ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ៖ ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​ជួយ Juventus ឈ្នះ​ពាន​ឆេ​ម​ពាន​លី​គ

5 ឆ្នាំ មុន

បន្ទាប់​ពី​កិច្ចព្រមព្រៀង​នានា​ត្រូវ​បាន​បញ្ចប់ក្នុង​ការ​ផ្លាស់​ពី​ក្លិប Real Madrid មក​ទ្រនំថ្មី Juventus តារា​ឆ្នើម Cristiano Ronaldoបានឱ្យ​ដឹង​ថា ហេតុផល​ដែល​លោក​មក​ទឹកដី​អុ​ី​តា​លី គឺ​ដើម្បី​ជួយ​ក្លិប​សេះបង្កង់​ឈ្នះ​ឆេ​ម​ពាន​លី​គ…

បន្ទាប់​ពី​កិច្ចព្រមព្រៀង​នានា​ត្រូវ​បាន​បញ្ចប់ក្នុង​ការ​ផ្លាស់​ពី​ក្លិប Real Madrid មក​ទ្រនំថ្មី Juventus តារា​ឆ្នើម Cristiano Ronaldoបានឱ្យ​ដឹង​ថា ហេតុផល​ដែល​លោក​មក​ទឹកដី​អុ​ី​តា​លី គឺ​ដើម្បី​ជួយ​ក្លិប​សេះបង្កង់​ឈ្នះ​ឆេ​ម​ពាន​លី​គ បន្ទាប់​ពី​ខកខាន​ជាង​២០​ឆ្នាំ​រួច​មក ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេ​ទំព័រ​កីឡា RT កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ។

ខ្សែប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ សញ្ជាតិ​ព័រ​ទុ​យហ្គា​ល់វ័យ​៣៣​រូប​នេះ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖“​ខ្ញុំ​មក​ទឹកដី​អុ​ី​តា​លី​ពេល​នេះ គឺ​ដើម្បីជួយ​ឱ្យ​ក្តី​ប្រាថ្នា Juventus ឈ្នះ​ឆេ​ម​ពាន​លី​គក្លាយជា​ការ​ពិត ។​” Ronaldo បន្ត​ថា​៖ “​លេងនៅ​ក្លិប​សេះបង្កង់​នេះ គឺជា​ជំហាន​មួយទៀតក្នុង​អាជីព​របស់ខ្ញុំ ។ ខ្ញុំ​ចង់​លើកមុខ​មាត់ Juventus ឱ្យ​រឹតតែ​ខ្ពស់​ជាង​នេះ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ។​”

គួរ​រំលឹក​ថា ចំពោះ​ប្រវត្តិ​ក្លិប​យក្ស​នេះ​នៅឆេ​ម​ពាន​លី​គ​ចាប់តាំងពី​ឆ្នាំ​១៩៩៧ គឺ​ពួក​គេ​ឡើង
ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៥​លើក ប៉ុន្តែ​បាន​ត្រឹម​ជា​ជើងឯក​រង​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត កាលពី​ឆេ​ម​ពាន​លី​គ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៧ កីឡាករ Ronaldo នេះ​ហើយ​ដែល​ជា​អ្នក​ស៊ុត​២​គ្រាប់​ក្នុង​ជ័យជម្នះ Real Madrid លត់ Juventus ក្នុង​លទ្ធផល​៤​ទល់​នឹង​១ ។

សូម​បញ្ជាក់​ថា វត្ត​មាននៅ​ក្លិប Real Madridរយៈពេល​៩​ឆ្នាំ កីឡាករ Ronaldo ស៊ុត​បាន៤៥១​គ្រាប់ ជួយ​ឱ្យ​ក្លិប​ឈ្នះ​ឆេ​ម​ពាន​លី​គ​៤​ដង និង​គ្រង​ជើងឯក La Liga ២​លើក ក្នុង​ចំណោមពានរង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ