ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​ចុះ​ព្យាបាល​ឥត​មិន​គិតថ្លៃ​៥​ថ្ងៃ​លើ​ដី​បាត់ដំបង

5 ឆ្នាំ មុន

​ខេត្តបាត់ដំបង ៖ ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សមាគម​បេសកកម្ម​មនុស្សធម៌​កម្ពុជា​ចំនួន​២២​នាក់ ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​មក​ពី​ស្រុក​បារាំង​ចំនួន​៣​នាក់ បាន​ចុះ​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ ជួប​ការ​លំបាក​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តបាត់ដំបង​ ដោយ​មិន​គិតថ្លៃ​រយៈ​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ​កក្កដា ​​មក…

​ខេត្តបាត់ដំបង ៖ ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សមាគម​បេសកកម្ម​មនុស្សធម៌​កម្ពុជា​ចំនួន​២២​នាក់ ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​មក​ពី​ស្រុក​បារាំង​ចំនួន​៣​នាក់ បាន​ចុះ​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ ជួប​ការ​លំបាក​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តបាត់ដំបង​ ដោយ​មិន​គិតថ្លៃ​រយៈ​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ​កក្កដា ​​មក ​នៅ​ក្នុងស្រុក​បាណ​ន់ ។ ដោយឡែក​ ក្នុង​​នៅថ្ងៃទី​ទី​២០ ​កក្កដា បាន​ចុះ​​មក​ជួយ​ព្យាបាល​​នៅ​ក្នុងឃុំ​អន្លង់​វិល និង​ថ្ងៃទី​២១ ​កក្កដា ​នេះ គឺ​ស្ថិត​នៅ​វត្ត​តា​ហែ​ន ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ​តាម​រយ​លោក​ឡោក ហ៊ួ​រ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ។

ជួបជាមួយអ៊ុំ​ប្រុស​ សឿ​ម ជឿន អា​យុ​៧១​ឆ្នាំ​ រស់នៅ​ភូមិ​តា​ហែ​ន ឃុំ​រកា​ បាន​បញ្ជាក់​ថា អនិច្ចា​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​រកា​នេះ​ កន្លង​មក​បាន​ទទួល​រង​គ្រោះ​ដោយសារ​ឆ្លង​ជម្ងឺអេដស៍ តាម​រយៈ​គ្រូពេទ្យ​ម្នាក់​ ដែល​មិន​បាន​រៀនសូត្រ​ ឱ្យ​បាន​ត្រឹមត្រូវ តែ​ដោយ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ បាន​ជំរុញ​វិស័យ​សុខា​ភិបាល​កន្លង​មក ​ទើប​ពេល​នេះ​​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។ ​

ដែល​​កន្លង​មក ​ចេះ​តែ​មាន​គ្រូពេទ្យ​តែងតែ​តាមដាន​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​វិល​ត្រឡប់​ជម្ងឺឆ្លង​នោះ​វិល​មក​ជា​ថ្មី​ម្តងទៀត តែ​ចំពោះ​សុខ​ភាព​ប្រជាពលរដ្ឋ​ទូទៅ​តែងតែ​ទទួល​បានការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ផង​ដែរ ។

លោក​ឡោក ហ៊ួ​រ ប្រធាន​ក្រុមការងារ​ស្រុក​សង្កែ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​បាន​ថ្លែង​ថា បន្ទាប់​ពី​មាន​ផ្លូវថ្នល់​ចាក់​កៅស៊ូ សម្រួល​ផ្នែក​ជីវភាព​ចូល​ដល់​តំបន់​នេះ​រួច​ហើយ ​គឺ​សំខាន់​យើង​ត្រូវ​ផ្តោត​លើ​បញ្ហា​សុខុ​មាលភាព​របស់​បងប្អូន ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន ។

ណាមួយ​តំបន់​នេះ​ ជា​តំបន់​ជាប់​ព្រៃរនាម​នៃ​មាត់បឹង​ទន្លេសាប មិន​ដែល​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ដូច​ពេល​នេះ​ឡើយ ហើយ​ជា​គោលការណ៍​របស់​រាជ​រដ្ឋ​ភិ​បាល ​ដែល​​មាន​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ជា​​នាយក​រដ្ឋមន្ត្រី​ បាន​ជំរុញ​ប្រព័ន្ធ​ធារាសាស្ត្រ បំបែក​ប្រឡាយ​ទឹក​បន្ថែម​ទៀត ​តាម​រយៈសម្តេច​ក្រឡាហោម​ ស ខេ​ង ឧប​នាយករដ្ឋមន្ត្រី​ ដើម្បី​រៀបចំ​បន្ត​ទៅ​ទៀត​ កុំ​ឲ្យ​មាន​ជួប​ការ​លំបាក​ខ្វះខាត​វេទនា​ជា​ប្រវត្តិសាស្ត្រ​មក​ជា​យូរ​ហើយ​មក​នោះ​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​​ទៀត នេះ​ក៏​មក​ពី​យើង​ធ្លាប់​ជួប​ការ​លំបាក​ទាំង​អស់​គ្នា​កន្លង​មក ។

អត្ថបទសរសេរ ដោយ