ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​ទាក់ទង​ការ​នោម​ដែល​មនុស្ស​ជា​ច្រើន​ចង់​ដឹង

5 ឆ្នាំ មុន

ការ​មាន​ច​ម្ង​ល់​ទាក់ទង​នឹង​ការ​នោម​តែងតែមាន​ហើយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ពួក​គេ​មិនសូវ​ជា​ចង់​សួរ​ឡើយ ដោយសារ​តែ​មិនដឹង​ជា​សួរ​នរណា និង​បាន​ចម្លើយ​ត្រឹមត្រូវ ឬ​អត់ ។ យ៉ាងណាមិញ ពណ៌ ក្លិន ចំណុះ…

ការ​មាន​ច​ម្ង​ល់​ទាក់ទង​នឹង​ការ​នោម​តែងតែមាន​ហើយ​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ពួក​គេ​មិនសូវ​ជា​ចង់​សួរ​ឡើយ ដោយសារ​តែ​មិនដឹង​ជា​សួរ​នរណា និង​បាន​ចម្លើយ​ត្រឹមត្រូវ ឬ​អត់ ។ យ៉ាងណាមិញ ពណ៌ ក្លិន ចំណុះ និង​ការ​គ្រប់គ្រង​ការ​នោម​អាច​ផ្តល់​ជា​គន្លឹះ​សម្រាប់​សុខភាព​អ្នក​បាន ។ ពេល​ខ្លះ​ការ​និយាយ​អំពី​ការ​នោម អាច​ជា​រឿង​មួយ​មិន​ផ្តល់​ផាសុកភាព​ឡើយ តែ​កុំ​បារម្ភ​អី ខាងក្រោម​នេះ​នឹង​លើកយក​សំណួរ​ញឹកញាប់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​នោម ហើយ​ក៏​ជា​អ្វី​ដែល​មនុស្ស​យើង​ចង់​ដឹង​ដែរ ។

១-តើ​អ្នក​គួរតែ​នោម​ញឹកញាប់​ប៉ុនណា​ទៅ ?

អ្នក​គួរតែ​នោម​នៅ​ចន្លោះ​៦​ទៅ​៨​ដង​ក្នុង​រយៈពេល​២៤​ម៉ោង ។ បើសិនជា​អ្នក​នោម​ញឹក​ជាង​នេះ វា​អាច​នឹង​មានការ​ពន្យល់​ជា​ច្រើន​ទៀត​ដូច​ជា​៖ ​ញ៉ាំ​ទឹក​ច្រើន ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន •ប្លោក​នោម​ធ្វើការ​ច្រើន​ជ្រុល ដែល​អាច​បណ្តាល​មក​ពី​ការ​ធាត់ ប្រើ​ថ្នាំ​ខូច​សរសៃ​ប្រសាទ​ឬ​ជំងឺ ផ្សេង​ៗ​ទៀត ។ ​ការ​បង្ក​រោគ​នៅ​ប្លោក​នោម ។ ​មាន​បញ្ហា​ជាមួយ​ក្រពេញ​ប្រូ​ស្តា​ត ។ ​សាច់ដុំ​នៅ​អាង​ត្រគាក​ចុះ​ខ្សោយ (​ដោយសារ​តែ​សម្រាលកូន​) ។

បើសិនជា​អ្នក​នោម​ច្រើន​ជាង​នេះ ហើយ​ការ​ញ៉ាំ​ទឹក​ធម្មតា​ទេ អ្នក​ប្រហែល​ដល់​ពេល​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិភាក្សា​អំពី​រឿង​នេះ​ហើយ ។

២-ហេតុ​អ្វី​បានជា​ទឹកនោម​មាន​ពណ៌​លឿង ?

តម្រងនោម​នឹង​បំបែក​អេ​ម៉ូ​គ្លូ​បី​ន ចាស់​ៗ​ចោល ដែល​ជា​បំណែក​មួយ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម និង​បញ្ចេញ​វា​ចោល​តាម​ទឹកនោម ។ ការ​កំណល់​នេះ​គឺជា Urochrome ដែល​ជា​សារធាតុ​បំពាក់​ពណ៌​លឿង ។ វា​អាច​ជា អ្នក​បង្កើត​ពណ៌ ប៉ុន្តែ​នៅ​ពេល​អ្នក​ញ៉ាំ​ទឹក​គ្រប់គ្រាន់ អ្នក​បង្កើត​ពណ៌​នេះ​នឹង​មាន​កំហាប់​ទាប ហើយ​ក៏​ចេញ​ជា​ពណ៌​ទឹកនោម​លឿង​តែ​ម្តង​ទៅ ។ ទឹកនោម​មនុស្ស​យើង​នឹង​មាន​ពណ៌​លឿង ឬ​លឿង​ស្លេក ។

បើសិនជា​ទឹកនោម​ពណ៌​ថ្លា អ្នក​ប្រហែលជា​ញ៉ាំ​ទឹក​ច្រើន​ពេក​ហើយ ។ បើសិនជា​ទឹក​នោម​លឿង​ខាប់ នោះ​បណ្តាល​មក​ពី​ញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់ ។

៣-មនុស្ស​កាន់តែ​ចាស់ ម៉េច​កាន់តែ​នោម​ញឹក​អ៊ីចឹង?

ខណៈ​ពេល​កំពុង​គេង ខួរក្បាល​នឹង​ប្រាប់​រាង​កាយ​ឲ្យ​បញ្ចេញ​អ័រម៉ូន​ប្រឆាំង​ការ​នោម ADH​។ អ៊័​រ​ម៉ូ​ន​នេះ​នឹង​ជួយ​កុំ​ឲ្យ​បញ្ចេញ​ទឹកនោម​ចោល ដូច្នេះ​នឹង​មិន​មាន​អារម្មណ៍​ចង់​នោម​ឡើយ ។ នៅ​ពេល​អ្នក​អាយុ​កាន់តែ​ច្រើន រាង​កាយ​មិន​បាន​ផលិត​អ័រម៉ូន ADH ច្រើន​ទៀត​ឡើយ ។ រឿង​នេះ​នឹង​ធ្វើ​ឲ្យ​ប្លោក​នោម​ឆាប់​ពេញ ។ ដូច្នេះ​ក៏​មិន​អាច​ទប់ទល់​ការ​នោម​នៅ​ពេល​យប់​បាន​ដែរ ។

៣-តើ​ទឹកនោម​ពិតជា​គ្មាន​មេរោគ​ទេ​ឬ?

ទស្សនៈ​យល់​ខុស​ញឹកញាប់​មួយ​អំពី​ទឹកនោម​គឺថា ទឹកនោម​គឺជា​ទឹក​គ្មាន​មេរោគ ។ មនុស្ស​យើង​ប្រហែលជា​គិត​ថា វា​នឹង​អាច​ផ្តល់​អ​ញ្ញាប​ត្រ​បាន​លើ​ការ​ផឹកទឹក​នោម​បាន​ហើយ ។ ទឹកនោម​មិនមែន​គ្មាន​មេរោគ​ឡើយ ទោះបីជា​នៅ​ពេល​អ្នកមាន​សុខភាព​ល្អ ហើយ​មិន​មានការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម​បែប​សកម្ម​ក៏​ដោយ ។ បាក់តេរី​នៅ​តែ​មាន​ក្នុង​ទឹកនោម ទោះបីជា​បុគ្គល​នោះ​មាន​សុខភាព​ល្អ​ក៏​ដោយ ។

៥-ហេតុ​អ្វី​បានជា​មាន​អារម្មណ៍​ត្រូវការ​នោម​នៅ​ពេល​រួម​ភេទ ?

អារម្មណ៍​មួយ​នេះ​តែងតែ​កើត​មាន​ជា​ញឹកញាប់​លើ​មនុស្ស​ស្រី ប៉ុន្តែ​វា​មិន​អាច​កើតឡើង​លើ​មនុស្ស​ប្រុស​បាន​ឡើយ ។ វា​មិន​ខុស​ពី​មនុស្ស​ប្រុស​ឡើយ វា​គឺជា​អារម្មណ៍​នៃ​ការ​បាញ់​ទឹកកាម ហើយ​ក៏​ជា​ពេលវេលា​ដែល​ប្លោក​នោម​ត្រូវ​បិទ និង​បញ្ចេញ​ទឹកកាម​មក​ខាងក្រៅ ។

មនុស្ស​ស្រី​គឺ​មិន​ដូច​គ្នា​ឡើយ ។ ប្លោក​នោម និង​ទ្វារមាស​គឺជា​សរីរាង្គ​ដែល​នៅ​ជិត​គ្នា​ណាស់​។ ការ​ភ្ញោ​ច​ផ្លូវភេទ​អាច​ភ្ញោ​ច និង​ដាក់​សម្ពាធ​ទៅ​លើ​ប្លោក​នោម​បាន​ដែរ ។ ជា​លទ្ធផល​ស្ត្រី​ប្រហែលជា​មាន​អារម្មណ៍​ចង់​នោម​នៅ​ពេល​រួម​ភេទ​តែ​ម្តង ។ បើសិនជា​នាង​មាន​ប្រវត្តិ​ធ្លាប់​លេច​នោម​ដោយ​មិនដឹង​ខ្លួន នាង​ប្រហែលជា​លេច​ទឹកនោម​មក​ខាងក្រៅ​ដែរ​ហើយ ។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ពេល​ខ្លះ​ធ្លាប់​មាន​កំពុង​តែ​នោម​នៅ​ពេល​ពួក​គេ​ទំនងជា​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ ។ ពេល​ខ្លះ​ពួក​គេ​ច្រឡំ​អំពី​ការ​បាញ់​ទឹកកាម​របស់​ស្ត្រី​ជាមួយ​ទឹកនោម​ដែរ ។

៦-តើ​អាក្រក់​ទេ​បើសិនជា​ប្រឹង​ទប់​មិន​ឲ្យ​នោម ?

ខណៈ​ពេល​ដែល​ខួរក្បាល​ប្រហែលជា​ប្រាប់​អ្នក​ឲ្យ​គិត​អំពី​ការ​ចូល​បន្ទប់ទឹក​នៅ​ពេល​ប្លោក​នោម​ពេញ តែ​មនុស្ស​ភាគច្រើន​អាច​ទប់​ការ​នោម​រហូត​ដល់​ពួក​គេ​រក​បន្ទប់ទឹក​ឃើញ ។ យ៉ាងណាមិញ ទោះបីជា​រាង​កាយ​នឹង​ជម្នះ​ការ​ប្រាប់​របស់​ខួរក្បាល អ្នក​ក៏​អាច​នឹង​ត្រូវ​នោម​ដាក់​ខោ​បាន​ដែរ ។ យ៉ាងណាមិញ ការ​ទប់​នោម​នឹង​មិន​ធ្វើ​ឲ្យ​បែក​ប្លោក​នោម ឬ​មានការ​បង្ក​រោគ​នៅ​ប្លោក​នោម​ឡើយ ។

៧-ហេតុ​អ្វី​ស្ត្រី​មាន​ផ្ទៃពោះ និង​លទ្ធផល​សម្រាលកូន​ធ្វើ​ឲ្យ​លេច​នោម​ដោយ​មិនដឹង​ខ្លួន?

ការ​ដែល​មានកូន​អាច​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សាច់ដុំ និង​ជាលិកា​ត​ភ្ជាប់ ផ្សេង​ៗ​ទៀត​ដែល​ចង​សរីរាង្គ​ជា​ច្រើន​ក្នុង​អាង​ត្រគាក​ឲ្យ​នៅ​នឹង ។ ការ​សម្រាលកូន​អាច​ធ្វើ​ឲ្យ​យឺត​ដល់​ជាលិកា​ទាំងនេះ ទើប​ឲ្យ​សម្រាលកូន​មក​ក្រៅ​បាន ។ ហើយ​វា​តែងតែ​មិន​អាច​ត្រឡប់​មក​ភាព​ដើម​ដូច​ខ្សែ​កៅស៊ូ​ឡើយ ។

ស្ត្រី​មាន​ផ្ទៃពោះ និង​ការ​រីក​របស់​ស្បូន​ក៏​អាច​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ប្លោក​នោម​ដែរ ។ ជា​ទូទៅ​កាលណា​ទារក​កាន់តែ​ធំ ស្ត្រី​នឹង​កាន់តែ​មាន​បញ្ហា​លេច​នោម​ដោយ​មិនដឹង​ខ្លួន​កាន់តែ​ខ្លាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​រួច ។

ដំណឹង​ល្អ​នោះ​គឺថា មាន​វិធី​ព្យាបាល​ច្រើន​ណាស់​ដើម្បី​បន្ថយ​បញ្ហា​នេះ​ក្រោយ​សម្រាល​កូន​រួច ។ ការ​ហាត់ប្រាណ​បែប Kegel ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​ដល់​សាច់ដុំ​អាង​ត្រគាក ព្រមទាំង​ត្រគាក​ទាំងមូល ប្រហែលជា​អាច​ជួយ​បាន​ច្រើន (​ស្រង់​ពី​គេហ​ទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ