ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែថ្លើមឱ្យរឹងមាំជាមួយទឹកក្រូចឆ្មារ៖ រូបមន្តធម្មជាតិជួយលាងជម្រះជាតិពុល និងការពារការរលាក

3 ម៉ោង មុន

​ សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកក្រូចឆ្មារមិនត្រឹមតែជាភេសជ្ជៈផ្តល់ភាពស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំនួយការដ៏ពូកែក្នុងការថែរក្សាសុខភាពថ្លើមតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C យ៉ាងសំបូរបែប។ បើតាមអ្នកជំនាញផ្នែកថ្លើម និងក្រពះពោះវៀន…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកក្រូចឆ្មារមិនត្រឹមតែជាភេសជ្ជៈផ្តល់ភាពស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំនួយការដ៏ពូកែក្នុងការថែរក្សាសុខភាពថ្លើមតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C យ៉ាងសំបូរបែប។

បើតាមអ្នកជំនាញផ្នែកថ្លើម និងក្រពះពោះវៀន ការញ៉ាំទឹកក្រូចឆ្មារឱ្យត្រូវវិធីអាចជួយជំរុញអង់ស៊ីមក្នុងថ្លើមឱ្យបន្សាបជាតិពុលបានកាន់តែប្រសើរ កាត់បន្ថយការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងកោសិកាថ្លើម និងជួយការពារកោសិកាពីការរលាកដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង ឬការញ៉ាំអាហារមិនល្អ។ លើសពីនេះ ជាតិអាស៊ីតស៊ីទ្រីក​ក្នុងក្រូចឆ្មារ ក៏ជួយសម្រាលបន្ទុកថ្លើមតាមរយៈការជួយដល់ប្រព័ន្ធរំលាយអាហារឱ្យបំបែកជាតិខ្លាញ់បានរហ័ស និងជំរុញការផលិតទឹកប្រមាត់ដើម្បីបញ្ចេញជាតិពុលចេញពីរាងកាយតាមបែបធម្មជាតិ។

ដើម្បីទាញយកអត្ថប្រយោជន៍ខ្ពស់បំផុត និងជៀសវាងការប៉ះពាល់ដល់ក្រពះ អ្នកគួរញ៉ាំទឹកក្រូចឆ្មារនៅពេលព្រឹក (ក្រោយញ៉ាំទឹកទទេរួច) ឬចន្លោះពី ១ ទៅ ២ ម៉ោងក្រោយបាយ និងចៀសវាងការញ៉ាំនៅពេលពោះទទេស្អាត។ តិចនិកសំខាន់មួយទៀត គឺមិនត្រូវលាយទឹកក្រូចឆ្មារជាមួយទឹកពុះ ឬទឹកក្ដៅខ្លាំងពេកឡើយ ព្រោះវានឹងបំផ្លាញជីវជាតិដែលមានក្នុងផ្លែឈើ។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីកាត់បន្ថយរសជាតិជូរ និងធ្វើឱ្យក្រពះមានអារម្មណ៍ស្រួល។ ទោះជាយ៉ាងណា ចំពោះអ្នកដែលមានជំងឺក្រពះរ៉ាំរ៉ៃ ឬអ្នកកំពុងតាមដានជំងឺថ្លើម គួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីកំណត់បរិមាណសមស្រប ដើម្បីធានាថាការថែទាំសុខភាពរបស់អ្នកទទួលបានលទ្ធផលល្អ និងសុវត្ថិភាពបំផុត៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ