ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺ​បង្ហាញ​ពី​ភាព​សាមគ្គី

5 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្ម​ទស្សន៍​បាន​បង្ហាញ​សេច​ក្តី្ត​ថា ការ​ឲ្យ​អភ័យ​ដល់​គ្នា​និង​គ្នា​ជា​សេចក្ដី​ល្អ​មួយ​ដ៏​ចាំបាច់​បំផុត​នៅ​ក្នុង​រង្វង់​ចំណោម​មនុស្ស ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​តែងតែមាន​ចរិត​ខ្វះខាត​ត្រង់​ចំណុច​នេះ ចំណុច​នោះ មាន​កំហុស​នេះ កំហុស​នោះ​ចៀស​មិន​ផុត​ទេ​។ តាម​ពិត​ទៅ​ជា​បុថុជ្ជន​ដែល​រស់នៅ​ក្នុង​កាមតណ្ហា គឺ​ពិតជា​មិន​ខ្វះ​នូវ​ឱកាស​នៃ​ការ​ភ្លាំងភ្លាត់ ឱកាស​នៃ​ការ​ភ្លើតភ្លើន អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ…

នៅ​ក្នុង​គម្ពីរ​ធម្ម​ទស្សន៍​បាន​បង្ហាញ​សេច​ក្តី្ត​ថា ការ​ឲ្យ​អភ័យ​ដល់​គ្នា​និង​គ្នា​ជា​សេចក្ដី​ល្អ​មួយ​ដ៏​ចាំបាច់​បំផុត​នៅ​ក្នុង​រង្វង់​ចំណោម​មនុស្ស ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​តែងតែមាន​ចរិត​ខ្វះខាត​ត្រង់​ចំណុច​នេះ ចំណុច​នោះ មាន​កំហុស​នេះ កំហុស​នោះ​ចៀស​មិន​ផុត​ទេ​។

តាម​ពិត​ទៅ​ជា​បុថុជ្ជន​ដែល​រស់នៅ​ក្នុង​កាមតណ្ហា គឺ​ពិតជា​មិន​ខ្វះ​នូវ​ឱកាស​នៃ​ការ​ភ្លាំងភ្លាត់ ឱកាស​នៃ​ការ​ភ្លើតភ្លើន អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ ខ្លះ​ក៏​ច្រឡើសបើស ខ្លះ​ក៏​ព្រហើនកោងកាច​…​ព្រោះហេតុនោះ​ការ​រស់នៅ​ក្នុង​សមាគម​មនុស្ស​គប្បី​មានការ​អភ័យ​ទើបបាន​សុខ​ជា​នឹង​គ្នា ។

បើ​យើង​តាំងចិត្ត​សេពគប់​ជាមួយ​ក្រុម​មនុស្ស ឬ​ក្រុមការងារ​ហើយ​នោះ យើង​ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ​ដល់​អ្នក​ទាំងនោះ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​សេពគប់​ជាមួយ​អ្នក​ទាំងនោះ​បាន​ឡើយ ។

តាម​ពិត​ទៅ​មនុស្ស​ខ្លះ​មាន​កំហុស​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​យើង​ប្រកាន់ ចាប់ទោស​កំហុស​ប្រែ​ក្លាយទៅជា​រឿង​ធំ មិន​ឱ្យ​អភ័យ​ទេ​នោះ យើង​ច្បាស់​ជា​នឹង​បែក​មិត្ត​ហើយ ។