ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​ក្លែងក្លាយ​ម្នាក់ តាម​ស្រឡាញ់​អ្នក​មេម៉ាយ​មិន​បាន​ដុត​ផ្ទះ​នាង​ចោល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សង្ឃ​ក្លែងក្លាយ​វ័យ​ចំណាស់​ម្នាក់ តាម​ស្រឡាញ់​ស្ត្រី​មេម៉ាយ ខឹង​គេ​មិន​ព្រម ដុត​ផ្ទះ​គេ​ចោល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២៥…

ខេត្តកណ្ដាល ៖ សង្ឃ​ក្លែងក្លាយ​វ័យ​ចំណាស់​ម្នាក់ តាម​ស្រឡាញ់​ស្ត្រី​មេម៉ាយ ខឹង​គេ​មិន​ព្រម ដុត​ផ្ទះ​គេ​ចោល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២៥ កក្កដា ២០១៨​នេះ នៅ​ចំណុច​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។ អំពើ​ហិង្សា​នោះ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​គ្រោះ​មានឈ្មោះ ផាត យេ​ង អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​ផ្លែ​អំពិល មាន​ទីលំនៅ​កន្លែង​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃុន ខេ​ង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​បួស​ជា​សង្ឃ​ក្លែងក្លាយ​) ស្នាក់​នៅ​ក្នុង​វត្ត​ភ្នំ​តូច សិ្ត​ត​ក្នុងភូមិ​រំលេច ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​(​ត្រូវ​បាន​ឃាត់ខ្លួន​)​។

សម្ភារ​ខូចខាត​រួម​មាន ១.​ផ្ទះ​១​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ទទឹង​ប្រវែង​៥​ម៉ែត្រ បណ្តោយ​៧ ម៉ែត្រ កម្ពស់​២​ម៉ែត្រ​កន្លះ​។ ២-​ធុងបាស់​០៦​គ្រាប់​,៣-​អំ​ភ្លី​០២​គ្រឿង​,៤-​ខ្សែ​ក​ផ្លា​ទី​ន​០១​ខ្សែ តម្លៃ​១២០​ដុល្លារ​,៥-​ប្រាក់​រៀល ២០​ម៉ឺន​រៀល​,៦-​ទូ​តាំង​០១៧-​ទូរទស្សន៍​០១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា កន្លង​មក​រូបគេ​ធ្លាប់​បាន​បួស​ជា​ព្រះសង្ឃ​តាំង​ឆ្នាំ​២០០៤ គង់នៅ​វត្ត​ស្បែង ស្ថិត​ក្នុងភូមិ​ធ្យូង ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល បាន​រយៈពេល​២​ឆ្នាំ​។ រហូត​ដល់​ឆ្នាំ​២០០៦ បាន​មក​គង់នៅ​វត្ត ព្រះ​វិហារ​សំណរ រយៈពេល​២​ឆ្នាំ ដល់​ឆ្នាំ​២០០៨ ចាប់ផ្តើម​ស្គាល់​ជន​រង​គ្រោះ​ឈ្មោះ ផាត យេ​ង នៅ​ពេល​ជន​រង​គ្រោះ​ទៅ​ឲ្យ​ខ្លួន​ជួយ​ស្តោះផ្លុំ​ជំងឺ​ដុះ​ដុំ​គីស​នៅ​ក្នុង​សុដន់ ហើយ​ជន​រង​គ្រោះ​ក៏​ធ្លាប់​បាន ធ្វើ​ម្ហូប​(​ចង្ហាន់​)​សម្រាប់​ឲ្យ​ខ្លួន​ឆាន់​រៀងរាល់ថ្ងៃ​។

តាំងពី​ពេល​នោះ​មក​ជន​រង​គ្រោះ និង ខ្លួន​ជា​សង្ឃ​ក៏​បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រហូត​បាន​រួម​ភេទ​ជា​ច្រើន​លើក​ទៀត​ផង​។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា នៅ​អំឡុង​ឆ្នាំ​២០១៧ ព្រះ​ចៅអធិការ​វត្ត​បានឃើញ​ខ្លួន​ផឹកស្រា និង មាន​ស្រី​ធ្វើ​ឲ្យ​ខុស​ធម៌​វិន័យ​សង្ឃ​ក៏​បាន​ចាប់ខ្លួន​ផ្សឹក​។ ក្រោយ​ផ្សឹក​រួច​មក​ខ្លួន​បាន​គ្រង​ស្បង់​ជីវរ ដោយ​ខ្លួនឯង​ទៅ​គង់នៅ​វត្ត​ភ្នំ​តូច ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ នៅ​ពេល​នោះ​ជន​រង​គ្រោះ ក៏​មានការ​ទំនាក់ទំនង​ជាមួយ​ខ្លួន​រាប់អាន​គ្នា​ជា​ធម្មតា និង​បាន​ទៅ​លេង​សួរសុខទុក្ខ​ដោយ​រួម​ដំណើរ ជាមួយ​ប្ដី និង​កូន​៣​លើក​ក្នុង​ខណៈនោះ​ខ្លួន​បាន​ទិញ​ទូរស័ព្ទ​ម៉ាក​សាំង​ស៊ុ​ង​១​គ្រឿង​តម្លៃ​៤០​ដុល្លារ​អា​មេ​រិ​កឲ្យ​ជន​រង​គ្រោះ​ប្រើប្រាស់​។

នៅ​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​ព្រឹក ប្ដី​របស់​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ឡុ​ង បូរ បាន​មក​ជួប​ខ្លួន​នៅផ្ទះ​រួច​ហើយ ក៏​បបួល​ជន​រង​គ្រោះ​មក​សាលាឃុំ​វិហារ​ហ្លួង​ផ្ដិត​មេដៃ​លែងលះ​គ្នា ពេល​ផ្ដិត​មេដៃ​រួច ឈ្មោះ ឡុ​ង បូរ បាន​ត្រឡប់​ទៅ​ផ្ទះ​ប្រពន្ធ ចុង​នៅ​ក្រុង​តា​ខ្មៅ​វិញ​។ ជនសង្ស័យ​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មោះ ឡុ​ង បូរ បាន​ជិះ​ម៉ូតូ​ទៅ​ជួប​ខ្លួន (​ឃុន ខេ​ង​) នៅ​ចំណុច​វត្ត​ខាងលើ ហើយ​ខ្លួន​បាន​ឲ្យ​លុយ​ជាង​២​ម៉ឺន​រៀល​ទៅ​ឈ្មោះ ឡុ​ង បូរ ដើម្បី​ទិញ​ស្រា​បៀរ​ផឹក​ទាំង​២​នាក់​។ ពេល​អង្គុយ​ផឹក​បណ្តើរ​ឈ្មោះ ឡុ​ង បូរ បាន​និយាយ​ពោល​ពាក្យ​ថា ជន​រង​គ្រោះ (​ផាត យេ​ង​) មានការ​ទាក់ទង​ប្រុស​ថ្មី ដោយ​បាន​យក​ទូរស័ព្ទ​ដៃ​ឲ្យ​ទៅ​ប្រុស​នោះ​ទៀត​ផង និង បាន​និយាយ​ថា​ចោរលួច​បាត់​។

លុះដល់​វេលា​ម៉ោង​១​រសៀល​នា​ថ្ងៃ​ដដែល​ឈ្មោះ ឡុ​ង បូរ បាន​បបួល​ជនសង្ស័យ​ថា អត់​ទៅ​លេង​ស្រុក​ទេ​អី? បន្ទាប់​មក​ឈ្មោះ ឡុ​ង បូរ បាន​ជិះ​ម៉ូតូឌុប​ខ្លួន​ទៅ​ដល់​ចំណុច​វត្ត​វាំង​ចាស់ ខ្លួន​បាន​ឲ្យ​ឈ្មោះ ឡុ​ង បូរ ជិះ​ម៉ូតូ​ចូល​លេង​ឈ្មោះ មួ​ង សឿង ត្រូវជា​ព្រះ​ចៅអធិការ គង់នៅ​ក្នុង​វត្ត​វាំង​ចាស់​នោះ រួច​ក៏​បាន​ជជែក​គ្នា​លេង រហូត​វេលា​ម៉ោង​១៧ ឈ្មោះ ឡុ​ង បូរ ក៏​បាន​ជិះ​ម៉ូត​ឌុ​ប​ខ្លួន​ទៅ​ក្បែរ​ផ្ទះ​ឈ្មោះ កង ក​ន្និ​ថា ភេទ​ស្រី នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ឈ្មោះ ឡុ​ង បូរ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​មុន​បាត់​ទៅ​។ ក្រោយមក​ខ្លួន​បាន​ទៅ​ផ្ទះ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ កុយ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ហើយ​ក៏​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ​កុយ ដើម្បី​ទៅ​ទិញ​ស្រា​បៀរ​មក​ផឹក​បន្ត​ទៀត​។

ក្នុង​ពេល​កំពុង​ផឹក​វេលា​ម៉ោង​៨​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ខ្លួន​បាន​ដើរទៅ​រក​ជន​រង​គ្រោះ​នៅផ្ទះ តែ​ពុំ​បានឃើញ​ជន​រង​គ្រោះ​ទេ ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ​កុយ វិញ រហូត​ដល់​វេលា​ម៉ោង​៩​យប់ ខ្លួន​បាន​ដើរមក​រក​ជន​រង​គ្រោះ​ម្តងទៀត ដោយ​ក្នុង​ស្ថានភាព​ស្រវឹង​។ រួចខ្លួន​បាន​និយាយ​រករឿង សួរ​រក​ទូរស័ព្ទ​ដៃ​ដែល​ខ្លួន បាន​ទិញ​ឲ្យ​ជន​រង​គ្រោះ​ប្រើប្រាស់​កន្លង​មក តែ​ពេល​នោះ​ជន​រង​គ្រោះ បាន​ប្រាប់​ទៅ​វិញ​ថា ចោរលួច​បាត់​ហើយ​។ ពេល​ជន​រង​គ្រោះ​និយាយ​ដូច្នោះ ខ្លួន​ចាប់ផ្តើម​ខឹង​នាង​ដោយ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ផង និង​បាន​ធាក់​ទៅ​លើ​ខ្លួន​ជន​រង​គ្រោះ​ចំនួន​២​ជើង​ចំ​មុខ និង​ខ្លួន ដែល​ជន​រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​។ ពេល​នោះ​ជន​រង​គ្រោះ​ពុំ​បាន​តបត​ជាមួយ​ទេ គេ​ក៏​បាន​តេ​ទូរស័ព្ទ​ហៅ​ឈ្មោះ ឡង់ រ​ដ្ឋា ភេទ​ស្រី អាយុ​២៧ ឆ្នាំ​(​ត្រូវជា​កូនស្រី​បង្កើត​) ឲ្យ​ជិះ​ម៉ូតូ​មក​យក​នាង​ដោយ​ខ្លាច​ខ្លួន​វាយ​ធ្វើបាប​ទៀត​។

បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដើរទៅ​លើ​ថ្នល់ជាតិ​លេខ​៥ ដើម្បី​រង់ចាំ​កូន​មក​ឌុ​ប​ចេញ​ទៅ ចំណែក​ខ្លួន​បាន​នៅ​អង្គុយ​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្នាក់ឯង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ប្រជា​ព​រដ្ឋ បានឃើញ​ផ្ទះ​របស់​ជន​រង​គ្រោះ​ត្រូវ​ភ្លើង​ឆេះ ក្នុង​ខណៈនោះ​ក៏​ឃើញ​ជនសង្ស័យ​(​ឃុន ខេ​ង​) រត់​ចេញពី​កន្លែង​កើតហេតុ​ដើម្បី​គេចខ្លួន តែ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​វិហារ​ហ្លួង រួច​ក៏​កម្លាំង​សមត្ថ​កិ​ច្ទ​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​ដល់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ស្រវឹង និង​បាន​ប្រគល់​ជនសង្ស័យ ជូន​ទៅ​ឲ្យ​ការិយាល័យ​ធម្មការ និង​សាសនា​បក​ស្បង់​ចីវរ​ក្លែងក្លាយ​ផ្សឹក​ចោល ហើយ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ