ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយ​កំប៉ុង ​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់​ទៅ​បាត់​ព្រោះតែ​…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគីរី ៖ ស្ត្រីម្នាក់បានសម្រេចចិត្តសម្លាប់ខ្លួនដោយផឹកថ្នាំបាញ់ស្មៅអស់ជាច្រើនបណ្តាលឲ្យប្រតិកម្មស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន…

ខេត្តរតនគីរី ៖ ស្ត្រីម្នាក់បានសម្រេចចិត្តសម្លាប់ខ្លួនដោយផឹកថ្នាំបាញ់ស្មៅអស់ជាច្រើនបណ្តាលឲ្យប្រតិកម្មស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ។

លោក ភោក បូរិទ្ធ អធិការនគរបាលស្រុកកូនមុំបានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះថា ស្ត្រីរងគ្រោះមានឈ្មោះ សឿន ណាង អាយុ៤៣ឆ្នាំ មានមុខរបកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

លោកថា ក្នុងពេលកើតហេតុមានក្មេងរត់មកប្រាប់អ្នកជិតខាងថា មានស្ត្រីម្នាក់ប្រកាច់ពេញលើគ្រែហើយបន្ទាប់មកអ្នកភូមិក៏បានទៅជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសលក៏ហួសពេលទៅហើយដោយសារស្ត្រីរងគ្រោះបានផឹកថ្នាំបាញ់ស្មៅច្រើនពេកបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។

លោក ភោក បូរិទ្ធ បន្តថា ស្ត្រីរងគ្រោះសម្រេចចិត្តធ្វើបែបនេះដោយមានជម្ងឺរ៉ាំរ៉ៃជាច្រើនខែមកហើយ និងជំពាក់លុយធានាគារជាច្រើនទៀត ហើយស្រ្ដីរងគ្រោះក៏បានប៉ុនប៉ងផឹកថ្នាំសម្លាប់ខ្លួនជាច្រើនដងមកហើយដែរ ប៉ុន្តែមិនបានសម្រេចទើបតែនៅពេលនេះគឺបានសម្រេចដូចបំណងប្រាថ្នាមែន ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសពពិតជាពុលថ្នាំបាញ់ស្មៅពិតប្រាកដមែន រួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ