ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូខ្មោច​ចេះ​ខាបព្រលឹង​ ត្រូវ​ក្រុម​គ្រួសារ​អ្នក​ស្លា.ប់​វាយ​រំសាយកំហឹង

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា លោក​ហ្គេ​តា​យ៉ូ​ខាល់ អា​យេ​ឡេ​ (Getayawkal Ayele) ជនជាតិ​អេ​ត្យូ​ពី​ជា​គ្រូ​ខាបព្រលឹង​អ្នក​ស្លាប់​បាន​ប្រើ​មន្តអាគម​ខាបព្រលឹង​ដល់​សព​របស់​លោក​ប៊ី​ឡេ ប៊ី​សទូ​(Belay Biftu) ដោយ​ដាក់​សព​នៅ​ក្បែរ​ខ្លួន…

សារព័ត៌មាន​បរទេស​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា លោក​ហ្គេ​តា​យ៉ូ​ខាល់ អា​យេ​ឡេ​ (Getayawkal Ayele) ជនជាតិ​អេ​ត្យូ​ពី​ជា​គ្រូ​ខាបព្រលឹង​អ្នក​ស្លាប់​បាន​ប្រើ​មន្តអាគម​ខាបព្រលឹង​ដល់​សព​របស់​លោក​ប៊ី​ឡេ ប៊ី​សទូ​(Belay Biftu) ដោយ​ដាក់​សព​នៅ​ក្បែរ​ខ្លួន ហើយ​ស្រែ​កថា «​ប៊ី​ឡេ​ចូរ​ដឹងខ្លួន​ឡើង​» ។

ក្រុម​គ្រួសារ​របស់​លោក​ប៊ី​ឡេ ជឿ​សំដី​របស់​លោក​ហ្គេ​តា​យ៉ូ​ខាល់ ក៏​យល់ព្រម​ឲ្យ​ជីក​យក​សព​មក​ប្រារព្ធ​ពិធី​ខាបព្រលឹង ប៉ុន្តែ​មិន​បាន​ជោគជ័យ ព្រោះ​សព​របស់​លោក​ប៊ី​ឡេ មិនដឹង​ខ្លួន​ទេ ធ្វើ​ឲ្យ​បងប្អូន​ញាតិ​មិត្ត​ជា​ច្រើន​នាក់​របស់​សព​ខឹង​ក៏​នាំ​គ្នា​វាយ​លោក​ហ្គេ​តា​យ៉ូ​ខាល់ ។ ប៉ូលិស​បាន​ចូល​ឃាត់ និង​ចាប់ខ្លួន​គ្រូ​ខាបព្រលឹង​នោះ ។

អ្នកស្រុក​ឲ្យ​ដឹង​ថា​លោក​ហ្គេ​តា​យ៉ូ​ខាល់ បាន​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ​របស់​លោក​ប៊ី​ឡេ ដែល​កំពុង​មានទុក្ខ​សោក​ពី​ការ​ស្លាប់ ។ ក្រោយមក​ក៏​បាន​រៀបរាប់​តាម​ព្រះ​គម្ពីរ​«bible» ថា​ព្រះ​យេស៊ូ​នឹង​ធ្វើ​ឲ្យ​សព​ដឹងខ្លួន​វិញ និង​បាន​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ប៊ី​ឡេ​យល់ព្រម​រៀបចំ​ពិធី​ខាបព្រលឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ