អតីតមិត្តរួចក្រុមជម្រើសជាតិកីឡាករ Carlos Tevez បានផ្តល់យោបល់ជាច្រើនទៅ Messi ទាក់ទងទៅនឹងអនាគតនៅអាហ្សង់ទីន ថែមទាំងស្នើកុំឱ្យតារាឆ្នើមក្លិប Barcelona រូបនេះបោះបង់ចោលក្រុកពពកសទៀតផង ។
អតីតខ្សែប្រយុទ្ធក្លិប Juventus ខាងលើលើកឡើងថា ៖ «ក្នុងនាមជាកីឡាករ និងជាជនរួមជាតិ ខ្ញុំបានប្រាប់ Messi ថាពួកយើងត្រូវការគាត់ ព្រោះគាត់គឺជាដួងព្រលឹងរបស់អាហ្សង់ទីន ហើយគាត់គឺជានិមិត្តរូបដ៏អស្ចារ្យម្នាក់ ដែលតម្រូវឱ្យគាត់ត្រូវទទួលខុសត្រូវលើក្រុមជម្រើសជាតិ» ។

គួរបញ្ជាក់ថា ការលើកឡើងរបស់កីឡាករ Tevez នេះ គឺដើម្បីលើកទឹកចិត្ត Messi កុំឱ្យមានគំនិតបោះបង់តួនាទីក្នុងក្រុមជម្រើសជាតិទៀត បន្ទាប់ពីអាហ្សង់ទីនធ្លាក់ World Cup ត្រឹមវគ្គ១៦ក្រុម ៕
ចែករំលែកព័តមាននេះ