ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី ឬ​ភរិយា​រក​ថ្មី​បាន តែ​បងប្អូន​រក​ថ្មី​មិន​បាន​ទេ

5 ឆ្នាំ មុន

សម័យ​ដែល​កូន​នៅ​ក្មេង​ៗ យើង​នៅ​រួម​គ្នា​ជា​គ្រួសារ មាន​សំឡេង​សើច​សប្បាយ មាន​សំឡេង​រត់​ប្រឡែង​គ្នា បរិភោគ​អាហារ​រួម​គ្នា និង​ធ្វើ​អ្វី​ៗ​ជាមួយ​គ្នា មាន​ភាព​រស់​រវើក ។ ឪពុក​ម្តាយ សូ​ម្បី​ធ្វើការ​ហត់នឿយ​អស់កម្លាំង​យ៉ាងណា​ក៏​ដោយ…

សម័យ​ដែល​កូន​នៅ​ក្មេង​ៗ យើង​នៅ​រួម​គ្នា​ជា​គ្រួសារ មាន​សំឡេង​សើច​សប្បាយ មាន​សំឡេង​រត់​ប្រឡែង​គ្នា បរិភោគ​អាហារ​រួម​គ្នា និង​ធ្វើ​អ្វី​ៗ​ជាមួយ​គ្នា មាន​ភាព​រស់​រវើក ។ ឪពុក​ម្តាយ សូ​ម្បី​ធ្វើការ​ហត់នឿយ​អស់កម្លាំង​យ៉ាងណា​ក៏​ដោយ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់តែ​ឃើញ​មុខ​កូន​ៗ រត់​មក​ទទួល ជួយ​កាន់​ជួយ​ទទួល​របស់របរ និង​សាកសួរ​ពី​ការ​ហត់នឿយ​ខ្លះ​ៗ​ប៉ុណ្ណឹង ម៉ែឪ​ក៏​បាត់​អស់​នូវ​ការ​ហត់នឿយ​ភ្លាម​មួយ​រំពេច ។ មាតាបិតា​ឃើញ​កូន​ញ៉ាំ​បាន គេង​បាន​លក់​ស្រួល​ក៏​សប្បាយចិត្ត ទាំងអស់​នេះឯង​ណា​កូន ដែល​គេ​ថា គ្រួសារ​មាន​ភាព​កក់ក្តៅ​នោះ ។

ឥឡូវនេះ​កូន​ក៏​បាន​ធំ​ៗ​អស់ហើយ កូន​អើយ​ធ្វើ​ជា​បង​ជា​ប្អូន​គ្នា កូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា ។ សាច់ឈាម​ជាមួយ​គ្នា យ៉ាងណា​ៗ​ក៏​កាត់​មិន​បាន ពាក្យចាស់​ពោល​ថា កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន ដូច្នេះ​ចូរ​កូន​កុំ​ស្អប់ខ្ពើម កុំ​កំណាញ់ កុំ​ច្រណែន ឬ​ខឹង​ក្រោធ​គំនុំគុំកួន​អ្វី​ដល់​គ្នា​ឡើយ កូន​ត្រូវ​ជួយ​គ្នា និង​មើលថែ​គ្នា​វិញ​ទើបបាន​ល្អ ។ បាន​មក​ធ្វើ​ជា​បងប្អូន​នឹង​គ្នា​ហើយ ស្រាប់តែ​មក​ឈ្លោះ​ទាស់ទែង​គ្នា វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់ កូន​អើយ មនុស្ស​ល្អ​គេ​មិន​ឈ្លោះ​ទាស់ទែង​គ្នា​ដូច្នេះ​ឡើយ ម្យ៉ាងទៀត កូន​ត្រូវ​គិតដល់​ទ្រូង​ម្តាយ​ឪពុក​ផង​ណា​កូន​ណា ។

គិតដល់​ពេល​ដែល​កូន​នៅ​តូច​ៗ ឈ្លោះ​គ្នា ហើយ​ក៏​ល្អ​នឹង​គ្នា​វិញ លេង​ចូល​គ្នា​វិញ​ដូច​ដើម ភ្លេច​រឿង​ចាស់​ដែល​កន្លង​ទៅ​អស់ ហើយ​ស្រឡាញ់​គ្នា ព្រមព្រៀង​គ្នា មាន​អ្វី​ធ្វើ​ក៏​ជួយ​ធ្វើ​គ្នា ។ ល្អ​ណាស់​កូន មានរឿង​ខ្លះ​ៗ កាល​កូន​នៅ​ពី​តូច​នោះ កូន​គួរ​សិក្សា​តាម បើ​កូន​គិត​ថា កូន​ធំ​ហើយ កូន​មិន​ភ្លេច​រឿង​ដែល​ទាស់ចិត្ត​ដូច​កាល​កូន​នៅ​ពី​ក្មេង​ទេ តែ​កូន​ត្រូវ​កុំ​ប្រកាន់​គ្នា ។ កូន​អើយ ស្វាមី អាច​រក​ថ្មី​បាន ភរិយា​អាច​រក​ថ្មី​បាន តែ​បង​ឬ​ប្អូន​រក​មិន​បាន​ទៀត​ឡើយ មាន​ប៉ុនណា​ក៏​ប៉ុណ្ណឹង កាល​កាត់​បង កាត់​ប្អូន ក៏​ដូច​គ្នា​នឹង​ការ​កាត់​សាច់ កាត់​ឈាម​របស់​ម៉ែ​របស់​ឪពុក​ដែរ​ណា​កូន ។

ស្រង់​ចេញពី​សៀវភៅ ពាក្យពេចន៍​ម៉ែឪ