ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​មិន​គួរ​ចូល​ទៅ​រក​ត្រកូល​ណា​ដែល​គេ​មិន​រាប់អាន

5 ឆ្នាំ មុន

អ្នកបួស​មិន​គប្បី​និមន្ត​ទៅ​កាន់​លំនៅ​ឋាន​ណា​ដែល​គេ​មិន​ពេញចិត្ត មិ​ជ្រះថ្លា មិន​គោរព​រាប់អាន​នោះ​ទេ ព្រោះ​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​តម្លៃ​ឧត្តមភេទ ។ ដោយសារ​តែ​បែប​នេះ បព្វជិត​គួរតែ​ទៅ​កាន់​ត្រកូល​ណា​ដែល​គេ​ជ្រះថ្លា គោរព​បូជា​ទៅ​បាន​ហើយ​។ ខាងក្រោម​នេះ​ជា​អង្គ​៧​ប្រការ​ដែល​អ្នកបួស​គួរ​ចូល​ទៅ​រកៈ ១-​គេ​ក្រោក​ទទួល​ដោយ​សេចក្តី​គាប់ចិត្ត…

អ្នកបួស​មិន​គប្បី​និមន្ត​ទៅ​កាន់​លំនៅ​ឋាន​ណា​ដែល​គេ​មិន​ពេញចិត្ត មិ​ជ្រះថ្លា មិន​គោរព​រាប់អាន​នោះ​ទេ ព្រោះ​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​តម្លៃ​ឧត្តមភេទ ។ ដោយសារ​តែ​បែប​នេះ បព្វជិត​គួរតែ​ទៅ​កាន់​ត្រកូល​ណា​ដែល​គេ​ជ្រះថ្លា គោរព​បូជា​ទៅ​បាន​ហើយ​។ ខាងក្រោម​នេះ​ជា​អង្គ​៧​ប្រការ​ដែល​អ្នកបួស​គួរ​ចូល​ទៅ​រកៈ

១-​គេ​ក្រោក​ទទួល​ដោយ​សេចក្តី​គាប់ចិត្ត

២-​គេ​ថ្វាយបង្គំ​ដោយ​សេចក្តី​គោរព

៣-​គេ​ឱ្យ​ទី​អង្គុយ​ដោយ​សេចក្តី​គាប់ចិត្ត

៤-​គេ​មិន​លាក់លៀម​របស់​ដែល​មាននៅ​ក្នុង​លំនៅ​ឋាន

៥-​គេ​មាន​វត្ថុ​ច្រើន​គេ​ឱ្យ​ច្រើន មាន​តិច ឱ្យ​តិច

៦-​គេ​មាន​វត្ថុ​ល្អ គេ​ឱ្យ​វត្ថុ​ល្អ គឺ​មាន​វត្ថុ​ណា​ឱ្យ​វត្ថុ​នោះ

៧-​គេ​ឱ្យ​ដោយ​គោរព ឱ្យ​សេចក្តី​ពេញចិត្ត ។

ទោះជា​យ៉ាងណា​ការ​រស់នៅ​របស់​អ្នកបួស​ជាប់​ដោយ​អ្នក​ដទៃ ដូច្នេះ​ដើម្បី​ទាញ​សទ្ធាចិត្ត​អ្នកស្រុក​ឱ្យ​ចូល​មក​រក​នោះ ទាល់តែ​អ្នកបួស​ទាំងឡាយ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ធម៌​វិន័យ គឺ​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង​៦​ជាប់​ជា​និច្ច ។