ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ការ​បោះ​ឆ្នោត​ជិត​ដល់​នយោបាយ​ទុច្ចរិត​ខាងក្រៅ​មិន​អាច​រំលោ.ភ​ឯករាជ្យ​ភាព​កម្ពុជា​​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បាន​អះអាង​ថា ការ​ធ្វើ​នយោបាយ​ទុច្ចរិត​របស់​ក្រុមប្រឆាំង​ពី​ខាងក្រៅ​ប្រទេស​មិន​អាច​រំលោភ​បំពាន​ឯករាជ្យ​ភាព​កម្ពុជា​បាន​ឡើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​ខិត​ជិត​មក​ដល់ គឺ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បាន​អះអាង​ថា ការ​ធ្វើ​នយោបាយ​ទុច្ចរិត​របស់​ក្រុមប្រឆាំង​ពី​ខាងក្រៅ​ប្រទេស​មិន​អាច​រំលោភ​បំពាន​ឯករាជ្យ​ភាព​កម្ពុជា​បាន​ឡើយ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​ខិត​ជិត​មក​ដល់ គឺ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៣ កក្កដា នៅ​សល់​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ត្រូវ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង​គ​.​ជ​.​ប​អះអាង​ថា នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​មិនមែន​ភាព​ចម្រូងចម្រាស ឬ​ក្លែងក្លាយ​ដូច​ក្រុមប្រឆាំង​លើក​ឡើង​នោះ​ទេ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២៣ ថា នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​រំកិល​ជិត​មក​ដល់​ពួក​ជនបរទេស​មួយ​ចំនួន​រួម​ទាំង​អង្គការ​អនាធិបតេយ្យ​នៅ​បរទេស​បាន​ខិតខំ​បង្កើត​បញ្ហា​មួយ​ហើយ​មួយទៀត​មិន​ចេះ​ចប់ ដើម្បី​បន្ទាបបន្ថោក​ឥទ្ធិពល​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ចោទប្រកាន់​ទាំង​ភ្លីភ្លើ​មក​លើ​ឥស្សរជន​កម្ពុ​ជាមួយ​ចំនួន​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​ល្មើសច្បាប់​ផ្សេង​ៗ​តាម​ដែល​ពួក​គេ​នឹកឃើញ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា បើ​មាន​ករណី​នេះ​កើតឡើង​មូលហេតុ​អ្វី​បាន​ទើបតែ​មក​ដល់​ជិត​ថ្ងៃ​បោះ​ឆ្នោត​ទើប​លើកយក​មក​និយាយ​មិនជា​ចេតនា​ទុច្ចរិត​ទេ​ឬ ដោយសារ​តែ​កាន់ជើង​ពួក​ឧទ្ទាម​ក្រៅច្បាប់​ជា​អា​យ៉ង​នោះ ។ លោក​បញ្ជាក់​ថា​«​រាជរដ្ឋាភិបាល​កម្ពុជា​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ ការ​ដឹកនាំ​ប្រទេស​មានកម្ម​វិធី​នយោបាយ​គោលការណ៍​ច្បាស់លាស់ និង​មានច្បាប់​មិនមែន​ចេះ​តែ​បណ្តែតបណ្តោយ​ឲ្យ​ជន​ណា​ធ្វើ​ស្រេច​នឹង​ចិត្តបាន​ទេ​រួម​ទាំង​អ្នកនយោបាយ និង​អ្នកជំនួញ​ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​ផង​» ។

ការ​លើក​ឡើង​របស់​លោក សុខ ឥ​សាន នេះ​ស្រប​ពេល​ដែល​ក្រុម​អតីត​គណបក្សប្រឆាំង​បាន​កំពុង​ខិតខំ​ធ្វើការ​កៀរគរ​សកម្មជន​របស់​ខ្លួន​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ហើយ​គ្រោង​ធ្វើ​បាតុកម្ម​មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​បោះ​ឆ្នោត​ផង​ដែរ ។ លោក​បាន​បន្ថែម​ហេតុ​ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ណ៍​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​អតីត​បក្ស​ប្រឆាំង​ដែល​ហ៊ាន​រំលោភច្បាប់ រំលោភ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ដោយ​មិន​អាច​បណ្តែតបណ្តោយ​បានជា​ដាច់ខាត ដើម្បី​ការពារ​សន្តិភាព​ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​សុភមង្គល​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ។

លោក​សង្កត់ធ្ងន់​ថា បណ្តាជន​បរទេស​គ្មាន​សិទ្ធិ​អ្វី​មក​រំលោភ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា ជា​ដាច់ខាត ។ ការ​និយាយ​ទាំងឡាយ​គ្រាន់តែ​អាច​ចាត់ទុកជា​ការ​បញ្ចេញមតិ និង​ទស្សនៈ​ឯកជន ឬ​ក្រុម​តែ​ប៉ុណ្ណោះ​មិន​មាន​ប្រសិទ្ធភាព​មក​គ្របដណ្តប់​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​បាន​ឡើយ​» ។ ទាក់ទង និង​ការ​អំពាវនាវ​ដល់​ដល់​បរទេស​ដាក់​ទណ្ឌកម្ម​មក​កម្ពុជា​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​នោះ​ដែរ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លើក​ឡើង​ថា នៅ​ពេល​បោះ​ឆ្នោត​កាន់តែ​ជិត​ឈាន​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ​ពួក​ឧទ្ទាម​ក្រៅច្បាប់​កាន់តែ​បង្កើត​សកម្មភាព​ប្រទូសរ៉ាយ​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​កាន់តែ​មមាញឹក​ដែរ ជា​ពិសេស​ពួក​គេ​ខិតខំ​ទៅ​ជំរុញ​មេ​ក្លោ​ង​របស់​ពួក​គេ​ឲ្យ​សង្ខុញដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ឲ្យ​បាន​ឆាប់ គឺ​មុន​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។

ចំណែក​លោក​អ៊ុ​ក គឹ​ម​ហ៊ាន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​មិន​មាន​លក្ខណៈ​ចម្រូងចម្រាស ឬ​ក្លែងក្លាយ​ដូច​ក្រុមប្រឆាំង​ខុសច្បាប់​បាន​ថា នោះ​ទេ គឺ​ចម្រូងចម្រាស​ឬ​ក្លែងក្លាយ​សម្រាប់​តែ​ពួក​ប្រឆាំង​ខុសច្បាប់​ដែល​មិន​ព្រម ទទួលស្គាល់​ការ​ពិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​ត្រូវ​ទទួលទោស​តែ​បែរជា​ខិតខំ​គេចវេស ហើយ​ស្រែ​កថា ការ​បោះ​ឆ្នោត​ចម្រូងចម្រាស ឬថា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ