ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខៗ ផ្ទុះឆេះខ្ទេច​សល់តែគ្រោងឆ្អឹង​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​​គ្រឿង ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រហូត​នៅ​សល់​តែ​គ្រោងឆ្អឹង ​ពេល​កំពុង​រត់​នៅ​លើ​ដងផ្លូវ និង​បាន​ធ្វើ​អោយ​ម្ចាស់​ដែល​កំពុង​ជិះ​នៅ​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ ស្ទុះ​រត់​ចេញពី​ក្នុង​រថយន្ត​ទាំង​ព្រលឹង​ចុង​សក់​។ ហេតុ​ការ​ណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩​កក្កដា…

ខេត្តព្រៃវែង ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​​គ្រឿង ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រហូត​នៅ​សល់​តែ​គ្រោងឆ្អឹង ​ពេល​កំពុង​រត់​នៅ​លើ​ដងផ្លូវ និង​បាន​ធ្វើ​អោយ​ម្ចាស់​ដែល​កំពុង​ជិះ​នៅ​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ ស្ទុះ​រត់​ចេញពី​ក្នុង​រថយន្ត​ទាំង​ព្រលឹង​ចុង​សក់​។ ហេតុ​ការ​ណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩​កក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៧ និង​៦៨ ស្ថិត​ក្នុងភូមិ​វាល ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។

រថយន្តមួយគ្រឿង​​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៤៦៥៧ បើកបរ​ដោយ​ឈ្មោះ សេន សុភាព ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ឯករាជ្យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ស្ទះ​ម៉ាស៊ីន​លែង​ទៅ​មុខ ហើយ​ភ្លាម​ៗ​នោះ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​នៅ​ក្នុង​រថយន្ត ហើយ​ផ្ទុះ​ក្លាយទៅជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​អោយ​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ចំនួន​៤​នាក់ រួម​ទាំង​អ្នកបើកបរ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ស្ទុះ​រត់​ចេញពី​រថយន្ត​ទាំង​ព្រលឹង​ចុង​សក់​។

ភ្លាម​ៗ​ក្រោយ​ពី​កើតហេតុ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង ទៅ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ទើប​ភ្លើង​រលត់​ជា​ស្ថាពរ​ដោយ​មិន​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ថ្នល់​កៅស៊ូនោះ​​ទេ តែ​រថយន្ត​ត្រូវ​ឆេះ​អស់ទាំង​ស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ​  ហើយ​ក្នុង​ហេតុ
ការណ៍នេះដែរ​មិន​បង្ក​ឱ្យនរណាម្នាក់​រងគ្រោះថ្នាក់នោះ​ឡើយ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ