ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៣​នាក់ ត្រូវ​បាន​អ្នក​ភូមិ​ចោទប្រកាន់​ថា​ចេះ​អំពើ​អាប​ធ្មប់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់ នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ជិះ​រថយន្ត និង​ម៉ូតូ​ទៅ​ចូល​ផឹកទឹកសម្បថ​នៅ​មុខ​ព្រះ​អង្គ​វត្ត​ដងទង់ ស្រុក​ដងទង់​ខេត្តកំពត​។ ការ​នាំ​គ្នា​ទៅ​ផឹកទឹកសម្បថ​នៅ​មុខ​ព្រះ​អង្គ​ដែល​គេ​មាន​ជំនឿ​ថា…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់ នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ជិះ​រថយន្ត និង​ម៉ូតូ​ទៅ​ចូល​ផឹកទឹកសម្បថ​នៅ​មុខ​ព្រះ​អង្គ​វត្ត​ដងទង់ ស្រុក​ដងទង់​ខេត្តកំពត​។ ការ​នាំ​គ្នា​ទៅ​ផឹកទឹកសម្បថ​នៅ​មុខ​ព្រះ​អង្គ​ដែល​គេ​មាន​ជំនឿ​ថា ស​ក្កិ​សិទ្ធ​នោះ បាន​រៀបចំ​កាលពី​រសៀល​ថ្ងៃ​ទី​២២ កក្កដា ម្សិ​មិ​ញ​។

ក្នុង​ពេល​ចេញដំណើ​របស់​អ្នក​ភូមិ​ប្រមាណ ជា​២០០​នាក់ រួម​ទាំង​អ្នក​ភូមិ​៣​នាក់ ដែល​អ្នក​ភូមិ​មានការ​សង្ស័យ​ថា ចេះ​អំពើ​អាប​ធ្មប់ ក៏​មាន​រថយន្ត​បំពាក់​សឺ​រ៉ែ​ន នគរបាល​ស្រុក​កំពង់ត្រាច និង​រថយន្ត​របស់​កងរាជអាវុធហត្ថ ស្រុក​កំពង់ត្រាច អមដំណើ​អ្នក​ភូមិ​ទាំង​៣​នាក់​នោះ​ផង​ដែរ រួម​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ស្រុក​ដងទង់ ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ភូមិ​ទាំង​៣​នាក់​ខ្លាច​កើត​អំពើ​ហិង្សា​។

មុន​ពេល​ធ្វើ​ធិ​ធី​លោក​អាចារ្យ​បាន​សួរ ដេញដោល​ភាគី​ទាំង​ចុងចោទ និង​ដើមចោទ ព្រមទាំង​បន្លឺ​ភ្លេងពិណពាទ្យ​ផង​ដែរ​។ អ្នក​ភូមិ​ទាំង​៣​នាក់ ដែល​អ្នក​ថា​ចេះ​អំពើ​អាប​ធ្មប់ ស្ត្រី​ម្នាក់​ឈ្មោះ កោះ សុខ អាយុ​៤៤​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន់ ស្រី​មុំ អាយុ​៣៧​ឆ្នាំ និង​បុរស​ម្នាក់​ឈ្មោះ តឹ​ប ឌឿ​ន អាយុ​៤៣​ឆ្នាំ អ្នក​ទាំង​៣​នាក់​នេះ ត្រូវ​ជាប់សាច់​ញតិ​នឹង​គ្នា នៅ​ភូមិ​កណ្ដាល​ទួល​។ ពួក​គាត់​ទាំង​៣​នាក់​សុទ្ធតែ​ត្រូវ​បាន​សច្ចា​មុខ​ព្រះ​អង្គ​ថា ខ្លួន​មិន​បាន​ចេះ​អាប​ធ្មប់ ដូច​គេ​ចោទ​នោះ​ទេ បើ​ខ្លួន​ចេះ​មែន​សូម​ឲ្យ​ព្រះ​អង្គ​មាន​បារមី​ដ៏​ស័ក្តិ​សិទ្ធ​ដាក់​ទណ្ឌកម្ម​ចុះ​។

 រីឯ​អ្នក​ភូមិ​ជា​ច្រើន​នាក់​សុទ្ធតែ​បាន​និយាយ​ថា ពួក​គេ​ទាំង​៣​នាក់​នោះ​សុទ្ធតែ​ចេះ​អំពើ​អាប​ធ្មប់ ព្រោះ​អ្នក​ភូមិ​បាន​ស្លាប់​ម្នាក់ និង​អ្នក​ផ្សេង​ទៀត​បាន​ឈឺ ហើយ​អ្នក​ភូមិ​ផ្សេង​ទៀត​ត្រូវ​បាន​ខ្មោច អាប​ធ្មប់​ចូល​សណ្ឋិត​ធ្វើ​ឲ្យ​ខ្លាច ឈ្មោះ​សុខ​នេះ​ស្ទើរតែ​គ្រប់​គ្នា​។ លោក ស សេង អនុប្រធាន​ភូមិ​កណ្ដាល​ទួល បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​នេះ​អ្នក​ភូមិ​បាន​ស្ងប់ចិត្ត​ដែរ​ហើយ បន្ទាប់​ពី​បាន​ទៅ​ផឹកទឹកសម្បថ​ទាំង​អ្នក​ដើមចោទ និង​អ្នក​ចុងចោទ ហើយ​អ្នក​ភូមិ​នាំ​គ្នា​ជិះ​រថយន្ត ទាំង​ភ្លៀងរលឹម​ក៏​បាន​ត្រឡប់​មក​វិញ​រៀង​ៗ​ខ្លួន​៕
https://www.youtube.com/watch?v=_27Uj8isBQQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ