ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​សាន្ត​ អរុណ ដឹក​នាំក្រុម​​គណ​ពង្រឹង​មូល​ដ្ឋាន​ធ្វើ​បុណ្យ​សាម​គ្គី​ បើ​ស្រឡាញ់​ បើ​អាណិត​ បើ​ពេញ​ចិត្ត​ និង​បើ​ជឿ​ជាក់​សម្តេច​ ហ៊ុន​ សែន​ ត្រូវ​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ប្រជា​ជន​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ក្រុម​ការ​ងារ​ចុះ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​អូរ​រាំង​ឪ​ កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ បាន​ប្រា​រព្ធ​ពិធី​បុណ្យ​តាម​ទំនៀម​ទម្លាប់​មួយ​ ហៅ​បុណ្យ​សាមគ្គី​នៅ​ភូមិ​ព្រះ​ធាតុ​ថ្ម​ដា​ ឃុំ​ព្រះ​ធាតុ​ ។ វត្ត​មាន​ក្នុង​ពិធី​ផ្តួច​ផ្តើម​ធ្វើ​បុណ្យ​នោះ​មាន​លោក​ជំទាវ​សាន្ត​ អរុណ​ រដ្ឋ​លេ​ខា​ធិកា​ក្រសួង​កិច្ច​ការ​នារី​ លោក​ជំទាវ​លឹម​ ហ៊ន់​ កង​ណែម​ លោក​ជំទាវ​ឧក​ញ៉ា​​យី​ន​ ផាន្នី​ លោក​ ឯម សុគន្ធ​ ជំនួយ​ការ​លោក

ខេត្ត​កំពង់​ចាម​ ៖ ក្រុម​ការ​ងារ​ចុះ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​អូរ​រាំង​ឪ​ កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ បាន​ប្រា​រព្ធ​ពិធី​បុណ្យ​តាម​ទំនៀម​ទម្លាប់​មួយ​ ហៅ​បុណ្យ​សាមគ្គី​នៅ​ភូមិ​ព្រះ​ធាតុ​ថ្ម​ដា​ ឃុំ​ព្រះ​ធាតុ​ ។ វត្ត​មាន​ក្នុង​ពិធី​ផ្តួច​ផ្តើម​ធ្វើ​បុណ្យ​នោះ​មាន​លោក​ជំទាវ​សាន្ត​ អរុណ​ រដ្ឋ​លេ​ខា​ធិកា​ក្រសួង​កិច្ច​ការ​នារី​ លោក​ជំទាវ​លឹម​ ហ៊ន់​ កង​ណែម​ លោក​ជំទាវ​ឧក​ញ៉ា​​យី​ន​ ផាន្នី​ លោក​   ឯម សុគន្ធ​ ជំនួយ​ការ​លោក​សាយ​ សំអាល់​ ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ​ ព្រម​ទាំង​សមា​ជិក​គណ​ៈ​ពង្រឹង​មូល​ដ្ឋាន​ច្រើន​នាក់​ទៀត​ ។ រដ្ឋ​អំណាច​ចូល​រួម​មាន​ លោក​ឯម​ ដេត​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល​ស្រុក​ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​ ។

លោក​ជំទាវ​​លឹម​ ហ៊ន​ កង​ណែម​ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​កម្ម​វិធី​បុណ្យ​នេះ​​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ នៅ​កន្លែង​ដែល​ប្រា​រព្ធ​ធ្វើ​បុណ្យ​នេះ​ ជា​កន្លែង​ដែល​ប៉ុល​ ពត​ តាម​សម្លាប់​លោក​ជំទាវ​ផ្ទាល់​តែ​សំណាង​ត្រូវ​បាន​ប្រជា​ជន​ ដែល​ស្រលាញ់​​បាន​ជួយ​យក​មក​លាក់​នៅ​​កន្លែង​សុវត្ថិ​ភាព​មួយ​ គេច​ផុត​ពី​ការ​តាម​សម្លាប់​ ហើយ​ក៏​ដោយ​សារ​គុណ​បុណ្យ​ដ៏​ថ្លៃ​ថ្លា​របស់​គណ​បក្ស​ប្រជា​ជន​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​រំដោះ​ប្រទេស​ជាតិ​ធ្វើ​ឱ្យ​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វថ្ងៃ​ ។

លោក​ជំ​ទាវ​លឹម​ ហ៊ន​ កង​​ណែម​ មាន​ប្រសាសន៍​បន្ត​ថា​ ក្នុង​ពេល​ដែល​ប្រទេស​របស់​យើង​ធ្លាក់​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ សូម្បី​តែ​ប្អូន​ស្រី​ផ្ទាល់​ម្នាក់​ និង​ក្រុម​សាច់​ញាតិ​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​ចោល​ ។ ក្នុង​ពេល​នោះ​ម្នាក់​ៗ​ បាន​លើក​ដៃ​ប្រណម​សំពះ​បន់​ស្រន់​ សូម​ឱ្យ​ទេវ​តា​មេត្តា​ជួយ​ដល់​ពួក​គាត់​ផង​ នូវ​ទី​បំផុត​ទេវ​តា​ពីត​ជា​បាន​ជួយ​មែន​ នោះ​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​រំដោះ​ប្រទេស​ជាតិ​ រហូត​ទទួល​បាន​ជ័យ​ជំនះ​ថ្ងៃ​ទី​៧​ មករា​ ១៩៧៩​។​ជាមួយ​នោះ​ដែរ​សូម​ឱ្យ​បង​ប្អូន​ត្រូវ​តែ​ចេះ​រួប​រួម​សាមគ្គី​គ្នា​ឡើង​វិញ​ ព្រោះ​ដំណាក់​កាល​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ក្នុង​ខែ​កក្កដា​ ខាង​មុខ​កាន់​តែ​ខិត​កៀក​មក​ដល់​ ហើយ​សូម​នាំ​គ្នា​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​អ្នក​ផ្តល់​កំណើត​ឱ្យ​យើង​រស់​ ហើយ​ថែម​ទាំង​មាន​អ្វី​ៗ​ទាំង​អស់​ តាំង​ពី​ដី​ស្រែ​ចម្ការ​ផ្ទះ​សម្បែង​ជា​ដើម​ ។

លោក​ឯម​ ដេត​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ក្មួយ​ៗ​នៅ​ជំនាន់​ក្រោយ​នៅ​ពេល​ដែល​រូប​លោក​និយាយ​ពី​រឿង​ប្រ​វត្តិ​ទាក់​ទិន​ទៅ​នឹ​ង​របប​​ ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត​ នោះ​មិន​ជឿ​ទេ​ ដោយ​សារ​តែ​កើត​មិន​ទាន់​ ។ ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​    លន់ ណុល​ បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​១៩៧៥​ ចូល​មក​របប​ប៉ុល​ ពត​ ទៀត​នៅ​ក្នុង​ពេល​នោះ​រូប​លោក​ផ្ទាល់​ ត្រូវ​បាន​គេ​ចល័ត​ដើរ​កាត់​ព្រៃ​ចេញ​ពី​កន្លែង​មួយ​ចូល​ទៅ​កន្លែង​មួយ​ប្រើ​ពេល​អស់​២០​ថ្ងៃ​ ដោយ​បាន​ដក​ដំឡូង​គ​ មក​ឈូស​ពូត​ហាល​ឱ្យ​ស្ងួត​សម្រាប់​ទុក​ដាំ​ហូប​ជំនួស​បាយ​ ។ ដើរ​កាត់​រហូត​មក​ដល់​ភូមិ​មាឃ​ ស្រុក​ស្ទឹង​ត្រង់​ សំណាង​ជួប​តែ​អ្នក​ចិត្ត​បុណ្យ​ និង​ដោយ​សារ​គុណ​បំណាច់​ដ៏​ថ្លៃ​ថ្លា​របស់​គណ​បក្ស​ប្រជា​ជន​ ទើប​បាន​រស់​រាន​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ។

លោក​ជំទាវ​យីន​ ផា​នី្ន​ តំណាង​សារ​ព័ត៌​កោះ​សន្តិ​ភាព​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​ ចំពោះ​ពិធី​បុណ្យ​ដែល​ត្រូវ​បាន​រៀប​ចំ​ ជា​ហូរ​ហែរ​នា​ពេល​កន្លង​មក​នេះ​មាន​រហូត​ដល់​ទៅ​៤​ដង​ហើយ​ នៅ​ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរ​រាំង​ឪ​ ។ ចំពោះ​បច្ច័យ​ដែល​បាន​មក​ គឺ​​មាន​ការ​ចូល​រួម​សហ​ការ​គ្នា​ រវាង​លោក​ជំទាវ​ជា​ច្រើន​រូប​ ទើប​មា​ន​​ពិធី​បុណ្យ​នេះ​ឡើង​ ។ លោក​ជំទាវ​ឧក​ញ៉ា​ថ្លែង​ថា​ កាល​ដែល​រូប​លោក​ជំទាវ​ នៅ​វ័យ​ជំទង់​ក្នុង​ពេល​នោះ​ម្តាយ​ជា​អាជីវ​ករ​លក់​ដូរ​សម្លៀក​បំពាក់​នៅ​ផ្សារ​អូរ​រាំង​ឪ​ ហើយ​តែង​តែ​យក​មក​លក់​នៅ​ឃុំ​ព្រះ​ធាតុ​នេះ​ដោយ​បាន​អ្នក​​ព្រះ​ធាតុ​ស្រឡាញ់​រាប់​អាន​គ្រប់​  គ្នា ។ ក្រោយ​មក​ទៀត​នៅ​ពេល​ដែល​ពេញ​វ័យ​ក៏​បាន​ចូល​បម្រើ​​ជា​គ្រូ​ពេទ្យ​ស្រុក​អូរ​រាំង​ឪ​ ហើយ​នៅ​ពេល​ដែល​ជួប​ជាមួយ​និង​អ្នក​ជំងឺ​នោះ​មិន​ដែល​រំលង​ម្នាក់​ណា​នោះ​ទេ​ ដោយ​ប្រកាន់​យក​នូវ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ ប្រកាន់​មេត្តា​ធម៌​ព្រម​ទាំង​មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​រាប់​អាន​ ព្រម​ទាំង​បាន​ស្គាល់​រាប់​អាន​គ្នា​រហូត​មក​ ។

លោក​ជំទាវ​ឧ​ក​ញ៉ា​ថ្លែង​ថា​ សម្តេច​តេ​ជោ​ ដែល​ប្រសូត​ពី​ត្រកូល​កូន​​កសិ​ករ​សុទ្ធ​សាធ​ ព្រម​ទាំង​មាន​ប្រា​ជ្ញា​ឈ្លាស​វៃ​​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ មាន​ការ​រីក​ចម្រើន​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​តាំង​ពី​ទី​ក្រុង​រហូត​ដល់​ជន​បទ​ ។ សម្រាប់​វត្ត​អា​រាម​វិញ​ មាន​រហូត​ដល់​ទៅ​ជាង​៤.៣០០​វត្ត​ ។​ ពេល​ដែល​ដំណាក់​កាល​បោះ​ឆ្នោត​ជិត​មក​ដល់​មាន​បក្ស​ផ្សេង​ៗ​ គេ​ដើរ​មក​ឃោស​នា​អូស​ទាញ​សន្យា​ដូច្នេះ​ ដូច្នោះ​ សុទ្ធ​តែ​កុហក​បោក​ប្រាស់ និង​គ្មាន​អ្វី​ដែល​ល្អ​ជាង​គណ​បក្ស​ប្រជា​ជន​នោះ​ទេ​ ។

លោក​ជំទាវ​សាន្ត​ អរុណ​ រដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារី​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​ កាល​ពី​ឆ្នាំ​១៩៧២​ លោក​ជំទាវ​ត្រូវ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ទៅ​រស់​នៅ​សហ​រដ្ឋ​អា​មេ​រិក​រៀន​សូត្រ​ទទួល​បាន​ចំណេះ​ដឹង​ ក្រោយ​មក​បាន​មក​រស់​នៅ​ស្រុក​ទេស​វិញ​ បម្រើ​ការងារ​នៅ​ក្រសួង​កិច្ច​ការ​នា​រី​ពិត​ជា​រវល់​ច្រើន​ ក្នុង​ការ​ចុះ​បំពេញ​ការ​ងារ​ជួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដោយ​ចុះ​គ្រប់​ឃុំ​នៅ​ក្នុង​ស្រុក​អូរ​រាំង​ឪ​ និង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​នោះ​ គឺ​ដើ​ម្បី​មក​ជួយ​ដោយ​ផ្ទាល់​ដល់​បង​ប្អូន​យើង​ ។ លោក​ជំទាវ​បាន​បញ្ជាក់​ថា​ បុណ្យ​ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​នេះ​ជា​បុណ្យ​សាមគ្គី​ បុណ្យ​កម្សាន្ត​ភូមិ​ បុណ្យ​ដឹង​គុណ​ បុណ្យ​រំ​លឹក​ទៅ​ដល់​វិញ្ញាណ​ក្ខ​ន្ធ​ដល់​បុព្វ​ការី​ជន​ និង​អ្នក​ដែល​បាន​ស្លាប់​ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត​ សូម​ឧទ្ទិស​កុសល​និង​វិញ្ញា​ណ​ក្ខន្ធ​ឱ្យ​ទៅ​កាន់​សុ​គ​តិ​ភព​ ។ ជា​ការ​ពិត​ណាស់​ទេ​វ​តា​ បាន​ជួយ​យើង​ឱ្យ​រួច​ផុត​ពី​សេច​ក្តី​ស្លាប់​ ។

ដូច្នេះ​បើ​បង​ប្អូន​គ្រប់​គ្នា​ អា​ណិត​  ​ស្រលាញ់​ ពេញ​ចិត្ត​ និង​ជឿ​ជាក់​លើ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​​ នោះ​​ក្នុង​ពេល​ខាង​មុខ​សូម​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។ចំពោះ​ប្រជា​ជន​ដែល​បាន​ចូល​រួម​ទាំង​២៩៣​គ្រួសារ​ ទទួល​បាន​សា​រុង​ម្នាក់​១​​ និង​ប៊ី​ចេង​១​ថង់​ផង​ដែរ​ ជួយ​ដល់​ចាស់​ជរា​គ្មាន​ទី​ពឹង​ ហើយ​លោក​តា​ម្នាក់​អា​យុ​១០០​ឆ្នាំ​ ត្រូវ​បាន​លោក​ជំទាវ​ឧក​ញ៉ា​យីន​ ផា​ន្នី​ បាន​ផ្តល់​ថវិកា​​ឧប​ត្ថម្ភ​មួយ​ចំនួន​​ផង​ដែរ​ ៕