ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​ជា​ច្រើន​បាន​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សាច់សត្វ​ព្រៃ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ត្រូវ​គេ​រាយការណ៍​ថា កំពុង​តែ ដាក់​លក់​យ៉ាង​អនាធិបតេយ្យ​ជា​ចំហរ​ពី​អាជីវក​ដែល​ភាគច្រើន​ជនជាតិ​វៀតណាម​នៅ​ផ្សារ សាមគ្គី​ក្រុង​ក្រចេះ​ដែល​ជំនួញ​ខុសច្បាប់​នេះ​បាន និង​កំពុង​តែ​ធ្វើ​ឲ្យ​សាធារណៈ ជន​រិះគន់​មក​លើ​អាជ្ញាធរ​ថា គ្មាន​ចំណាត់ការ…

ខេត្តក្រចេះ ៖ សាច់សត្វ​ព្រៃ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ត្រូវ​គេ​រាយការណ៍​ថា កំពុង​តែ ដាក់​លក់​យ៉ាង​អនាធិបតេយ្យ​ជា​ចំហរ​ពី​អាជីវក​ដែល​ភាគច្រើន​ជនជាតិ​វៀតណាម​នៅ​ផ្សារ សាមគ្គី​ក្រុង​ក្រចេះ​ដែល​ជំនួញ​ខុសច្បាប់​នេះ​បាន និង​កំពុង​តែ​ធ្វើ​ឲ្យ​សាធារណៈ ជន​រិះគន់​មក​លើ​អាជ្ញាធរ​ថា គ្មាន​ចំណាត់ការ ខណៈ​ដែល​ការ​ដាក់​លក់​ត្រូវ​គេ​ដឹង​ថា កើត​មាន​ជា​យូរ​មក​ហើយ​នោះ ។

សាច់សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ​ភាគច្រើន​មាន ៖​សាច់​ឈ្លុ​ស ជ្រូកព្រៃ អណ្តើក ត្រកួត ក​ន្ឋា​យ គឺ​ត្រូវ​បាន​ឈ្មួញ​កំពុង​តែ​ដាក់​ទិញ​លក់​យ៉ាង​ចំហរ​នៅ​កណ្តាល​ផ្សារ​ជា​រៀងរាល់ថ្ងៃ ពិសេស​នៅ​ពេល​ព្រឹក គឺ​គ្មាន​ការ​ញញើត និង​ចំ​នួ​ញ​ខុសច្បាប់​មួយ​នេះនោះ​ទេ ។

សេចក្តីរាយការណ៍​ពី​អាជីវករ​លក់​ត្រី​នៅ​ក្នុង​ផ្សារ​ក្បែរ និង​បណ្តុំ​លក់​សាច់សត្វ​ព្រៃ​បាន ប្រាប់​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ៗ​មាន​សត្វព្រៃ​រាប់រយ​គីឡូក្រាម​ត្រូវ​បាន​ឈ្មួញ​យក​មក​វះ​ដាក់​លក់​នៅ តាម​តូប​លក់​ក្នុង​ផ្សារ​ត្រី ។ សាច់សត្វ​ទាំងនោះ​មាន​ភាគច្រើន សាច់​ឈ្លូស ជ្រូកព្រៃ ប្រើស អណ្តើក ក​ន្ឋា​យ និង​សត្វ​ត្រកួត ។ ពួក​គាត់​ថា អ្នកលក់​សាច់​ព្រៃ​នេះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ហើយ​ការ​លក់​នេះ មិន​មានការ​លាក់លាម​អី​នោះ​ទេ ។ ពួក​គាត់​ថា សត្វព្រៃ​ទាំងនេះ ភាគច្រើន គឺ​រង​ការ​ជាប់អន្ទាក់​ដោយ​ឆក់​ខ្សែភ្លើង ។ ដោយ​ឈ្មួញ​ខ្មែរ​បាន​យក​មក​បោះ​ដុំ​ឲ្យ អាជីវករ​វៀតណាម ដើម្បី​កាត់​លក់រាយ​នៅ​ក្នុង​ផ្សារ ។

ក្រោយ​ការ​ធ្វើ​អាជីវកម្ម​ក​លក់​សាច់សត្វ​ព្រៃ​មាន​រយៈពេល​ជា​យូរ​មក​ហើយ​នោះ ។ នៅ​ថ្ងៃ ទី​២២ កក្កដា មានការ​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​សារ​ជា​ថ្មី ពី​សកម្មភាព​ការ​កាប់​ពន្លះ​សាច់សត្វ ឈ្លូស​ដ៍​ធំ​មួយ​ក្បាល​របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ដាក់​លក់​យ៉ាង​ចំហរ​នៅ​កណ្តាល ផ្សារ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

ជុំ​ការ​ធ្វើ​ជំនួញ​ខុសច្បាប់​របស់​អាជីវករ​វៀតណាម​នេះ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ក្រចេះ លោក ម៉ី វុ​ទ្ឋី បាន​ឲ្យ​ដឹង​ថា មេព្រៃ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់ទី​តាំង​តូប​លក់​នោះ​តែ មិន​ជួប​ប្រទះ​នោះ​ទេ ខណៈ​ការ​លក់​បាន​ធ្វើ​ឡើង​លឿន​ពេក ។ លោកនាយ​សង្កាត់​ថា ខាង អាជ្ញាធរ មេព្រៃ និង​ចុះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សត្វព្រៃ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ផ្សារ ដែល​ជា​កន្លែង​គោលដៅ​លក់​សាច់​ព្រៃ​ឲ្យ​ពួក​គាត់​យល់​ជ្រួតជ្រាប​ឲ្យ​ឈប់​បន្ត​ធ្វើ​អាជីវកម្ម ជំនួញ​ខុសច្បាប់​នេះ​ទៀត ។ លោក​អះអាង​ថា ក្រោយ​ការ​ចុះ​ផ្សព្វផ្សាយ​កម្លាំង​សមត្ថកិច្ច និង​បន្ត​ឃ្លាំមើល ប្រសិនបើ​រក​ឃើញ​ថា ពួក​គាត់​នៅ​តែ​ប្រព្រឹត្ត​ជំនួញ​នេះ​ទៀត គឺ​សមត្ថកិច្ច នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ