តាមការបង្ហើបដោយមន្ត្រីនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរអាចនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍៤ ហោះហើរត្រង់ពីប្រទេស៣បន្ថែមទៀត ។

ប្រភពបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ គឺមានក្រុមហ៊ុនអាកាសចរណ៍ IndiGo មកពីប្រទេសឥណ្ឌា ក្រុមហ៊ុន Firefly មកពីម៉ាឡេស៊ី ហើយក្រុមហ៊ុន Air Busan និងក្រុមហ៊ុន T’way គឺហោះមកពីប្រទេស កូរ៉េខាងត្បូង ។
នៅពេលបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទាក់ទាញក្រុមហ៊ុនអាកាសចរណ៍សរុប១០ គឺក្រុមហ៊ុននៅក្នុងស្រុក២ និងក្រុមហ៊ុនអាកាសចរណ៍បរទេស៨ក្រុមហ៊ុន ៕
ចែករំលែកព័តមាននេះ