ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ពង​ទក ៖ អ្វី​ដែលអ្នក​ម្តាយ​ត្រូវ​យល់​ដឹង

5 ឆ្នាំ មុន

១-តើ​អ្វី​ទៅ​ហៅ​ថា​ជំងឺ​ពង​ទក ? ៖ ជំងឺ​ពង​ទក គឺជា​ជំងឺ​ដែល​ពងស្វាស​មិន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ទីតាំង​របស់​វា​ក្នុង​ថង់​ពងស្វាស​បាន​មុន​ពេល​គេ​កើត ។ ជា​ធម្មតា​ពងស្វាស​មួយ​ត្រូវ​បាន​រង​ការ​កើត​បញ្ហា​នេះ ប៉ុន្តែ​ប្រហែល ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ពងស្វាស​ទាំង​ពីរ​មិន​ធ្លាក់​ចូល​ថង់​ពងស្វាស​មុន​ពេល​កើត ។…

១-តើ​អ្វី​ទៅ​ហៅ​ថា​ជំងឺ​ពង​ទក ? ៖ ជំងឺ​ពង​ទក គឺជា​ជំងឺ​ដែល​ពងស្វាស​មិន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ទីតាំង​របស់​វា​ក្នុង​ថង់​ពងស្វាស​បាន​មុន​ពេល​គេ​កើត ។ ជា​ធម្មតា​ពងស្វាស​មួយ​ត្រូវ​បាន​រង​ការ​កើត​បញ្ហា​នេះ ប៉ុន្តែ​ប្រហែល ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ពងស្វាស​ទាំង​ពីរ​មិន​ធ្លាក់​ចូល​ថង់​ពងស្វាស​មុន​ពេល​កើត ។

២-ពេល​ដែល​សង្ស័យ​ថា​កូន​អ្នកមាន​ជំងឺ​ពង​ទក? ៖ វា​គឺជា​អ្វី​ដែល​មិន​បាន​មើលឃើញ ឬ​មាន​អារម្មណ៍​ដឹង​ថា​ពងស្វាស​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ថង់​ពងស្វាស​ដែរ ដែល​នេះ​គឺជា​សញ្ញា​​សំខាន់​មួយ​នៃ​ជំ​ង​ពង​ទក ។ ពងស្វាស​បង្កើត​ឡើង​នៅ​ក្នុង​ពោះ​ក្នុង​ពេល​លូត​លាស់ ។ ក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នៃ​ការ​លូតលាស់​ធម្មតា ពងស្វាស​នឹង​ធ្លាក់​បន្តិច​ម្តង​ៗ​ពី​ក្នុង​ពោះ​ចូល​ទៅ​ក្នុង​ថង់​ពងស្វាស ។ ករណី​ពង​ទក គឺ​ដំណើរការ​នៃ​ការ​ធ្លាក់​នេះ​ត្រូវ​បាន​រាំងស្ទះ ឬ​ពន្យារពេល ។

៣-តើ​ជំងឺ​ពង​ទក​បង្ក​ឡើង​ដោយ​អ្វី? ៖ មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺ​ពង​ទក​គឺ​មិន​ទាន់​ដឹង​ឡើយ ។ ការ​ផ្សំ​ចូល​គ្នា​នៃ​ហ្សែ​ន សុខភាព​ម្តាយ និង​កត្តាបរិស្ថាន ផ្សេង​ៗ​ប្រហែលជា​រំខាន​ដល់​អ៊័​រ​ម៉ូ​ន ការ​ប្រែប្រួល​រាង​កាយ និង​សកម្មភាព​សរសៃប្រសាទ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​លូតលាស់​របស់​ពងស្វាស ។

៤-វិធី​បញ្ជាក់​ថា​អ្នកមាន​ជំងឺ​ពង​ទក? ៖ បើសិនជា​កូន​អ្នកមាន​ជំងឺ​ពង​ទក​មែន គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​វះកាត់​ដើម្បី​កំណត់​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ហើយ​៖

៥-ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ៖ ជំងឺ​ពង​ទក​ជា​ធម្មតា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ពេល​ទារក​​ត្រូវ​បាន​គេ​ពិនិត្យ​រយៈពេល​ដ៏​ខ្លី​ក្រោយ​ពី​សម្រាល​រួច ។ បើសិនជា​កូន​អ្នកមាន​ជំងឺ​នេះ​មែន ចូរ​សួរ​គ្រូពេទ្យ​ថា​តើ​អ្នក​គួរ​នាំ​កូន​មក​ពិនិត្យ​ញឹកញាប់​ប៉ុនណា ។

៦-អ្នក​អាច​មាន​ដំណោះស្រាយ​អ្វី​នៅផ្ទះ​ចំពោះ​ជំងឺ​ពង​ទក? ៖ ទោះបីជា​ក្រោយ​ពី​វះកាត់​ហើយ​ក៏​ដោយ យក​ល្អ​គួរតែ​ពិនិត្យ​ទៅ​លើ​ពងស្វាស​បន្ថែម​ទៀត​ដើម្បី​ប្រាកដ​ថា​វា​លូតលាស់​បាន​ធម្មតា​ហើយ ។

៧-គ្រូពេទ្យ​ព្យាបាល​ជំងឺ​ពង​ទក​យ៉ាងដូចម្តេច? ៖ គោលបំណង​នៃ​ការ​ព្យាបាល​គឺ​ត្រូវ​យក​ពងស្វាស​ដែល​មិន​ធ្លាក់​នោះ​ទៅ​ដាក់​នៅ​ទីតាំង​របស់​វា​វិញ​ក្នុង​ថង់​ពងស្វាស (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ