រដ្ឋមន្ត្រីហិរញ្ញវត្ថុអេស្ប៉ាញបានព្រមានដល់កីឡាករ Cristiano Ronaldo ថា ទោះបីជាស្ថិតក្នុងប្រទេសអ៊ីតាលីក៏ដោយក៏ដីការចាប់ខ្លួននៅដំណើរការប្រក្រតីរឿងគេចពន្ធ ។
ក្លិបស្តេចស Real Madrid ព្រមបើកទ្វារឱ្យ Ronaldo ទៅក្លិបសេះបង្កង់ Juventus តែកីឡាករសញ្ជាតិព័រទុយហ្គាល់នៅតែប្រឈមការជាប់ពន្ធធនាគារដដែល ខណៈដឺការចាប់ខ្លួនរបស់គេអាចនៅតែប្រព្រឹត្តិទៅជាធម្មតា ។
តារាឆ្នើមវ័យ៣៣ឆ្នាំ Ronaldo បានជាប់ពាក់ព័ន្ធនឹងករណីគេចវេសពន្ធយូរឆ្នាំមកហើយទោះបីធ្លាប់មានប្រភពព័ត៌មានលើកឡើងកាលពីមិថុនាថាជម្លោះរ៉ាំរ៉ៃឈានដល់ការដោះស្រាយរួចក៏ដោយចុះ ។
លោក Jose Maria Mollinedo រដ្ឋលេខាធិការនៃសហភាពរបស់ក្រសួងហិរញ្ញវត្ថុអេស្ប៉ាញហៅកាត់ថា GESTHA មានប្រសាសន៍ថា ការផ្ទេរទៅក្លិបក្នុងក្របខណ្ឌស៊េរី A មិនអាចកែរប្រែស្ថានភាពគេចវេសពន្ធរបស់ Ronaldo បានឡើយ ខណៈរូបគេអាចជាប់ពន្ធនាគារពីរឆ្នាំ និងត្រូវពិន័យជាប្រាក់ប្រមាណ ១៨,៨ លានអឺរ៉ូ ឬជាង ២១ លានដុល្លារ ។
ទន្ទឹមគ្នាវាក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការចុះហត្ថលេខារបស់ Ronaldo ជាមួយក្លិបជើងឯកអ៊ីតាលីនឹងតម្រូវឱ្យបង់ពន្ធលើប្រាក់ចំណូលច្រើនជាងលើពន្ធចំណូលរបស់ពលរដ្ឋក្នុងប្រទេស ។ មេធាវីរបស់គេនឹងនៅតែការពាររូបគេក្នុងតុលាការអេស្ប៉ាញហើយក៏មានការលូកដៃពីតុលាការយុត្តិធម៌អឺរ៉ុបនៅក្នុងករណីនេះផងដែរ ៕
ចែករំលែកព័តមាននេះ