ខេត្តមណ្ឌលគិរី ៖ ក្រូចវល្លិ៍ ឬក្រូចផាសសិននៅខេត្តមណ្ឌលគិរី គឺជាដំណាំងាយស្រួលដាំមានតម្លៃខ្ពស់នៅលើទីផ្សារ ហើយមានតម្រូវការច្រើនរហូតដល់កសិកររអ៊ូរទ្រាំថា ពិបាករកផ្លែក្រូចផ្គត់ផ្គង់សម្រាប់អតិថិជន ព្រោះចម្ការដំណាំនេះនៅមានកម្រិតតិចតួចនៅឡើយ ។
ទោះជាយ៉ាងណានៅរដូវវស្សានេះកសិករហាក់សប្បាយចិត្តបន្តិច ព្រោះខែភ្លៀងក្រូចវល្លិ៍អាចហុចផលទ្វេគុណនឹងអាចធ្វើឲ្យកសិករបានបេះផលដំណាំរៀងរាល់ថ្ងៃយកទៅលក់លើទីផ្សារខុសគ្នាពីរដូវប្រាំងដែលដំណាំនេះហុចផលមិនសូវច្រើននឹងពុំអាចបេះផ្លែលក់រាល់ថ្ងៃនោះទេពោល គឺនៅរដូវប្រាំង២ទៅ៣ថ្ងៃ ទើបអាចបេះបានម្ដង ។
លោក សម សុភ័ក្ក្រ ជាម្ចាស់ចម្ការក្រូចវល្លិ៍នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យបានឲ្យដឹងថា ដំណាំក្រូចវល្លិ៍នេះ គឺចាប់ផ្ដើមចេញផ្លែផ្កាច្រើននៅអំឡុងខែមេសា តែទាមទារឲ្យយើងស្រោចទឹកឲ្យបានច្រើន ហើយលុះចូលមកដល់ខែឧសភា នៅពេលមានភ្លៀងធ្លាក់ជោគជាំក្រូចវល្លិ៍នឹងចេញផ្លែមកច្រើនខ្លាំង តែម្ដងដែលអាចឲ្យយើងបេះទិន្នផលរបស់វាបានប្រហែល១០០ទៅជាង១០០គីឡូក្រាមឯណោះ ក្នុង១ថ្ងៃ លើផ្ទៃដីប្រហែល១ហិកតា ។ លោកបន្តថា ដំណាំក្រូវផាសិននេះបើធៀបរវាងរដូវវស្សា និងរដូវប្រាំងទិន្នផលដែលផ្ដល់ឲ្យ គឺខុសគ្នាច្រើនដោយក្នុងរដូវប្រាំងនៅចម្ការរបស់លោក ផល ដែលហុចឲ្យ គឺ២ទៅ៣ថ្ងៃ ទើបប្រមូលបានម្ដង និងទទួលបានផលប្រហែល៥០ទៅ៦០គីឡូក្រាមប៉ុណ្ណោះ ហើយក្នុងចន្លោះខែមីនា និងមេសា គឺពុំមានផ្លែនោះទេខុសពីរដូវវស្សាដែលទិន្នផល គឺផ្ដល់ឲ្យរាល់ថ្ងៃតែម្ដង ។
លោកបន្តថា លោកនឹងពង្រីកផ្ទៃដីដាំដុះបន្ថែមផងដែរ ព្រោះទិន្នផលក្រូចផាសិននេះ គឺមានទីផ្សារល្អខ្លាំងណាស់ ហើយអាចលក់បានក្នុងតម្លៃថ្លៃគួរសមដែរដោយផ្លែក្រូចធំៗជាប្រភេទទិន្នផលលេខ១លោកអាចលក់បាន៨ពាន់ទៅ១ម៉ឺនរៀលក្នុង១គីឡូក្រាម ចំណែកផ្លែតូចៗ គឺអាចលក់បានប្រហែល៦ពាន់រៀលក្នុង១គីឡូក្រាម ។
លោក សម សុភ័ក្ក្រ ក៏បានសំណូមពរដល់កសិករដាំដំណាំក្រូចវល្លិ៍សូមខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទិន្នផលឲ្យគ្រប់តាមតម្រូវការទីផ្សារ និងដើម្បីទប់ស្កាត់ការនាំចូលក្រូវវល្លិ៍នេះពីប្រទេសជិតខាង ព្រោះបច្ចុប្បន្នទិន្នផលក្រូចវល្លិ៍នៅខេត្តមណ្ឌលគិរីមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់នោះឡើយ ។ ម្ចាស់ចម្ការខាងលើបន្ថែមទៀតថា ផលដំណាំក្រូចវល្លិរបស់លោកភាគច្រើន គឺបានលក់ទៅឲ្យបណ្ដាផ្សារទំនើបមួយចំនួននៅឯទីក្រុងភ្នំពេញ ។ លោកថា ដំបូងឡើយលោកដាំក្រូចវល្លិនេះ តែ២០០គុម្ពប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា ដំណាំប្រភេទនេះមានទីផ្សារល្អ ងាយស្រួលដាំ មិនពិបាកថែទាំខ្លាំងនោះ ទើបលោកសម្រេចចិត្តដាំបន្ថែមរហូតមកដោយបច្ចុប្បន្ននេះដំណាំក្រូចវល្លិនៅចម្ការរបស់លោកមានប្រមាណជាង២ពាន់គុម្ព គិតទាំងដំណាំចាស់ និងដំណាំទើបដាំ និងមានជាង១ពាន់គុម្ព គឺបានទទួលផលហើយ ។
លោក សម សុភ័ក្ក្រ បានលើកឡើងបន្តថា ដំណាំក្រូចវល្លិនេះដាំប្រើពេលវេលាតែ០៧ខែប៉ុណ្ណោះ ប៉ុន្តែដំណាំប្រភេទនេះ គឺត្រូវថមថយទិន្នផលនៅរដូវប្រាំង ចំណែករដូវវស្សាវិញទិន្នផលនឹងទទួលបានច្រើន ។
មន្ត្រីជំនាញកសិកម្មធ្លាប់បានឲ្យដឹងដែរថា ដំណាំប្រភេទនេះនៅមានចំនួនតិចតួចនៅឡើយ ក្នុងខេត្តមណ្ឌលគិរីដែលមិនអាចដឹងពីទំហំផ្ទៃដីសរុបដាំនោះទេ ភាគច្រើនដាំជាលក្ខណៈគ្រួសារ ។ ប៉ុន្តែដំណាំនេះមានទីផ្សារល្អ និងកំពុងពេញនិយមដូច្នេះលោកសូមជម្រុញឲ្យកសិករនៅក្នុងខេត្តមណ្ឌលគិរី គួរងាកមកដាំដំណាំប្រភេទនេះឲ្យបានច្រើន ព្រោះតែដំណាំនេះពឹងផ្អែកលើទីផ្សារក្នុងស្រុកមានតម្លៃថេរ កសិករមិនប្រឈម និងការខាតបង់ក្នុងការបង្កបង្កើនផល ៕
រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើររស់ស្ទើរស្លាប់ ...
ហុងកុង ៖ យោងតាមសេចក្តីរាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ បានឲ្យដឹងមកថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារផ្ទះដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកនេះ ហើយវា...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវដ្តនូវ...
ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញ១គ្រឿងបានជ្រុលចង្កូតធ្លាក់ចូលក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ខណ:បើកបរក្នុងទិសដៅពីកើតទៅលិចបម្រុងយកផ្លែឈើទៅលក់នៅក្នុងទឹកដី...
រាជធានីភ្នំពេញ៖កន្លងមកតារាមួយចំនួនបានចេញមុខរិះគន់ផលិតករដែលមិនបើកប្រាក់កម្រៃដែលពួកគេចូលរួមសម្តែង ។ ថ្មីៗកន្លងមកក៏មានតារាសម្តែង២នាក់ទៀតជួបរឿងបែប...
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Thailand បាននិយាយថា តម្លៃដី និងខុនដូជាមធ្យមក្នុង...
ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យរបើកដំបូលរងការខូចខាតអស់ទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកវរសេនីយ៍ឯកឃន តារា សម្បត្តិ...
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ កុម្ភៈ គឺជាទិវានៃក្តីស្រឡាញ់ (ដែលជាទំនៀមទំលាប់របស់ប្រទេសខាងក្រៅ) នោះ សម្រាប់ពលរដ្ឋខ្មែរក៏បានចាប់ផ្តើមធ្វើតាមគ្នាប្រមាណជាង...
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិប្រទះឃើញស្លាប់ផ្កាប់មុខក្បែរកាំជណ្តើរនៅក្នុងផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា...
ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានច្នៃរំសេវផាវធ្វើគ្រាប់បែក សម្រាប់បោកត្រី ស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង បណ្តាលឱ្យរងរបួស...