ព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០១៨ បានបញ្ចប់ទៅថ្មីៗ ដោយបន្សល់នូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រុមដែលឈ្នះពានរង្វាន់ ខណៈទំនួញឈឺចាប់នៃការខកចិត្តរបស់ក្រុមជម្រើសជាតិដទៃទៀតនៅតែដិតដាមក្នុងអារម្មណ៍ពួកគេ មិនថាគ្រូបង្វឹក កីឡាករ ឬអ្នកគាំទ្រនោះទេ ។
ដោយសារតែគិតថា ខ្លួនគ្មានសមត្ថភាព ឬដល់ពេលដែលត្រូវទុកកៅអីឱ្យអ្នកជំនាន់ក្រោយធ្វើការបន្ត ទាំងគ្រូបង្វឹក និងកីឡាករមួយចំនួនក៏សុខចិត្តចុះចេញពីតំណែង និងប្រកាសចូលនិវត្តន៍ពីជម្រើសជាតិភ្លាមៗ ខណៈអ្នកចាត់ការខ្លះទៀតត្រូវបានសហព័ន្ធដកសិទ្ធិក៏មាន ព្រោះតែមិនអាចជួយក្រុមឈ្នះពានរង្វាន់ ។ ខាងក្រោមនេះ គឺជាគ្រូបង្វឹក និងកីឡាករ១០រូបដែលបាត់បង់ការងារ និងចូលនិវត្តន៍ក្រោយក្រុមពួកគេធ្លាក់ពី World Cup ៖
១-គ្រូបង្វឹក Adam Nawalka (ប៉ូឡូញ)

ពីដឹកនាំប៉ូឡូញធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គចែកពូល ។
លោក Zbigniew Boniek បានឱ្យដឹងទៀតថា តួនាទីរបស់គ្រូបង្វឹករូបនេះ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ កក្កដា២០១៨ ខាងមុខ ។ សូមបញ្ជាក់ថា លោក Adam Nawalka បានចូលមកដឹកនាំប៉ូឡូញតាំងពីខែវិចិ្ឆកា ឆ្នាំ២០១៣មកម៉្លេះ ហើយដឹកនាំប្រទេសនេះធ្លាក់ពី World Cup ២០១៨ ត្រឹមវគ្គចែកពូល៣២ក្រុម ដោយឈ្នះតែ១ប្រកួតប៉ុណ្ណោះ និងចាញ់២ប្រកួត ។
២-គ្រូបង្វឹក Jorge Sampaoli (អាហ្សង់ទីន)

គួរបញ្ជាក់ថា ប្រសិនបើលោក Sampaoli ត្រូវបញ្ឈប់បន្ទាប់ពីការធ្លាក់ World Cup ២០១៨ ភ្លាមៗនោះ រូបលោកនឹងទទួលបានសំណងជាង១០លានដុល្លារ ព្រោះតែកុងត្រាមិនទាន់ផុត ។
៣-គ្រូបង្វឹក Fernando Hierro (អេស្ប៉ាញ)

គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ ទើបតែបានចូលកាន់តំណែងគ្រូបង្វឹកបណ្ដោះអាសន្ន២ថ្ងៃមុនការប្រកួត World Cup បើកឆាកប៉ុណ្ណោះ បន្ទាប់ពីសហព័ន្ធកីឡាអេស្ប៉ាញដកលោក Julen Lopetegui ភ្លាមៗក្រោយបែកធ្លាយរឿងទាក់ទងទៅដឹកនាំក្លិប Real Madrid ។ យោងតាមសហព័ន្ធបាល់ទាត់អេស្ប៉ាញបានឱ្យដឹងថា លោក Hierro សម្រេចចុះចេញពីតំណែងគឺដោយសារតែលោកឈឺចាប់ និងខឹងខ្លួនឯងដែលធ្វើមិនបានល្អនៅ World Cup ។
៤-គ្រូបង្វឹក Akira Nishino (ជប៉ុន)

លោកលើកឡើងថា ៖ “កុងត្រារបស់ខ្ញុំបានចប់ទៅហើយ ខ្ញុំក៏មិនបន្តទៀតដែរ ព្រោះវាមានសុពលភាពត្រឹមចប់ World Cup ប៉ុណ្ណោះ ។”
សូមបញ្ជាក់ថា លោក Nishino ត្រូវបានចាត់តាំងជាគ្រូបង្គោលក្រុមសាមូរ៉ៃភ្លាមៗ មុនព្រឹត្តិការណ៍ World Cup ចាប់ផ្តើមប្រកួតតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ទើបធ្វើឱ្យលោកពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់បង្វឹកកូនក្រុម ។
៥-កីឡាករ Makoto Hasebe (ជប៉ុន)

គួររំលឹកថា ខ្សែបម្រើ Makoto Hasebe ដែលបច្ចុប្បន្នលេងនៅក្លិបអាល្លឺម៉ង់ Eintracht Frankfurt ត្រូវបានចាត់តាំងជាប្រធានក្រុមសាមូរ៉ៃនៅព្រឹត្តិការណ៍ World Cup ៣ដងមកហើយចាប់តាំងពីរដូវកាល២០១០, ២០១៤ និង២០១៨នេះ ខណៈជប៉ុនមិនដែលឆ្លងផុតវគ្គ១៦ក្រុមទាំង៣លើក ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺកីឡាករស្នូលខាងលើបានចូលលេងឱ្យក្រុមជម្រើសជាតិតាំងពីឆ្នាំ២០០៦មកម៉្លេះ ដោយបង្ហាញខ្លួនបានចំនួន១០៨ប្រកួត ប៉ុន្តែរកគ្រាប់បាល់បានតែ២គ្រាប់ប៉ុណ្ណោះ ហើយមិនមែនជាការស៊ុតនៅ World Cup នោះទេ ។
៦-កីឡាករ Iniesta (អេស្ប៉ាញ)

គួររំលឹកថា តារាឆ្នើមរូបនេះហើយ គឺជាកីឡាករស៊ុត១គ្រាប់ជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ ពេលអេស្ប៉ាញប៉ះជាមួយជើងខ្លាំងហូឡង់ ជួយឱ្យក្រុមដែលមានរហស្សនាម“គោជល់” ស្គាល់រសជាតិគ្រងពាន World Cup ម្តងក្នុងប្រវត្តិសាស្ត្រនារដូវកាល២០១០ ។
កីឡាករជើងចាស់ខាងលើបានចូលរួមលេងឱ្យអេស្ប៉ាញនៅឆ្នាំ២០០៦ និងបង្ហាញខ្លួនចំនួន១៣១ប្រកួត ដោយស៊ុតបាន១៣គ្រាប់ ។ យ៉ាងណាមិញ Iniesta នៅតែបន្តអាជីពរបស់ខ្លួនដដែល ដោយលេងឱ្យក្លិបជប៉ុន Vissel Kobe ។
៧-កីឡាករ Javier Mascherano (អាហ្សង់ទីន)

បរាជ័យ និងភាពឈឺចាប់ដែលមិនអាចទទួលយកបាននេះ បានធ្វើឱ្យតារាឆ្នើម Javier Mascherano សម្រេចលាឈប់ពីក្រុមជម្រើសជាតិភ្លាមៗក្នុងវ័យ៣៤ឆ្នាំ ។ យ៉ាងណាមិញ វាមិនមែនជារឿងចម្លែកនោះទេសម្រាប់កីឡាករ Mascherano ព្រោះថារូបលោកក៏ធ្លាប់បានលើកឡើងផងដែរថា World Cup ២០១៨នេះ គឺជាឱកាសចុងក្រោយក្នុងអាជីពរបស់លោក ។
៨-កីឡាករ Lucas Biglia (អាហ្សង់ទីន)

៩-កីឡាករ Sardar Azmoun (អុីរ៉ង់)

សារតែការរិះគន់នេះហើយ បានធ្វើឱ្យខ្សែប្រយុទ្ធ Sardar Azmoun ដែលមានរហស្សនាមថា “Messi អុីរ៉ង់” ឈឺចាប់រហូតសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិត្រឹមវ័យ២៣ឆ្នាំ ។
សូមបញ្ជាក់ថា កីឡាករ Azmoun ជាខ្សែប្រយុទ្ធខ្លាំងមួយរូបលេងនៅក្លិប Rubin Kazan និងជាតារាឆ្នើមរបស់ក្រុមជម្រើសជាតិអុីរ៉ង់ ដែលបានចូលរួមជាមួយឈុតធំតាំងពីឆ្នាំ២០១៤មកម៉្លេះ ហើយរកបាន២៣គ្រាប់ក្នុងការបង្ហាញខ្លួន៣៦លើក ។
១០-កីឡាករ Sergei Ignashevich (រុស្ស៊ី)

អ្វីដែលពិសេសនោះ Ignashevich បានក្លាយជាកីឡាករចំណាស់ជាងគេនៅរុស្ស៊ី ហើយក៏ជាកីឡាករមានវត្តមានលេងច្រើនជាងគេផងដែរ នៅក្នុងក្រុមជម្រើសជាតិ ៕
ចែករំលែកព័តមាននេះ