ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បែកផ្សែង​ទ្រលោម… រឿង​​​បាត់​លុយ​១០០​ក្នុងខ្ទាស់១ពាន់ដុល្លារ ​នៅកន្លែងវេរលុយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​ហៅ​បុរស​ម្នាក់​និង​ប្រពន្ធ​ទៅ​កាន់​ប៉ុស្ដិ៍​ ដើម្បី​សួរនាំ​ឱ្យ​​ដឹង​រឿង បន្ទាប់​ពី​ពួក​គាត់​២​នាក់​ប្ដី​-ប្រពន្ធ ​ចូល​ទៅ​សួរនាំ​និង​ទារ​លុយ​១០០​ដុល្លារ ពី​ម្ចាស់​ទ្រូ​ម៉ា​នីមួយ​​កន្លែង ។​ហើយ​ដោយ​​បាន​ចោទ​ថា​ ម្ចាស់​ទ្រូ​ម៉ា​នីថា…

រាជធានីភ្នំពេញ​ ៖ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​ហៅ​បុរស​ម្នាក់​និង​ប្រពន្ធ​ទៅ​កាន់​ប៉ុស្ដិ៍​ ដើម្បី​សួរនាំ​ឱ្យ​​ដឹង​រឿង បន្ទាប់​ពី​ពួក​គាត់​២​នាក់​ប្ដី​-ប្រពន្ធ ​ចូល​ទៅ​សួរនាំ​និង​ទារ​លុយ​១០០​ដុល្លារ ពី​ម្ចាស់​ទ្រូ​ម៉ា​នីមួយ​​កន្លែង ។​ហើយ​ដោយ​​បាន​ចោទ​ថា​ ម្ចាស់​ទ្រូ​ម៉ា​នីថា ​បន្លំ​លួច​លុយ​​​គាត់ ខណៈ​ដែល​គាត់​យក​លុយ​ទៅ​វេរ​នៅ​ទីនោះ​។​ប៉ុន្តែ​ត្រូវ​​ម្ចាស់​ទ្រូ​ម៉ា​នី​ បាន​បដិសេធថា ​មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ថោកទាប​ ដូច​ជា​ការ​ចោទប្រកាន់​នេះឡើយ​ ​ថែមទាំង​​មាន​រូបភាព​កាមេរ៉ា​សុវត្ថិភាព ​ជា​ភស្តុ​តាង​​ទៀត​ផង ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២០ ​កក្កដា ​​ស្ថិត​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ដោយសារ​តែ​ការ​ប្រកែក​គ្ នា​យក​ត្រូវ​រៀង​ៗ​​ខ្លួន​បែប​នេះ​ ទើប​បង្កឱ្យ​​មានការ​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​ និងភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផ្សារ ​​ពេល​នោះ ត្រូវ​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​ មិន​ឲ្យ​ឈ្លោះ​គ្នា​ និង​បាន​នាំ​ពួក​គាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ទៅ​ធ្វើការ​សួរនាំ​តែ​ម្ដង​។

បុរស​ខាងលើ​និង​ប្រពន្ធ ​មិន​បាន​ប្រាប់​​​​ឈ្មោះ​អ្វី​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា ​គាត់​គឺជា​ជាងមាស មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល ខណ្ឌដូនពេញ ​និង​កំពុង​លក់​ផ្ទះ​នៅ​ទីនោះ​ហើយ ត្រៀម​មក​ស្នាក់​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន​នោះ​ដែរ ​។ ​ចំណែក​ម្ចាស់​ទីតាំង​ទ្រូ​ម៉ា​នី​ ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ច្បាស់​ដែរ​ តែ​អ្នកផ្សារ​តែង​ហៅ​គាត់​ថា​ចែ​បូ​រ៉ា​គ្រប់​ៗ​គ្នា ​។

ក្រោយ​នាំ​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល បាន​សួរនាំ​បុរស​នោះ​ បាន​និយាយ​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​ទ្រូ​ម៉ា​នី​នោះ​ថា បាន​បន្លំ​យក​លុយ​របស់​ខ្លួន​១០០​ដុល្លារ ​ខណៈ​ដែល​ខ្លួន​និង​ប្រពន្ធ​យក​លុយ​ទៅ​វេរ​នៅ​ទីនោះ​ ​។ កាលពី​ថ្ងៃ​ទី​១៩​ កក្កដា ខ្លួន​បាន​យក​លុយ​ចំនួន​១​ពាន់​ដុល្លារទៅ​វេរ ​ហើយ​ពេល​ទៅ​ដល់​ក្រោយ​ពី​សរសេរ​លេខ​ទូរ​ស័ព្ទ​និង​ចំនួន​ទឹកប្រាក់​លើ​ក្រដាសរួច ​គាត់​បាន​ហុច​ទៅ​ឱ្យ​ម្ចាស់​ទ្រូ​ម៉ា​នី ​និង​បាន​ប្រគល់​លុយ​១​ពាន់​ដុល្លារ​ផង​​ដែរ​ ។​

ដោយ​មុន​និង​ហុច​លុយ​ឱ្យ​​ គាត់​បាន​រាប់​គ្រប់​ចំនួន​១​ពាន់​ដុល្លារ​ហើយ លុះ​ក្រោយ​ពេល​ទទួល​លុយ​ពី​គាត់​ រួច ត្រូវ​​ម្ចាស់​ទ្រូ​ម៉ា​នី​យក​ទៅ​រាប់ ​ស្រាប់តែ​បាត់​អស់​១០០​ដុល្លារ​ទៅ​វិញ​ ឃើញ​តែ​៩០០​ដុល្លារ​ប៉ុណ្ណោះ​។​ដែល​ជា​​ហេតុ​ធ្វើ​ឱ្យ​គាត់​សង្ស័យ​ថា​ ម្ចាស់​ទ្រូ​ម៉ា​នី​ខាងលើ​បន្លំ​យក​លុយ​គាត់​១០០​ដុល្លារ​ ទើប​សួរនាំ​រហូត​មានការ​ឈ្លោះប្រកែក​គ្នា​បែប​នេះ​តែ​ម្ដង​។ ​មិនតែប៉ុណ្ណោះ ​ពេល​គាត់​ទាមទារ​យក​លុយ​១០០​ដុល្លារ​វិញ​ម្ចាស់​ទ្រូ​ម៉ា​នី​មិន​ព្រម​​ ​និង​បាន​​យក​រូបភាព​កាមេរ៉ា​ឱ្យ​មើល ​ដែល​រូបភាព​នោះ​មិន​ត្រឹមត្រូវ​ថត​ឃើញ​តែ​
១​កំណាត់​ៗ ​និង​ឃើញ​តែ​លុយ​ខ្មែរ​អត់​ឃើញ​ដុល្លារ​​សោះ​ ។

ទាក់ទិន​ទៅ​និង​ហេតុការណ៍​មួយ​នេះ​ ម្ចាស់​ទ្រូ​ម៉ា​នី​បាន​បដិសេធប្រាប់​នគរបាល​ថា គាត់​មិន​បាន​បន្លំ​យក​លុយ​ពី​បុរស​ម្នាក់​នេះ​ឡើយ ហើយ​គាត់​ក៏​មាន​វី​ដេ​អូ ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ពី​សកម្មភាព​របស់​បុរស​នេះ​ទាំងអស់​ ។​ តាំ​ង​ពី​ពេល​ដែល​បុរស​នេះ​ ដើរ​ជាមួយ​ប្រពន្ធ​ចូល​ទៅ​ដល់ទី​តាំងរបស់​គាត់ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ ដោយនៅ​ក្នុង​ខ្សែ​វី​ដេ​អូរ​ខាងលើ​នោះ​ គឺជា​ភស្តុ​តាង​ដ៏​សំខាន់​បំផុត​មិន​អាច​ចេះ​តែ​ចោទប្រកាន់​គាត់​ផ្ដេសផ្ដាស់​បាន​ឡើយ ​។ ​ប៉ុន្តែ​បុរស​នេះ​អាង​មាន​ក្មួយ​ជា​ចៅក្រម ​ទើប​បាន​ជា​តាម​រករឿង​កន្លែង​ទ្រូ​ម៉ា​នី​របស់​គាត់​២​ថ្ងៃ​ជាប់​គ្នា​មក​ហើយ ​មិន​ចេះ​ខ្មាស​អៀន​សោះ​ ។

ប្រភព​ដដែល​បន្ត​ថា រូបភាព​វី​ដេ​អូរ​កាមេរ៉ា​សុវត្ថិភាព​ខាងលើ​​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​បុរស​នេះ​ និង​ប្រពន្ធ​ដើរ​ចូល​ទៅ​ដល់ បុរស​ជា​ប្ដី​ឈរ​ខាង​មុខ ដក​លុយ​ចេញពី​ក្នុង​ហោប៉ៅ​អាវ​កាន់​លាត​ ។​ ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​លូក​យក​ ហើយ​ប្ដី​បានឱ្យ​​ក្រដាសរាយ​មិន​យក​ទេ​ ប្រពន្ធ​បាន​ទាញ​យក​ក្រដាស​១០០​ដុល្លារ​
១​សន្លឹក​ ចេញពី​ក្នុង​ខ្ទាស់​លុយ​១​ពាន់​ដុល្លារ​នោះ​ ។​ បន្ទាប់​មក​ បុរស​ជា​ប្ដី​បាន​រាប់​លុយ​ម្ដង​ហើយ​ម្ដងទៀត​២​ដង​ គឺ​លើក​ទី​១ ​រាប់​ឃើញ​៩០០​ដុល្លារ គាត់​ក៏​រាប់​លើក​ទី​២​ម្ដងទៀត​ ក៏​នៅ​តែ​ឃើញ​៩០០​ដុល្លារ​ដដែល​ហើ​យ​​គាត់​ឈប់​រាប់​ និង​មូរ​លុយ​ក្ដាប់​ក្នុង​ដៃ​ ។

ប្រភព​ដដែល​​បន្ដ​ថា បុរស​នេះ​ ពិតជា​បានដឹង​យ៉ាង​ច្បាស់​ថា​ លុយ​គាត់​អត់​គ្រប់​ចំនួន​១​ពាន់​ដុល្លារ​នោះ​ទេ ប៉ុន្តែ​ក្រោយ​រាប់​រួច ​គាត់​មិន​បាន​បញ្ចូល​ឱ្យ​គ្រប់​ចំនួន​ឡើយ ។​ក្រោយមក​ បាន​កាន់​លុយ​ដៃ​ឆ្វេង​ រីឯ​ដៃស្ដាំ​សរ​សេរ​លេខ​ទូរស័ព្ទ​ និង​ចំនួន​ទឹកប្រាក់​នៅ​លើ​ក្រដាស និង​ដក​ទូរស័ព្ទ​ចេញពី​ក្នុង​ហោប៉ៅ​ខ​ល ​រួច​ទើប​ហុច​លុយ​ឱ្យ​កូនប្រុស​គាត់ ​នៅ​ក្នុង​បន្ទប់​វេរ​លុយ រួច​ទើប​ហុច​លុយ​១​ខ្ទាស់​៩០០​ដុល្លារ​នោះ​ ទៅ​តាម​ក្រោយ​។​ពេល​នោះ​កូនប្រុស​គាត់​ បាន​យក​លុយរាប់​មើល​សារ​ចុះ​សារ​ឡើង​២​ដង​ទៀត​ ឃើញ​តែ​៩០០​ដុល្លារ​ និង​១​ម៉ឺន​រៀល​ ថ្លៃ​សេ​វ៉ា​វេរ​លុយ​ប៉ុណ្ណោះ ទើប​កូនប្រុស​គាត់​ហុច​លុយ​ត្រឡប់​ទៅ​ឲ្យ​បុរស​នេះ​វិញ ​មិន​អាច​វេរ​ឲ្យ​បាន​ឡើយ ព្រោះ​លុយ​មិន​គ្រប់​ចំនួន​ មិន​ហ៊ាន​វេរឱ្យ​​ឡើយ​ ។ ​ហើយ​ក៏​ត្រូវ​បុរស​នេះ​តាម​រករឿង​ចោទ​ថា​គាត់​បន្លំ​លុយ​១០០​ដុល្លារ ។

ជាង​នេះ​ទៀត​ អាង​ខ្លួន​មាន​ក្មួយ​ធ្វើ​ជា​ជា​ចៅក្រម​នៅ​តុលាការ បាន​គំរាម​​ថា នឹង​ប្ដឹង​គាត់​ឱ្យ​អស់​សក់​ក្បាល​ម្ដង​ ​ព្រមទាំង​បាន​បបួល​គាត់​ស្បថ​ថែម​ទៀត ពេល​នោះ​គាត់​ប្រាប់​ថា​ «​អ​ញ្ចឹ​ង​ទៅ​ស្បថ ​នៅ​កន្លែង​យាយ​ម៉ៅ​តែ​ម្ដង​ទៅ​បាន​ស័​ក្ត​សិទ្ធិ »​ ។ ស្រាប់តែ​បុរស​នេះ​និយាយ​ថា​ «​មិនបាច់​ទៅ​ទេ ​ព្រោះ​យាយ​ម៉ៅ​មិន​ត្រឹមត្រូវ​ឡើយ​ ទៅ​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើរ​វិញ »​។

​ពេល​នោះ​គាត់​ក៏​យល់ព្រម​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​បុរស​នេះ​អត់​ហ៊ាន​ទៅ​ស្បថ​ទេ ​និង​បាន​ទាមទារ​យក​លុយ​១០០​ដុល្លារ​ពី​គាត់​វិញ តែ​គាត់​ដាច់ខាត​មិន​ព្រម​ឲ្យ​ឡើយ ។​ ខណៈនោះ​ដោយសារ​តែ​មានការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេក​ទើប នគរបាល​ហៅ​បុរស​នោះ​និង​ប្រពន្ធ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​សួរនាំ​តែ​ម្ដង​។

បុរស​នោះ​បាន​បញ្ជាក់​ថា គាត់​មិន​ស្ដាយ​ទេ ​សម្បត្តិ​ត្រឹម​លុយ​១០០​ដុល្លារ​នោះ​ គាត់​ចង់​ហែក​ចោល​៥០០​ដុល្លារ​ក៏​បាន​ដែរ ប៉ុន្តែ​នឹក​ទៅ​ក្ដៅចិត្ត​ណាស់​ និង​មិន​ចង់ឱ្យ​​ចាញ់ចិត្ត​ម្ចាស់​ទ្រូ​ម៉ា​នី​ខាងលើ ​ដែល​បន្លំ​យក​លុយ​របស់​គាត់​ស្រស់​ៗ​ពេក​។ ​មិនតែប៉ុណ្ណោះ​ បុរស​នោះ​បានប្រាប់​នគរបាល​ថា ​រឿង​ប៉ុណ្ណឹង​គាត់​មិន​ចង់​រំខាន​ដល់​​បងប្អូន​គាត់​ឱ្យ​មក​ជួយ​ដោះស្រាយ​ទេ គាត់​សុខចិត្ត​ដោះស្រាយ​ខ្លួនឯង​ចុះ​។​

គាត់​ថា​ កាមេរ៉ា​សុវត្ថិភាព​ដែល​ម្ចាស់​ទ្រូ​ម៉ា​នី​បង្ហាញ​ គឺ​មិន​ត្រឹមត្រូវ​ឡើយ ក្រោយមក​គាត់​បាន​សំណូមពរ​ឲ្យ​នគរបាល​ហៅ​ម្ចាស់​ទ្រូ​ម៉ា​នី​ទៅ​ស្បថ​ជាមួយ​គ្នា តែ​ពេល​នោះ​នគរបាល​ បាន​ឱ្យ​​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន​រង់ចាំ​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយ​ទៀត ​ហើយ​នគរបាល​ក៏​បាន​កំពុងធ្វើការ​ស្រាវជ្រាវ​រឿង​នេះ​ហើយ ។

អត្ថបទសរសេរ ដោយ