ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ដើម្បី​ធ្វើ​ឱ្យ​កូន​ស្ងប់​អារម្មណ៍ !

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​វិធី​ជា​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​កូន​ៗ​របស់​អ្នក​ស្ងប់​អារម្មណ៍ និង​មាន​ភាព​ត្រជាក់ចិត្ត ។ ចូរ​ស្វែងរក​អ្វី​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែល​នឹង​ជួយ​ឱ្យ​កូន​រៀន​ពី​អ្វី​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ពួក​គេ ។ មានគំនិត​ខ្លះ​ៗ​សម្រាប់​ឪពុក​ម្តាយ​សាកល្បង ៖ ១….

រាជធានី​ភ្នំពេញ ៖ មាន​វិធី​ជា​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​កូន​ៗ​របស់​អ្នក​ស្ងប់​អារម្មណ៍ និង​មាន​ភាព​ត្រជាក់ចិត្ត ។ ចូរ​ស្វែងរក​អ្វី​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែល​នឹង​ជួយ​ឱ្យ​កូន​រៀន​ពី​អ្វី​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ពួក​គេ ។ មានគំនិត​ខ្លះ​ៗ​សម្រាប់​ឪពុក​ម្តាយ​សាកល្បង ៖

១. ចេញ​ទៅ​ខាងក្រៅ​ដើម្បី​ដើរ ឬ រត់ ការ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ និង​ហាត់ប្រាណ​ខ្លះ​ៗ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រំងាប់​អារម្មណ៍ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ គឺជា​សកម្មភាព​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវធ្វើ​ជាមួយ​គ្នា ដើម្បី​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​កើតឡើង ។

២. ដកដង្ហើម​វែង ព្រោះ​នៅ​ពេល​ដែល​យើង​ពិបាកចិត្ត គឺ​ដកដង្ហើម​រាក់​ៗ​ដែល​ធ្វើ​ឱ្យ​យើង​រំជើបរំជួល និង​ថប់​បារម្ភ ។ ការ​បន្ថយល្បឿន​នៃ​ការ​ដកដង្ហើម​អាច​ជួយ​ឱ្យ​រាង​កាយ​ស្ងប់ស្ងាត់​ផ្នែក​សរីរវិទ្យា ដែល​នាំ​ឱ្យ​ស្ថានភាព​ផ្លូវចិត្ត​កាន់តែ​ស្ងប់ស្ងាត់​ល្អ ។ អ្នក​បង្រៀន​កូន​ឱ្យ​ក្រោកឈរ អង្គុយ ឬ​ដេក ។ ត្រូវ​និយាយ​ជាមួយ​កូន​ៗ​អំពី​របៀប​នៃ​ការ​ដកដង្ហើម​ដែល​អាច​ជួយ​យើង​ឱ្យ​ស្ងប់​អារម្មណ៍ ។

៣. រាប់​ពី ១ ដល់ ១០០ ដោយ​បង្រៀន​កូន​ឱ្យធ្វើ​បែប​នេះ​នៅ​ក្នុង​ខួរក្បាល​ដោយ​មិន​បញ្ចេញ​សំឡេង ។ បង្រៀន​កូន​ពី​ជំនាញ​នេះ​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​ពួក​គេ​ផង​ដែរ ។

៤. ស្តាប់​តន្ត្រី​បន្ធូរ​អារម្មណ៍ ព្រោះថា មាន​តន្ត្រី​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ដែល​ជា​តន្ត្រី​រីករាយ និង​ស្ងប់ស្ងាត់ ។ គួរ​មាន​សម្រាប់​កូន​របស់​អ្នកផង​ដែរ ប្រសិនបើ​ពួក​គេ​នៅ​ក្មេង ឬ​លើកទឹកចិត្ត​កូន​ឱ្យ​បង្កើត​បញ្ជី​បទ​ចម្រៀង​ដែល​ស្ងប់ស្ងាត់​ផ្ទាល់ខ្លួន​របស់​ពួក​គេ ។

៥. មើល​រឿង​កំប្លែង ព្រោះ​ប្រសិនបើ​កូន​អ្នក​សើច ពួក​គេ​នឹង​ប៉ះប៉ូវ​អារម្មណ៍​អវិជ្ជមាន និង​អាច​រំងាប់​អារម្មណ៍​បាន ។

៦. ឱប​កូន​ដោយ​ក្តី​ស្រឡាញ់ ។ នេះ​ជា​រឿង​សាមញ្ញ​មួយ​ដែល​អាច​នឹង​ទាក់ទាញ​ដល់​កូន​របស់​អ្នក ហើយ​ជាមធ្យោបាយ​ដើម្បី​រំងាប់​អារម្មណ៍ ។ កា​ឱប​ពួក​គេ​ឱ្យ​នៅ​ស្ងៀម​ដោយ​ក្តី​ស្រឡាញ់ ហើយ​ដកដង្ហើម​ជាមួយ​គ្នា អាច​ជួយ​ឱ្យ​ពួក​គេ​ស្ងប់ចិត្ត ។

៧. បន្ធូរ​អារម្មណ៍​ដោយ​លាតសន្ធឹង​ដៃជើង ឬ​ធ្វើ​កាយវិការ​យោគៈ ។ ធ្វើ​រឿង​ទាំងនេះ​អាច​ជួយ​ឱ្យ​កូន​អ្នក​ដកដង្ហើម​ស្រួល ស្ងប់ស្ងាត់​ដល់​រាង​កាយ​និង ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ស្ងប់​នៅ​ក្នុង​ចិត្ត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕