ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំងឺមហារីក​សម្លា.ប់ និង​បំផ្លាញ​ទ្រព្យ​ប្រជាជន​ខ្មែរ​គួរ​អោយ​ភ័យ​ខ្លាច

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក​-​ភ្នំពេញ ៖ ជំងឺមហារីក​គឺជា​ជំ​ងឹ​ធ្ងន់ធ្ងរ​ម្យ៉ាង​ដែល​កំពុង​តែ​ឆក់​យក​ជីវិត​ប្រជា​ពល​រដ្ឋ​ខ្មែរ​យ៉ាងច្រើន និង​ស្ងៀមស្ងាត់​បំផុត ជាមួយ​គ្នា​នោះ​ផង​ដែរ​ចំនួន​អ្នកជំងឺ​កើត​មហារីក​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ក៏​មានការ​កើនឡើង ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ចាកចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ។ ជាក់ស្តែង​ករណី​ពិនិត្យ​ពិគ្រោះ​ជំងឺមហារីក និង​សម្រាក​ព្យាបាល របាយការណ៍​ក្រសួង​បាន​អះអាង​ថា​ក្នុង​ឆ្នាំ​2017…

បាងកក​-​ភ្នំពេញ ៖ ជំងឺមហារីក​គឺជា​ជំ​ងឹ​ធ្ងន់ធ្ងរ​ម្យ៉ាង​ដែល​កំពុង​តែ​ឆក់​យក​ជីវិត​ប្រជា​ពល​រដ្ឋ​ខ្មែរ​យ៉ាងច្រើន និង​ស្ងៀមស្ងាត់​បំផុត ជាមួយ​គ្នា​នោះ​ផង​ដែរ​ចំនួន​អ្នកជំងឺ​កើត​មហារីក​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ក៏​មានការ​កើនឡើង ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ចាកចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ។

ជាក់ស្តែង​ករណី​ពិនិត្យ​ពិគ្រោះ​ជំងឺមហារីក និង​សម្រាក​ព្យាបាល របាយការណ៍​ក្រសួង​បាន​អះអាង​ថា​ក្នុង​ឆ្នាំ​2017 ការពិគ្រោះ​ជំងឺមហារីក​បាន​ចំនួន 4,352 ករណី ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​2016 ដែរ ។ ផ្ទុយ​ទៅ​វិញ​ករណី​សម្រាក​ព្យាបាល មាន​ចំនួន 8,360 នាក់ ដោយ​កើនឡើង 1,675 ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​2016 និង​ករណី​ស្លាប់មាន​ចំនួន 128​នាក់ ។

ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ស្វែងរក​ការ​ព្យាបាល​នៅ​ក្រៅប្រទេស បើសិនជា​ពួក​គេ​មាន​ល​ទ្ឋ​ភាព​។ សម្រាប់​តម្លៃ​នៃ​ការ​ព្យាបាល​ជំងឺមហារីក នៅ​ប្រទេស​ថៃ លោក រ៉ា​តា​ភុង អាម​​ហាន​វង់ ( Ratapong Ambhanwong) អនុប្រធាន​មន្ទីរពេទ្យ​បាងកក (Bangkok Hospital) បាន​បញ្ជាក់​ថា វា​អាស្រ័យ​លើ​ដំណាក់កាល​នៃ​ជំងឺ និង​ស្ថានភាព​របស់​អ្នកជំងឺ​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះ​តម្លៃប្រែប្រួល​ទៅ​តាម​ប្រភេទ និង​ដំណាក់កាល​នៃ​ការ​ព្យាបាល ។

លោក រ៉ា​តា​ភុង អាម​ហាន​វង់ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​ពេល​អ្នក​សួរ​ថា តើ​វា​មាន​តំលៃ​ប៉ុន្មាន​សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក?នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​អ្នកជំងឺ​ម្នាក់​ៗ​។ ប្រសិន​បើ​អ្នកជំងឺ​ត្រូវ​បាន​រក​ឃើញ​ជំងឺមហារីក ឧទាហរណ៍​ជំងឺមហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូង នោះ​តម្លៃ​នៃ​ការ​ព្យាបាល​នឹង​មិន​ខ្ពស់​នោះ​ទេ​។ វា​អាច​មាន​តម្លៃ​រវាង​ពី 300.000 បាត (​ប្រមាណ​ជាង 9,096.70 ដុល្លារ​អា​មេ​រិ​ក​) ឬ 400.000 បាត (12,128.93 ដុល្លារ​សហរដ្ឋអាមេរិក​) ។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ប្រសិនបើ​អ្នកជំងឺ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​នៃ​សរីរាង្គ​ណាមួយ​នៅ​ដំណាក់កាល​ចុង​ក្រោយ នោះ​តម្លៃ​នៃ​ការ​ព្យាបាល​អាច​ខ្ពស់ ដោយ​សារ​ពួក​គេ​អាច​ត្រូវការ​ការ​វះកាត់ ឬ​ពួក​គេ​ប្រហែលជា​ត្រូវ​ត្រលប់​មក​ព្យាបាល​ដោយ​ប្រើ​គីមី​វិញ ឬ​ពួក​គេ​ប្រហែលជា​ត្រូវ​ត្រលប់​មក​វិញ​ដើម្បី​ព្យាបាល​ជាតិ​វិទ្យុសកម្ម (radiation therapy) ។ ដូច្នេះ​ការ​ចំណាយ​សម្រាប់​ការ​ព្យាបាល​នឹង​ខុស​គ្នា​។ ប៉ុន្តែ​អ្វី​ដែល​​ខ្ញុំ​កំពុងនិយាយ​នោះ​គឺថា ប្រសិនបើ​អ្នក​បាន​រក​ឃើញ​ជំងឺមហារីក​របស់​អ្នក​នៅ​ដំណាក់កាល​ដំបូង តម្លៃ​នៃ​ការ​ព្យាបាល​នឹង​ត្រូវ​បាន​បង្រួម​ជា​អប្បបរមា​»​។

អ្នក​នាង មរកត ដែល​ធ្លាប់​យក​ស្វាមី​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​បាន​លើក​ឡើង​ថា ការ​ចំណាយ​គឺ​ពិតជា​ខ្ពស់​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ដែល​បងប្អូន​ខ្មែរ មិន​អាច​ធ្វើ​ដំណើរ​បាន​តាម​រថយន្តក្រុង ឬ​ក៏​ឡាន​ឈ្នួល តួយ៉ាង​ប្រទេស​សិង្ហ​បុរី និង​ឥណ្ឌា​ជាដើម។

អ្នក​នាង មរកត ដែល​មាន​វ័យ ៣៤ ឆ្នាំ​បាន​បន្ត​ថា ៖ «​ដោយសារ​តែ​ជំងឺ​ប្តី​ខ្ញុំ ត្រូវ​បាន​ធ្វើ រោគវិនិច្ឆ័យ​ឃើញ​ថា កើត​មហារីក​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រៅប្រទេស គឺ​ខ្ញុំ​និង​គាត់​ពិតជា​ធ្លាក់​ថ្លើម​ក្តុក ព្រោះ​សុខភាព​គាត់​គឺ​មាំមួន ហើយ​មិន​ដែល​ឈឺ​ថ្កាត់​អី​សោះ​»​។ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា កាលនោះ​គឺ​ចេញ​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភ័ក្ត្រ​ក៏​ឆ្លៀត​ពិនិត្យ​សុខភាព ក៏​បានដឹង​រឿង​អកុសល​តែ​ម្តង ។

ជា​ស្ត្រី​ម៉េ​ម៉ា​យ​កូន​មួយ​ទាំង​ក្មេង​វ័យ​អ្នក​នាង មរកត ក្រោយ​ពី​ស្វាមី​បាន​ស្លាប់​ដោយសារ​តែ​ជំងឺមហារីក​ជាង​១ ឆ្នាំទៅ​ហើយ​នោះ គឺ​ធ្លាប់​ជា​ស្ត្រី​មេផ្ទះ​ដ៏​ចំណាន​មួយ​រូប តែ​ជីវភាព​របស់​អ្នក នាង​ត្រូវ ប្រែប្រួល ហើយ​ត្រូវ​ធ្វើការ​តែ​ម្នាក់ឯង​ដោះបំណុល​ផង ចិញ្ចឹម​កូន​ផង។

ពោល​ទាំង​ទឺ​ក​ភ្នែក​រលីងរលោង អ្នកស្រី​បាន​បន្ត​ថា ៖ «​ស្វាមី​របស់ខ្ញុំ​គឺ សម្រេចចិត្ត​ព្យា​បាល​តាម​ដំណើរ គឺ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ស្ថានភាព​របស់​គាត់ គឺ​បាន​ត្រឹម​ព្យាបាល​ដើម្បី​ពន្យា​ពេល​តែ​ប៉ុណ្ណោះ​។ ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស គឺ​តាម​រយៈ​មិត្ត​ភ័ក្ត្រ​របស់​គាត់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺមហារីក​ដែរ តែ​មិត្ត​ភ័ក្ត្រ​ប្តី​របស់ខ្ញុំ​គឺ​គេ​នៅ​ដំណាក់កាល​ដំបូង​ៗ​ដែល​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​បាន​» ។ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ អ្នក​នាង តែងតែ​អមដំណើរ​ប្តី​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​តាម​រយៈ​ការ​ធ្វើ​ដំណើរ​តាម​ឡានក្រុង​។

អ្នក​នាង មរកត​ត ថ្លែង​ថា​៖ «​ការ​ព្យាបាល​គឺ​ខ្ពស់​នៅ​ក្រៅប្រទេស ព្រោះ​ថ្លៃ​ធ្វើ​ដំណើរ ការ​ហូប​​ចុក និង​ស្នាក់​នៅ គឺ​ត្រូវ​បង់ថ្លៃ​ទាំងអស់ ជាក់ស្តែង​ប្តី​ខ្ញុំ​បើ​ទោះបីជា​ចំណាយ​អស់​ប្រមាណ​ជាង ៦ ម៉ឺន​ដុល្លារ ដោយសារ​តែ​ការ​ប្រើប្រាស់​លុយ​សន្សំ​ផង លុយ​បាន​ពី​ការ​លក់​គ្រឿងអលង្ការ​ផង និង​ខ្ចី​ឪពុក​-​ម្តាយ​ផង ក៏​បាន​ត្រឹម​ពន្យា​ជីវិត​គាត់​បាន ៤ ឆ្នាំ​តែ​ប៉ុណ្ណោះ​» ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ