ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជាង៥លាននាក់ធ្វើដំណើរតាមយន្តហោះ មកភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ

4 ម៉ោង មុន

សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​កម្ពុជា នៅ​ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២៥ នៅ​តែ​មាន​កំណើន​កើនឡើង​ជាមួយនឹង​ជើងហោះហើរ​សរុប​ប្រមាណ​ជា​ជិត​៤៨.០០០​ជើង កើនឡើង​ប្រមាណ​ជា​១២​ភាគរយ ។ ស្ថិតិ​ដែល​ប្រកាស​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល នៅ​ថ្ងៃ​ទី​២១ ខែតុលា បាន​ឲ្យ​ដឹង​ថា ស្ថិតិ​នេះ…

សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​កម្ពុជា នៅ​ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២៥ នៅ​តែ​មាន​កំណើន​កើនឡើង​ជាមួយនឹង​ជើងហោះហើរ​សរុប​ប្រមាណ​ជា​ជិត​៤៨.០០០​ជើង កើនឡើង​ប្រមាណ​ជា​១២​ភាគរយ ។

ស្ថិតិ​ដែល​ប្រកាស​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល នៅ​ថ្ងៃ​ទី​២១ ខែតុលា បាន​ឲ្យ​ដឹង​ថា ស្ថិតិ​នេះ គឺ​កត់ត្រា​ដោយ​ប្រតិបត្តិការ​ដឹក​ជញ្ជូន នៅ​អាកាស​យាន្ត​ដ្ឋា​ន​ទាំង​៣ គឺ​សៀមរាប ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នកដំណើរ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ដែល​កត់ត្រា​ពី​ខែមករា ដល់​ខែកញ្ញា នៃ​ឆ្នាំ​២០២៥​នេះ គឺ​មាន​៥,១០ លាន​នាក់ កើនឡើង​១៤​ភាគរយ ។

ដោយឡែក ការ​ដឹក​ជញ្ជូន​ទំនិញ​វិញ គឺ​មាន​ជាង​៦៤.៥០០​តោន កើនឡើង​១៤​ភាគរយ​ផង​ដែរ ។ ប្រតិបត្តិការ​ដឹក​ជញ្ជូន​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ក្នុងស្រុក​ចំនួន​៤ និង​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​សរុប​២៤​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ