ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​មួយ​អង្គ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម មុ​យ ហ៊ា​ង ព្រះ​ជន្ម​៦០​ព្រះ​វស្សា ជា​គ្រូសូត្រស្តាំ​គង់នៅ​វត្ត​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម មុ​យ ហ៊ា​ង ព្រះ​ជន្ម​៦០​ព្រះ​វស្សា ជា​គ្រូសូត្រស្តាំ​គង់នៅ​វត្ត​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ បាន​រង​របួសធ្ងន់ និង​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្តបត់ឆ្វេង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ បំបែក​ចូល​ទៅ​ផ្លូវ​កែវ​ផុស ស្ថិត​ក្នុងភូមិ​តា​មៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៨ ។

ជាមួយ​គ្នា​នោះ ក្នុង​នាម​អាជ្ញាធរ​មូ​ដ្ឋា​ន លោក អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ និង​ក្រុម​កា​ងារ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជំងឺ ហើយ​បាន​ប្រគេន​បច្ច័យ​ខ្លះ ក្នុង​នោះ​លោក​មេឃុំ​ប្រគេន​បច្ច័យ​ចំនួន​១០​ម៉ឺន​រៀល និង​ក្រុមការងារ​ប្រគេន​បច្ច័យ​ចំនួន​៣០​ម៉ឺន​រៀល​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ