ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រោម​ឱវាទ​ត្រូវការ​ណាស់​មេដឹកនាំ​សម្តីពីរោះ

5 ឆ្នាំ មុន

ថ្នាក់ដឹកនាំ​ល្អ​គឺ​ត្រង់​ការ​ពោល​ពាក្យ​ផ្អែម​ពីរោះ​នេះ​ជា​ការ​សំខាន់​ណាស់​សម្រាប់​បុគ្គលិក​ក្រោម​ឱវាទ​លើក​កម្លាំងចិត្ត​ក្នុង​ការ​ប្រតិបត្តិ​ភារកិច្ច​ការងារ​រហូត​បាន​សម្រេច​ផល​ជោគជ័យ ។ នៅ​ក្នុង​ការងារ​មនុស្ស​គ្រប់​រូប​ត្រូវការ​ណាស់​ពាក្យ​ផ្អែម​ពីរោះ​ហៅ​ថា​មធុ​វាចា​នេះ បើ​ទោះជា​ការងារ​នោះ​ច្រើន​ឬ​លំបាក​យ៉ាងណា​ក្តី​ក៏​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ដោយ​មិន​ងាករេ​ឡើយ គឺ​តស៊ូ​រហូត​បាន​សម្រេច​ផល​ជា​ផ្លែផ្កា​។ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ទាំងអស់​គ្នា​ក៏​មិន​ត្រូវការ​ពាក្យ​អសុរោះ​ទ្រគោះបោះបោក​ដោយ​គ្មាន​ហេតុផល​នោះ​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​មនុស្ស​ធ្លាក់​ទឹកចិត្ត​ក្នុង​ការងារ និង​ខាតបង់​ផល​ដែល​ជា​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​ដូច​ពុទ្ធភាសិត​ជា​គាថា​មួយ​ឃ្លា​ថា សុភា​សិ​តា ច…

ថ្នាក់ដឹកនាំ​ល្អ​គឺ​ត្រង់​ការ​ពោល​ពាក្យ​ផ្អែម​ពីរោះ​នេះ​ជា​ការ​សំខាន់​ណាស់​សម្រាប់​បុគ្គលិក​ក្រោម​ឱវាទ​លើក​កម្លាំងចិត្ត​ក្នុង​ការ​ប្រតិបត្តិ​ភារកិច្ច​ការងារ​រហូត​បាន​សម្រេច​ផល​ជោគជ័យ ។

នៅ​ក្នុង​ការងារ​មនុស្ស​គ្រប់​រូប​ត្រូវការ​ណាស់​ពាក្យ​ផ្អែម​ពីរោះ​ហៅ​ថា​មធុ​វាចា​នេះ បើ​ទោះជា​ការងារ​នោះ​ច្រើន​ឬ​លំបាក​យ៉ាងណា​ក្តី​ក៏​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ដោយ​មិន​ងាករេ​ឡើយ គឺ​តស៊ូ​រហូត​បាន​សម្រេច​ផល​ជា​ផ្លែផ្កា​។

តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ទាំងអស់​គ្នា​ក៏​មិន​ត្រូវការ​ពាក្យ​អសុរោះ​ទ្រគោះបោះបោក​ដោយ​គ្មាន​ហេតុផល​នោះ​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​មនុស្ស​ធ្លាក់​ទឹកចិត្ត​ក្នុង​ការងារ និង​ខាតបង់​ផល​ដែល​ជា​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​ដូច​ពុទ្ធភាសិត​ជា​គាថា​មួយ​ឃ្លា​ថា សុភា​សិ​តា ច យា​វាចា ឯ​ត​ម្មង្គល​មុត្ត​មំ ប្រែ​ថា វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ​ប្រកបដោយ​ប្រយោជន៍​ជា​មង្គល​ដ៏​ឧត្តម ។

ជា​រួម​មក​ការ​ពោល​ពាក្យ​ផ្អែម​ពីរោះ​រកគ្នា ជា​រឿង​សំខាន់​ណាស់​ចំពោះ​ការងារ​ក្នុង​អង្គភាព ស្ថាប័ន​នានា និង​នាំ​មក​នូវ​ការ​សាមគ្គី​គ្នា​ឥត​ងាករេ​ឡើយ ។