ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​ទទួលស្គាល់​ជា​ផ្លូវការ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់​រួម​សង្កេតការណ៍​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់ មក​ពី​គណបក្ស​នយោបាយ​ចំនួន​១៤​ចូលរួម​សង្កេតការណ៍ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់ មក​ពី​គណបក្ស​នយោបាយ​ចំនួន​១៤​ចូលរួម​សង្កេតការណ៍ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ​ភ្នាក់ងារ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ ២០១៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​មាន​ចំនួន​៧៩៨ ៤៩​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន​១៨២០៣​នាក់ ។ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ត្រូវ​បាន គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា មាន​គណបក្ស នយោបាយ​ចំនួន​១៤​ប៉ុណ្ណោះ​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​ក្នុង​ចំណោម​គណបក្ស​ន​យោ បាយ​២០​ដែល​ដាក់​បេក្ខជន​ឈរឈ្មោះ ជា​អ្នកតំណាង​រាស្ត្រ​(​គណបក្ស​៦​មិន​បាន​ដាក់​ភ្នាក់ងារ​) ។

សូម​ជម្រាប​ថា ក្រៅពី​ទ​ទូល​ស្គាល់​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ គ​.​ជ​.​ប ក៏​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អ្នក​សង្កេតការណ៍​ជាតិ​នៃ​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល ប្រមាណ​ជិត​៨០.០០០​នាក់​មក​ពី​១០៧​ស្ថាប័ន​(​គិត​ត្រឹម​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៨) ។ ចំណែក​អ្នកសង្កេតការ​អន្តរជាតិ​វិញ​ត្រូវ​បាន​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អះអាង​ថា អាច​នឹង​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ប្រមាណ​ជាង​២០០​នាក់ មក​ពី​១៩​ស្ថាប័ន ។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សំឡូត ខេត្តបាត់ដំបង កាល​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ សម្ដេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ជួប​សំណេះសំណាល​ជា​អ្នក​អន្តរជាតិ​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា​«​ខ្ញុំ​នឹង​ទទួល​សម្ដែង​ការ​គួរសម​ពី​សំណាក់​អ្នក​សង្កេតការណ៍​អន្ដរជាតិ​ដែល​មក​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ កក្កដា​» ។

សម្ដេច​បន្ដ​ថា នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ការ​បោះ​ឆ្នោត​មានការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​អន្តរជាតិ​ច្រើន ។ ប្រសិនបើ​ពួក​គេ​មិន​ផ្ដល់​តម្លៃ​ឲ្យ​កម្ពុជា​ពួក​គេ​មិន​ចំណាយពេល​វេលា​មក​សង្កេតការណ៍​នៅ​កម្ពុជា​ឡើយ ដូច្នេះ​ការ​បោះ​ឆ្នោត​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ។ ឆ្លៀតឱកាស​នោះ​ផង​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​មាន​ក្រុម​មួយ​ចំនួន​តូច​បាន​រំខាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប៉ុន្តែ​ការ​រំខាន​យ៉ាងណា​ក៏​ដោយ​ក៏​មិន​អាច​រារាំង​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ