ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅលេងកំពតរាល់ដងតិចអត់ដឹងពីតិចនិចកុម្ម៉ង់អាហារញ៉ាំហើយចំណេញលុយច្រើន

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នកចូលចិត្តទៅលេងកំពតប្រហែលជាជ្រាបច្បាស់ហើយពីលក្ខណៈពិសេសនៃខេត្តទេសចរណ៌មួយនេះ មិនត្រឹមតែមានទីកន្លែងទាក់ទាញតែប៉ុណ្ណោះទេ ចំណែកម្ហូបក៏សម្បូរបែបសម្រាប់បម្រើជូនភ្ញៀវទេសចរផងដែរ ។ ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាប្រហែលជាពុំសូវចាប់អារម្មណ៍ពីតិចនិចក្នុងការសន្សំពេលដើម្បីជួបជុំ លម្ហែ ដោយការកុម្ម៉ង់អាហារដែលលោកអ្នកចង់ញ៉ាំពីភោជនីយដ្ឋានជិតៗ…

ខេត្តកំពត ៖ អ្នកចូលចិត្តទៅលេងកំពតប្រហែលជាជ្រាបច្បាស់ហើយពីលក្ខណៈពិសេសនៃខេត្តទេសចរណ៌មួយនេះ មិនត្រឹមតែមានទីកន្លែងទាក់ទាញតែប៉ុណ្ណោះទេ ចំណែកម្ហូបក៏សម្បូរបែបសម្រាប់បម្រើជូនភ្ញៀវទេសចរផងដែរ ។ ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាប្រហែលជាពុំសូវចាប់អារម្មណ៍ពីតិចនិចក្នុងការសន្សំពេលដើម្បីជួបជុំ លម្ហែ ដោយការកុម្ម៉ង់អាហារដែលលោកអ្នកចង់ញ៉ាំពីភោជនីយដ្ឋានជិតៗ បានយ៉ាងងាយស្រួល និងសុវត្ថិភាពតាម foodpanda ។  គួរបញ្ជាក់ផងដែរថា foodpana មានវត្តមានក្នុងខេត្តកំពតរយៈពេលមួយឆ្នាំមកហើយ ។

ក្នុងរយៈពេលមួយឆ្នាំនៃការបម្រើសេវាកម្មនៅខេត្តកំពតកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្មក៏ដូចជាអតិថិជនជាច្រើនក្នុងការដឹកជញ្ជូនម្ហូបអាហារ ប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត ។  ជាមួយរយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន  និងកន្លែងលក់ម្ហូបអាហារជាង 480 កន្លែងរួចមកហើយនៅក្នុងខេត្តកំពត ។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្មជាច្រើនកន្លែង នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ ។

ជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូននៅខេត្តកំពតជាច្រើននាក់ផងដែរ ។ ក្រៅពីនេះក្រុមហ៊ុនក៏បានជួយអាជីវកម្មជាច្រើនមានកំណើនក្នុងការលក់ជាងមុន ក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតមួយកម្រិតទៀត ។ នៅក្នុងការអបអរគម្រប់ខួបមួយឆ្នាំនេះដែរ foodpanda ក៏មានផ្តល់ជាប្រម៉ូកូដបញ្ចុះតម្លៃរហូត 50%  ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនខេត្តកំពតទាំងអស់គ្នា ។ មិត្តអ្នកអានទាំអស់ប្រហែលជាបានជ្រាបហើយថា ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា foodpanda ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ហើយនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ foodpanda ក៏បានផ្តល់ជាសម្ភារបរិក្ខាពេទ្យទៅដល់មន្ទីពេទ្យ និងក្រសួងនានាជាច្រើនកន្លែង ។ 

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កោះកុង កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ។ 

ដូច្នេះកុំភ្លេចណ៎ា ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ទាំងអស់គ្នាដើម្បីកុម្ម៉ង់ទិញអាហារឆ្ងាញ់ៗ និងរបស់ប្រើប្រាស់គ្រប់ ប្រភេទតាមតម្រូវការដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃសម្រាប់ទីតាំងក្បែរលោកអ្នក ។ 

ចូលរួម Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ  និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ ។ 

កុំភ្លេចណា៎ ! ត្រូវប្រកាន់ខ្ចប់វិធានការ ៣កុំ ៣ការពារ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ទាំងអស់គ្នា ៕ ដោយសហការ