ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ចុះ​មើល​ស្ថានភាព​ទឹក និង​សួរសុខទុក្ខ​ពលរដ្ឋ​លិចលង់​ផ្ទះសម្បែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​ជំនន់​ទឹកភ្លៀង​កំពុង​តែ​កើនឡើង​ដែល​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​លិចលង់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រប​ជាមួយនឹង​ដងស្ទឹង​ព្រែក​ត្នោត ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​ជំនន់​ទឹកភ្លៀង​កំពុង​តែ​កើនឡើង​ដែល​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​លិចលង់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រប​ជាមួយនឹង​ដងស្ទឹង​ព្រែក​ត្នោត ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​អមដំណើរ​ដោយ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ជិះទូក​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រង​ការ​លិចលង់ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​ទឹក​ក៏​ដូច​ជា​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ថា តើ​ពួក​គាត់​ចង់បាន​អ្វី ខ្វះខាត​អ្វី យើង​អាច​ជួយ​ពួក​គាត់​បាន​ភ្លាម​ៗ​តែ​ម្តង ។

ក្នុង​ឱកាស​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន ពិសេស​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ផ្ទាល់​ដល់​មូលដ្ឋាន​ដែល​លិចលង់ ដើម្បី​ជួយ​ក៏​ដូច​ជា ការ​បង្ការ​ទប់ស្កាត់​ជំងឺ​តម្កាត់​បៀតបៀន​ផ្សេង​ៗ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​ការ​លិចលង់​នេះ ។

លោក​អភិបាល​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ក្នុង​ឱកាស​ដែល​រាជធានី​ភ្នំពេញ​រង​នូវ​ការ​ជន់​លិចលង់​ដោយ​ទឹកជំនន់ លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន និង​អំពាវ​អំ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ទឹកជំនន់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​តូច​ៗ កុំ​ឲ្យ​មាន​លេង​នៅ​តាម​ដងអូរ ប្រឡាយ ព្រែក ដែល​មានទឹក​កំពុង​មាន​ហូរ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ