ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ពិសេស​ការពារ​ក្មេង​ជំទង់​ឱ្យ​មាន​សុវត្ថិភាព !

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ដឹង​ពី​របៀប​ថែទាំ​សុខភាព និង​សុវត្ថិភាព វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេង​ជំទង់​របស់​អ្នក ។ អាកប្បកិរិយា​ប្រថុយប្រថាន​អាច​ជា​បញ្ហា​សុវត្ថិភាព​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ក្មេង​ជំទង់ ដូច្នេះ​សូម​អប់រំ​កូន​ជំទង់​របស់​អ្នក​អំពី​គ្រោះថ្នាក់​ដែល​ពួក​គេ​ប្រឈម​មុខ ។ ១….

រាជធានី​ភ្នំពេញ ៖ ការ​ដឹង​ពី​របៀប​ថែទាំ​សុខភាព និង​សុវត្ថិភាព វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេង​ជំទង់​របស់​អ្នក ។ អាកប្បកិរិយា​ប្រថុយប្រថាន​អាច​ជា​បញ្ហា​សុវត្ថិភាព​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ក្មេង​ជំទង់ ដូច្នេះ​សូម​អប់រំ​កូន​ជំទង់​របស់​អ្នក​អំពី​គ្រោះថ្នាក់​ដែល​ពួក​គេ​ប្រឈម​មុខ ។

១. ទៅ​ជួប​គ្រូពេទ្យ ៖ ក្មេង​ជំទង់​អាច​បន្ត​ជួប​គ្រូពេទ្យ​កុមារ​រហូត​ដល់​អាយុ ២១ ឆ្នាំ ។ ការ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ត្រូវ​បាន​ណែនាំ​សម្រាប់​ក្មេង​ជំទង់ ។ កាយសម្បទា​កីឡា ការ​កើត​មុន ការ​ឆ្លង​មេរោគ​ផ្លូវដង្ហើម ជំងឺហឺត និង​បញ្ហា​ស្បែក គឺជា​ហេតុផល​ទូទៅ​ដែល​ក្មេង​ជំទង់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​កុមារ​នៅ​ចន្លោះ​ពេល​ទៅ​ជួប​គ្រូពេទ្យ​ប្រចាំឆ្នាំ ។ គ្រូពេទ្យ​កុមារ​គួរតែ​ពិនិត្យ​មើល​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ​របស់​កូន​អ្នក ផ្តល់​ការ​ប្រឹក្សា​អំពី​សកម្មភាព​រាង​កាយ និង​អាហារូបត្ថម្ភ និង​ផ្តល់​ការ​អប់រំ​អំពី​ការ​ឆ្លង​មេរោគ​តាម​ផ្លូវភេទ ។

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​ក្មេង​ជំទង់​និយាយ​ជាមួយ​គ្រូពេទ្យ​កុមារ​ជា​លក្ខណៈ​ឯកជន ។ ពួក​គេ​អាច​មាន​សំណួរ​អំពី​ការ​រួម​ភេទ ផ្លូវភេទ កាមរោគ គ្រឿង​ស្រវឹង គ្រឿងញៀន ឬ​បញ្ហា​រសើប​ផ្សេង​ទៀត​ដែល​ពួក​គេ​មិនសូវ​ស្រួល​និយាយ​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ ។ មហាវិទ្យាល័យ​សម្ភព និង​រោគ​ស្ត្រី​អា​មេ​រិ​ក​ណែនាំ​ឱ្យ​ក្មេង​ស្រី​ទៅ​ពិនិត្យ​រោគ​ស្ត្រី​ជា​លើក​ដំបូង​របស់​ពួក​គេ​នៅ​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥ លើស​ពី​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ (CDC) ណែនាំ​ឱ្យ​ក្មេង​ជំទង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺរលាកស្រោមខួរ​លើក​ទី ២ នៅ​អាយុ ១៦ ឆ្នាំ ។ គ្រូពេទ្យ​កុមារ​ក៏​គួរតែ​ពិនិត្យ​រក​មើល​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផង​ដែរ ដូច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ការ​ថប់​បារម្ភ ។

២. ការ​គេង ៖ ក្មេង​ជំទង់​ទទួល​បានការ​គេង​ពី ៨ ទៅ ១០ ម៉ោង​ជា​រៀង​រាល់​យប់ ។ ពេលវេលា​ចាប់ផ្តើម​ចូល​រៀន​ដំបូង​អាច​ធ្វើ​ឱ្យ​ក្មេង​ជំទង់​ពិបាក​ទទួល​បាន​បរិមាណ​នៃ​ការ​គេង​ដែល​បាន​ណែនាំ ។ មាន​គន្លឹះ​ក្នុង​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាប់​មនុស្ស​វ័យ​ជំទង់ គឺ​កុំឱ្យ​កូន​គេង​ភ្លាម ពេល​គេ​មក​ពីសា​លា​ភ្លាម ។ ការ​ទៅ​គេង​បន្ទាប់​ពី​ថ្នាក់រៀន​ភ្លាម​អាច​រំខាន​ដល់​ដំណេក​ពេល​យប់ ។ រក្សា​កាលវិភាគ​គេង​របស់​ក្មេង​ជំទង់​របស់​អ្នក​ឱ្យ​ជាប់លាប់ ។ និយាយ​ជាមួយ​ក្មេង​ជំទង់​របស់​អ្នក​អំពី​ទម្លាប់​ពេល​យប់​របស់​ពួក​គេ ។ ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​ផ្តល់​ពេលវេលា​ឱ្យ​ខ្លួនឯង​សម្រាក​មុន​ពេល​ចូល​គេង ។ ការ​អាន ឬ​ងូតទឹក​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បន្ធូរ​អារម្មណ៍ ។ បិទ​ឧបករណ៍​អេ​ឡិច​ត្រូ​និក ឱ្យ​បាន​ឆាប់​យ៉ាង​ហោច​ណាស់ ៣០ នាទី​មុន​ពេល​ចូល​គេង ។ កុំ​អនុញ្ញាត​ឱ្យ​ពួក​គេ​គេង​ជាមួយ​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​បន្ទប់​គេង ។

៣. សុវត្ថិភាព ៖ ជា​ញឹកញយ បញ្ហា​សុវត្ថិភាព​ដ៏​ធំ​បំផុត​ដែល​ក្មេង​ជំទង់​ប្រឈម​មុខ គឺ​ជម្រើស​ប្រថុយប្រថាន​របស់​ពួក​គេ ។ និយាយ​អំពី​ផលវិបាក​នៃ​អាកប្បកិរិយា​មិន​ប្រុង​ប្រយ័ត្ន ដូច​ជា​ការ​បើកបរ​លឿន​ពេក ឬ​ឡើង​ឡាន​ជាមួយ​អ្នក​ផឹកស្រា ។ ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង និង​ការ​ចូលរួម​ក្នុង​អាកប្បកិរិយា​ប្រថុយប្រថាន​ផ្សេង​ទៀត ដូច​ជា​ការ​រួម​ភេទ​ដោយ​មិន​បានការ​ពារ ក៏​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​កូន​ជំទង់​របស់​អ្នកផង​ដែរ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕