ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែលកាត ផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Premier League តាមរយៈទូរសព្ទដៃដោយឥតគិតថ្លៃដល់បណ្តាអ្នកគាំទ្របាល់ទាត់នៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរដូវកាលបាល់ទាត់នេះ ក្រុមហ៊ុនសែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយផ្ទាល់តាមទូរស័ព្ទពីការប្រកួតបាល់ទាត់ Premier League នៅកម្ពុជាតាមរយៈ…

រាជធានីភ្នំពេញ ៖ ក្នុងរដូវកាលបាល់ទាត់នេះ ក្រុមហ៊ុនសែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយផ្ទាល់តាមទូរស័ព្ទពីការប្រកួតបាល់ទាត់ Premier League នៅកម្ពុជាតាមរយៈ Cellcard App ។ ការប្រកាសនេះ គឺជាការចាប់ដៃគូសហការរវាង សែលកាត និងបណ្តាញទូរទស្សន៍កម្ពុជា (CBS) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាអ្នកនាំមកជូននូវការផ្សាយផ្ទាល់ជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Premier League ។

គំនិតផ្តួចផ្តើមនៃការសហការនេះសបញ្ជាក់ថា សែលកាត ផ្តល់ជូនអតិថិជនរបស់ខ្លួននូវសិទ្ធិផ្តាច់មុខក្នុងការទស្សនាផ្សាយផ្ទាល់ព្រឹត្តិការណ៍ការប្រកួត Premier League ដោយឥតគិតថ្លៃរហូតដល់ ៥៧ ប្រកួតតាមរយៈទូរស័ព្ទដៃ ក្នុងពេលដំណាលគ្នាជាមួយបណ្តាញទូរទស្សន៍កម្ពុជា ប៉ុស្ដិ៍ CTN និង MYTV ។ ការប្រកាសនេះក៏រួមបញ្ចូលទាំងការដាក់ដំណើរការ ២ កម្មវិធីទស្សទាយក្រុមដែលឈ្នះការប្រកួតតាមរយៈការផ្ញើសារជាអក្សរ ដែលអតិថិជន សែលកាត មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍និងប្រចាំខែពេញមួយរដូវកាល ក៏ដូចជារង្វាន់ធំនោះពោលគឺឈ្នះដំណើរកម្សាន្តទៅកាន់ចក្រភពអង់គ្លេស ។

សែលកាត ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃនេះ ជាមួយនឹងកម្មវិធីការជួបជុំបុគ្គលិកបែបរក្សាគម្លាតសង្គមនៅការិយាល័យកណ្តាលរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដែលរួមទាំងដល់បុគ្គលិកសែលកាតទូទាំងប្រទេសតាមរយៈ Microsoft Team ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ៖ «តួនាទីរបស់ទូរស័ព្ទចល័តបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មិនមែនត្រឹមតែក្នុងចំណោមប្រជាជនកម្ពុជានោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់រូបនៅលើពិភពលោក ដែលយើងខិតខំព្យាយាមកាត់បន្ថយការទំនាក់ទំនងដោយផ្ទាល់ ហើយបែរមកធ្វើការទំនាក់ទំនងតាមរយៈអ៉ីនធឺណិតជំនួសវិញ» ។

លោកបានបន្ថែមទៀតថា ៖ «ការប្រកួតបាល់ទាត់ Premier League គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាល់ជាសកលដ៏ធំមួយ ដែលមនុស្សគ្រប់រូបបានទន្ធឹងរង់ចាំ ជាពិសេសនៅតាមបណ្តាប្រទេសដូចជាប្រទេសកម្ពុជាដែលបានចាត់ទុកកីឡាបាល់ទាត់ជាកីឡាជាតិ ។ នោះហើយជាមូលហេតុដែល សែលកាត រួមសហការជាមួយនឹងបណ្តាញទូរទស្សន៍កម្ពុជា (CBS) ដែលនឹងកំពុងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចចូលរួមនូវរាល់សកម្មភាព និងមើលការប្រកួតពីគ្រប់ទីកន្លែងតាមរយៈឧបករណ៍អេឡិចត្រូនិកដែលពួកគេពេញចិត្តមិនថាជាទូរទស្សន៍ ឬទូរស័ព្ទនោះទេ​» ។

«យើងពិតជារីករាយណាស់ក្នុងការផ្តល់ជូនបន្ថែមនូវអត្ថប្រយោជន៍នេះដល់អតិថិជនរបស់យើងហើយនឹងទន្ទឹងរង់ចាំនូវការប្រកួតបាល់ទាត់ Premier League ដោយក្តីរំភើបរីករាយ» ។

ដោនឡូត កម្មវិធី Cellcard App​ ដោយឥតគិតថ្លៃ ​ឥឡូវនេះនៅលើ Google Play Store និង App Store ។

សម្រាប់អ្នកដែលមិនទាន់មានស៊ីមកាតសែលកាត សែលកាតកំពុងផ្តល់ជូននូវទិន្នន័យចំនួន ១៦៥០ ដុល្លារបន្ថែមជូនដល់អតិថិជនថ្មីរបស់សែលកាត ជាមួយគម្រោង Big Big Love ដែលនឹងផ្តល់ជូនការទស្សនាការប្រកួតបាល់ទាត់ Premier League នៅលើទូរស័ព្ទដោយស្វ័យប្រវត្តិតាមរយៈ Cellcard App ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ www.cellcard.com.kh ៕ ដោយសហការ