង​១០% នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​កន្លង​មក លោក​ក៏​បាន​សំនូមពរ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សូម​នាំ​គ្នា​មក​កម្សាន្ត​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ពីព្រោះ​នៅ​ទី​នេះ​សេវាកម្ម​ល្អ ចំណែក​ម្ហូបអាហារ​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយក​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ