ទៅមើលស្ថានភាពទឹកនៅស្ពានសំរោងផ្លូវជាតិលេខ៤ថ្ងៃនេះ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនាព្រឹកថ្ងៃទី១៨ កក្កដា នេះថា ស្ថានភាពទឹកជនន់នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ…
ប្រភពបន្តថា ស្ថានភាពទឹកគឺនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពានប្រវែងប្រមាណ៨០០-៩០០ម៉ែត្រ ក្នុងកម្ពស់ប្រមាណ១,៤០ម៉ែត្រទៅ១,៥០ម៉ែត្រ ។ ពេលនេះ ការធ្វើចរាចរឆ្លងកាត់ អាជ្ញាធរក៏នៅតែបន្តឱ្យផ្អាកជាបណ្តោះអាសន្នដដែល ។ បើតាមសន្និដ្ឋាន បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀងបន្តក្នុងថ្ងៃនេះទៀត ទឹកអាចឡើងលិចលើបង្កាន់ដៃស្ពានដដែល ។

ចែករំលែកព័តមាននេះ