ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​វៀតណាម​ស្លា.ប់​១៩​នាក់​ បាត់​ខ្លួន​១៣​នាក់

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ​គណៈកម្មាធិការ​កណ្ដាល​បង្ការ​ និង​ត្រួតពិនិត្យ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​វៀតណាម បាន​រាយការណ៍​នា​ថ្ងៃ​ទី​២២ ​កក្កដា​ថា មនុស្ស​១៩​នាក់​ស្លាប់ ១៧​នាក់​​រង​របួស ​និង​១៣​នាក់​បាត់​ខ្លួន នា​ភាគ​កណ្ដាល​…

ប្រទេស​វៀតណាម ៖ ​គណៈកម្មាធិការ​កណ្ដាល​បង្ការ​ និង​ត្រួតពិនិត្យ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​វៀតណាម បាន​រាយការណ៍​នា​ថ្ងៃ​ទី​២២ ​កក្កដា​ថា មនុស្ស​១៩​នាក់​ស្លាប់ ១៧​នាក់​​រង​របួស ​និង​១៣​នាក់​បាត់​ខ្លួន នា​ភាគ​កណ្ដាល​ និង​ភាគ​ខាងជើង​វៀតណាម ពេល​មាន​ការ​វាយប្រហារ​របស់​ព្យុះ SON TINH ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹក​ជំនន់​។

ក្នុង​ចំណោម​អ្នក​ស្លាប់ ១១​នាក់​នៅ​ខេត្ត YEN BAI ភាគ​ខាងជើង​ប្រទេស​ ​ចំណែក​ពួក​អ្នក​​បាត់​ខ្លួន ១១​នាក់​ក្នុង​ខេត្ត​នោះ​ដែរ​។​ ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ការ​បាក់​ដី បាន​បំផ្លាញ​ផ្ទះ​ជាង​​២០០​ខ្នង ​និង​ជន់​លិច​ផ្ទះ​ជិត​៩.៦០០​ខ្នង​។​ សត្វ​ពា​ហ​នៈ​ជាង​១.៣០០​ក្បាល​ និង​មាន់​ទា​២៧.៦០០​ក្បាល​ត្រូវ​ងាប់ ហើយ​ផ្ទៃដី​ដាំ​ដុះ​ច្រើន​ពាន់​ហិ​កតា​រង​ការ​បំផ្លាញ​និង​ទឹក​ជន់​លិច​។

យោង​តាម​មជ្ឈមណ្ឌល​ព្យាករណ៍​ធ​រា​សាស្ត្រ​វៀតណាម​ថា ភ្លៀង​អាច​បន្ត​ធ្លាក់​ខ្លាំង​ទៀត​លើ​​បណ្ដា​តំបន់​ដដែល​នោះ​រយៈពេល​ច្រើន​ថ្ងៃ រួច​ការ​បាក់ដៃ​និង​ទឹកជំនន់​អាច​វាយ​ប្រហារ ខេត្ត​THANG HOA​និង​NGHE៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ