ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ភ្លាម បត់​ភ្លាត​ស្រាប់តែ​ភ្លេច​មើល​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ខណៈ​ជិះ​មក​ដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ដែល​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់ ស្រាប់តែ​យុវជន​ប្រុស​ស្រី​នោះ​ជិះ​ត្រឡប់​ក្រោយ​ទាំង​បញ្ច្រាសទិស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ខណៈ​ជិះ​មក​ដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ដែល​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់ ស្រាប់តែ​យុវជន​ប្រុស​ស្រី​នោះ​ជិះ​ត្រឡប់​ក្រោយ​ទាំង​បញ្ច្រាសទិស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​ពួក​គាត់​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ លុះដល់​វេលា​កើតហេតុ​ស្រាប់តែ​មាន​យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CM-1468 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ខណៈ​ដែល​យុវជន​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នោះ​ឃើញ​កម្លាំង​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ត្រង់​ចំណុច​ខាងលើ ។ ស្រាប់តែ​យុវជន​ប្រុស​ស្រី​ពីរ​នាក់​នោះ​បត់​ម៉ូតូ​ត្រឡប់​ទៅ​ក្រោយ​វិញ ទាំង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ដោយសារ​យុវជន​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​មិន​មាន​ពាក់មួក​សុវត្ថិភាព​ទាំង​ពីរ​នាក់ និង​មិន​មាន​បំពាក់​កញ្ចក់​មើល​ក្រោយ ។ ពេល​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1AF-7542 ដែល​បើកបរ​ដោយ​នារី​តែងខ្លួន​ធ្វើ​ជា​ប្រុស​ម្នាក់ ក្នុង​ទិស​ដៅ​ស្រប​ទិស​ដៅ​ចរាចរណ៍​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ឌ្រី​មរ​ង​ការ​ខូចខាត​ខាង​មុខ រីឯ​បុរស​ដែល​ជា​អ្នកបើកបរ​រង​របួស​បែក​មុខ​បែក​មាត់ ចំណែកឯ​ម៉ូតូ​ស្កុប​ពី​រង​ការ​ខូចខាត​បន្តិចបន្តួច ដោយឡែក​អ្នកបើកបរ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​ប្រុស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​គ្លីនិក​សម្ភព​ពន្លឺ ដោយឡែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ