ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស នៃ​ក្រសួង​ការងារ ចេញ​ញត្តិ​ថ្កោលទោស​ចំពោះ​ ការ​បា.ញ់ប្រហារ​របស់​ភាគី​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់

4 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូ​ទាំង​ប្រទេស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​ញត្តិ​ថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​របស់​ភាគី​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ​។…

​រាជធានីភ្នំពេញ​ ៖ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូ​ទាំង​ប្រទេស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​ញត្តិ​ថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​របស់​ភាគី​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ​។

ញត្តិ​ថ្កោលទោស​របស់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​សរសេរ​ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និង​សិស្ស​-​និស្សិត​គ្រប់​លំដាប់ថ្នាក់ នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​យង់ឃ្នង​បាញ់ប្រហារ​របស់​ភាគី​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បាន​បណ្តាល​ឱ្យ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​របួស​៣​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​១​នាក់​ ។

វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​បន្ត​ថា នេះ​ជា​អំពើ​គ្មាន​មនុស្សធម៌ រំលោភសិទ្ធិ​រស់រាន​មានជីវិត​របស់​ប្រជាពលរដ្ឋ ស្លូតត្រង់​នៃ​រដ្ឋ​អធិបតេយ្យ​មួយ ហើយ​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវឃោរឃៅ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​កាលដែល​ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ “​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​” កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ​។

ដូច​គ្នា​ដែរ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ក៏​បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​គ​ឃ្លី​ន​ពី​សំណាក់​កងទ័ព​ថៃ ដែល​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ ១​នាក់ និង​របួស​ច្រើន​នាក់​។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និង​សិស្ស​-​និស្សិត​គ្រប់​លំដាប់ថ្នាក់ ក៏​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង ហើយ​ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ​ ។

សម្រាប់​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​វិញ ក៏​បាន​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​គ​ឃ្លី​ន​ពី​សំណាក់​កងទ័ព​ថៃ ដែល​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ បណ្តាល ឱ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​១​នាក់ និង​របួស​ច្រើន​នាក់​។ បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និង​សិស្ស​-​និស្សិត​គ្រប់​លំដាប់ថ្នាក់ នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ក៏​បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ មួយ​ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ​៕ អត្ថបទសហការ