ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូបង្កើត​អាយុ​​៦​ឆ្នាំ​លេងកាំភ្លើងកែច្នៃ​ផ្ទុះត្រូវក្មួយ​​អាយុ​៤ខែ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​អាយុ​៤​ខែ​ម្នាក់​បាន​រង​របួស​ក្បាល​ត្រូវ​បាន​ឪពុក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗនៅមន្ទីរពេទ្យ​ បន្ទាប់​ពី​ពូ​បង្កើត​របស់​ក្មេង​ប្រុស​រងគ្រោះ​ដែល​មាន​អាយុ​៦​ឆ្នាំ លេង​កាំភ្លើង​កែ​ច្នៃ​ផ្ទុះ​ត្រូវ កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៣ កក្កដា ២០១៨ នៅ​ភូមិ​ពូ​រ៉ា​ដែ​ត…

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​អាយុ​៤​ខែ​ម្នាក់​បាន​រង​របួស​ក្បាល​ត្រូវ​បាន​ឪពុក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗនៅមន្ទីរពេទ្យ​ បន្ទាប់​ពី​ពូ​បង្កើត​របស់​ក្មេង​ប្រុស​រងគ្រោះ​ដែល​មាន​អាយុ​៦​ឆ្នាំ លេង​កាំភ្លើង​កែ​ច្នៃ​ផ្ទុះ​ត្រូវ កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៣ កក្កដា ២០១៨ នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ។

លោក​តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ក្មេង​ប្រុស​ឈ្មោះ ចៀន ខ្វែក អាយុ​៦​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​កើតហេតុ បាន​យក​កាំភ្លើង​កែ​ច្នៃ​បាញ់​គ្រាប់កង់​(​គ្រាប់ឃ្លី​ដែក​) មក​បាញ់​លេង​បណ្តាល​ឲ្យ​ផ្លា​ត​ត្រូវ​ក្មេង​ប្រុស​ឈ្មោះ កម បៀក អាយុ​៤​ខែ ចំ​ក្បាល​រង​របួសស្រាល ពេល​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​ត្រូវជា​បងស្រី​របស់​ឈ្មោះ​ចៀន ខ្វែក កំពុង​ដាំបាយ​ជ្រូក ហើយ​ឲ្យ​ប្អូនស្រី​ម្នាក់​ទៀត​អាយុ​១១​ឆ្នាំ កំពុង​ពរ​ក្មេង​ប្រុស​រង​គ្រោះ​ដើរ​លេង​នៅ​មុខ​ផ្ទះ​។

លោក​អធិការ​បាន​បន្ត​ថា ម្តាយ​ក្មេង​រង​គ្រោះ​ឈ្មោះ​ចៀន តល អាយុ​១៨​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ​ប៊ុ​ន​ធី កម អាយុ​២១​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ឲ្យ​ឈប់​ប្រើប្រាស់​ភ្លើង​កែ​ច្នៃ​បន្ត​ទៀត​។ ចំណែក​ក្មេង​ប្រុស​បង្ក ដោយ​ស្ថិត​នៅ​វ័យ​កុមារ​មិន​ទាន់​គ្រប់​អាយុ ព្រមទាំង​គ្មាន​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ត្រឹម​ហៅ​អប់រំ​ណែនាំ​កុំ​ឲ្យ​លេង​ឧ​បករ​ណ៏​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃក្រោយ​។

លោក​ឡោ សុខា ស្នងការ​នគរ​បា​ខេត្តមណ្ឌលគិរី បាន​ផ្តា​ផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​សូម​បញ្ឈប់​ការ​ប្រើប្រាស់ ហើយ​​ត្រូវ​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ចៀសវាង​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់ ទោះជា​របស់​កែ​ច្នៃ​តែ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ