ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​ចូលរួម​ក្នុង​វិស័យ​នេះ​ទាំងអស់​គ្នា


ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានដឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ទាំង​ជាតិ​និង​អន្តរជាតិ មានការ​ថយ​ចុះ​ក្នុង​រយៈពេល ខែ​៦​ដើមឆ្នាំ​២០១៨ នេះ ។

ប៉ុន្តែ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ដែល​មក​តាម​កប៉ាល់ ជិះ​រទេះគោ​ទៅ​ទស្សនា​នៅ​វត្ត​កំពង់ត្រឡាច​ក្រោម និង​បន្ត​មក​ទស្សនា​ភូមិ​អណ្ដូង​ឫស្សី គឺ​មានការ​កើនឡើង ។ ជាមួយ​គ្នា​នេះ​លោក​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បងប្អូន​អាជីវករ​គ្រប់​ទីកន្លែង​ទាំងអស់​សូម​ចូលរួម លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ទាំងអស់​គ្នា​ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ឆមាស​ដើមឆ្នាំ​២០១៨ ភ្ញៀវ​ជាតិ​បាន​ថយ​ចុះ​ប្រមាណ​៥០​ភាគរយ ចំណែកឯ​ភ្ញៀវ​អន្តរជាតិ​បាន​ថយ​ចុះ​ប្រមាណ ១០​ភាគរយ ។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា និង​ស្នាក់​នៅ​ខេត្តកំពង់ឆ្នាំង​មានការ​ថយ​ចុះ គឺ​ដោយសារ​ខែ​នេះ គឺជា​ខែ​មាន​ភ្លៀង និង​ខ្យល់​ធ្លាក់​ខ្លាំង ម្យ៉ាងវិញទៀត​ភ្ញៀវ​បរទេស​ខ្លះ​ដល់​ពេល​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ ។ តែ​លោក​សង្ឃឹមថា នៅ​ដើមខែ​សីហា ឆ្នាំ​២០១៨ នេះ​ភ្ញៀវ​នឹង​ត្រឡប់​មក​វិញ ហើយ​កំណើន​ភ្ញៀវ​នឹង​កើនឡើង​ពី​ដើមខែ​សីហា​នេះ​រហូត​ដល់​ខែមេសា ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ដែរ ។

ដោយឡែក​ភ្ញៀវ​បរទេស​វ័យ​ចំណាស់​ដែល​មក​ទស្សនា​តាម​កប៉ាល់ ហើយ​ជិះ​រទេះគោ​ទៅ​ទស្សនា​គំនូរ​បុរាណ​នៅ​វត្ត​កំពង់ត្រឡាច​ក្រោម រួច​បន្ត​មក​ទស្សនា នៅ​ភូមិ​អណ្តូង​ឬ​ស្សី មានការ​កើនឡើង​ប្រមាណ​៥០​ភាគរយ ។ ជាមួយ​គ្នា​នេះ ដើម្បី​ឲ្យ​មាន​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា និង​ស្នាក់​នៅ​ក៏​ដូច​ជា ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​តាម​ទីកន្លែង​លក់ដូរ​នានា ចំនួន​៣៥​លើក ។

ជា​ចុង​ក្រោយ ក្នុង​នាម​មន្ទីរ​ទេសចរ​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មានមុខរ​បរដូច​ខាងលើ​នេះ សូម​ចូលរួម​លើក​ស្ទួយ វិស័យ​ទេសចរ​ក្នុង​ខេត្ត​ដូច​ជា លក់ដូរ ម្ហូបអាហារ​ស្អាត មាន​អនាម័យ​ល្អ មាន​បន្ទប់ទឹក​ស្អាត សេវាកម្ម​ល្អ​រហ័ស​ទាន់ចិត្ត និង​ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​មិន​លក់​តម្លៃ ថ្លៃ​ជូន​ភ្ញៀវ​ទេចរ​ជាតិ​ឡើយ ។

លោក​ប្រធាន​មន្ទីរ​ទេសចរ​បាន​បន្ថែម​ទៀត​ថា នៅ​ខែ​មិ​នា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ខេត្តកំពង់ឆ្នាំង និង​រៀបចំ​បុណ្យ​ទន្លេ​ដែល​នឹង​ត្រូវធ្វើ​ចាប់ពី​រង្វង់​មូល​វិមាន​ឯករាជ្យ​រហូត​ដល់​មាត់ទន្លេ​ផ្សារ​ក្រោម ។ ហេតុនេះ​ហើយ​ដើម្បី​ឲ្យ​ការ​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត​ទទួល​បាន​ជោគជ័យ និង​មានមុខមាត់​ទាំងអស់​គ្នា​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​មេត្តា​ចូលរួម​ទាំងអស់​គ្នា​ដោយ​អនាម័យ​តាម​មុខ​ផ្ទះ កុំ​ហាល​ខោអាវ​មុខ​ផ្ទះ និង​ត្រូវ​មាន​ធុង​ដាក់​សម្រាម​ត្រឹមត្រូវ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ