គិតត្រឹមថ្ងៃ២២ ការបង្កបង្កើនផលមិនមានប៉ះពាល់ធ្ងន់ធ្ងរនោះទេ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ អាជ្ញាធរស្រុកព្រៃនប់បានអោយដឹងនៅព្រឹកនេះថា ក្នុងរយៈពេលដែលអាកាសធាតុធ្លាក់ភ្លៀងជាប់ៗគ្នាប្រមាណជាកន្លះខែមកនេះ ចំពោះដំណាំស្រូវដែលកំពុងបង្កបង្កើនផលក្នុងស្រុក មិនមានផលបះពាល់ធ្ងន់ធ្ងរនោះទេគិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ។ ប្រភពដដែលបានបន្តថា…


ប្រភពដដែលបានបន្តថា ក្នុងផ្ទៃដីនៅក្នុងផែនក្នុងឆ្នាំ២០១៨នេះ តាមផែនការមានចំនួ១២២៦៩ហិកតា ហើយគិតត្រឹមថ្ងៃនេះ ផ្ទៃដីដែលភ្ជួរហើយមានចំនួន៨៨៤០ហិកតា ធ្វើស្រូវពង្រោះបានចំនួន៨០៥០ហិកតា ស្រូវស្រាលចំនួន២១០ហិកតា ស្រូវធ្ងន់២១៤០ហិកតា និងស្រវកណ្តាលចំនួន៥៧០០ហិតា ហើយស្រូវដែលសាបរួចរាល់ចំនួន២៩ហិកតា ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ