ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សមណ​និស្សិត​កម្ពុជា​ប្រារឰ​ពិធី​បំបួស​នាគ​ចំនួន​៤៥០​នាគ

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ មេ​សា វត្ដ​ហ្លួង​ស៊ី​សុវត្ថិ​រតនា រាម ក្នុងស្រុក​មង្គលបុរី សមាគម​សមណ និស្សិត​កម្ពុជា​បាន​ប្រារឰ​ពិធី​បំបួស​នាគ​ចំនួន ៤៥០​នាគ ដើម្បី​លើកកំពស់​វិស័យ​ព្រះពុទ្ធ សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ សំរាប់​កូន ចៅ​ជំនាន់​ក្រោយ​មានការ​យល់​ដឹង​ពី​សីល ធម៌​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ។ ពិធី​បំបួស​នាគ នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ពី​សមាគម​សមណ និស្សិត​កម្ពុជា រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​នៅ​ក្នុង

ខេត្ដបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ មេ​សា វត្ដ​ហ្លួង​ស៊ី​សុវត្ថិ​រតនា រាម ក្នុងស្រុក​មង្គលបុរី សមាគម​សមណ និស្សិត​កម្ពុជា​បាន​ប្រារឰ​ពិធី​បំបួស​នាគ​ចំនួន ៤៥០​នាគ ដើម្បី​លើកកំពស់​វិស័យ​ព្រះពុទ្ធ សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ សំរាប់​កូន ចៅ​ជំនាន់​ក្រោយ​មានការ​យល់​ដឹង​ពី​សីល ធម៌​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ។ ពិធី​បំបួស​នាគ នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ពី​សមាគម​សមណ និស្សិត​កម្ពុជា រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​នៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ ។

ព្រះសង្ឃ​ដែល​ជា​សមាជិកសមាគម សមណ​និស្សិត​បាន​មាន​សង្ឃដីកា​ថា ថ្ងៃនេះ​គឺ ជា​ថ្ងៃមួយ​ដ៏​ល្អ​ប្រសើរ​បំផុត​ដែល​បងប្អូន ប្រជាពលរដ្ឋ រួម​ជាមួយ​សមាគម​សមណ និស្សិត​បាន​បំបួស​នាគ​ចំនួន​៤៥០​នាគ ដែល ក្នុង​កម្មវិធី​បំបួស​នាគ​នេះ​ត្រូវ​បាន​ជួបជុំ​គ្នា​នៅ​វត្ដ​ហ្លួង​ស៊ី​សុ​វ​ត្ដិ​រតនា​រាម ក្នុងស្រុក​មង្គលបុរី ហើយ​ត្រូវ​បាន​ដោះ​សំលៀក​បំពាក់​ចេញ និង ប្រើប្រាស់​ក្រមា​មក​ស្លៀក​វិញ ។ នាគ​ទាំង អស់​ត្រូវ​បាន​កោរសក់ និង​រៀបចំ​សំលៀក បំពាក់​ថ្មី​ជា​សារុង និង​យក​ក្រមា​.​សម​ក​ពាក់ ឆៀង​ចូល​ព្រះ​វិហារ ដើម្បី​រៀន​ធម៌ រួច​ហើយ ត្រូវ​សាកល្បង​សូត្រធម៌​តាម​ទំនៀមទំលាប់ ព្រះពុទ្ធ​សាសនា ។

ព្រះសង្ឃ​ដដែល​បាន​មាន សង្ឃដីកា​បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ទី​២៦ មេ​សា កន្លង​មកនេះ នាគ​ត្រូវ​បាន​ជួបជុំ​គ្នា​ជាមួយ សីលវន្ដ សីលវតី និង​ពុទ្ធបរិស័ទ រួច​ដង្ហែ នាគ​ជុំវិញ​ទីរួមស្រុក​មង្គលបុរី​ហើយ​មក​ជួបជុំ គ្នា​ក្នុង​ព្រះ​វិហារ ដែល​ពេល​នោះ​នាគ​ទាំង អស់​ត្រូវ​ឱ្យ​គោរព​ប្រតិបត្ដិ និង​សុំ​ខមាទោស មាតាបិតា​មុន​ពេល​បំបួស​ជា​សង្ឃ ។